សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 1, 2016

ថ្នាក់ដឹកនាំ គួរតែធ្វើជាគំរូល្អ និងពង្រឹងតម្រូវការនានានៅមូលដ្ឋាន ដើម្បីកូនចៅជំនាន់ក្រោយ

ដោយៈ សស៊ីណា

មូលដ្ឋានជាទីតាំងមួយដែលថ្នាក់ដឹកនាំ ត្រូវតែចុះទៅត្រួតពិនិត្យ និងស្វែងយល់ពីតម្រូវការ ជាក់ស្ដែងនៃប្រជាពលរដ្ឋ ជាពិសេស គឺអនាម័យនៃការរស់នៅរបស់ពួកគាត់ ដោយធ្វើយ៉ាង ណា ត្រូវស្វែងរកដំណោះស្រាយរួមមួយ រវាងអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដើម្បី ជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ គឺយក ប្រជាពលរដ្ឋជាធំ។

យោងតាមបណ្ដាញសង្គមហ្វេសបុកផ្លូវការរបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្រ្ដ គណបក្សសង្រ្គោះជាតិ មណ្ឌលព្រៃវែង ក្នុងទិវាសម្អាតបរិស្ថានសាលារៀនបឋមសិក្សាមួយ នៅខេត្តព្រៃវែង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា អនាម័យ ជាចំណុចអាទិភាពនៃការ រស់នៅរបស់មនុស្សគ្រប់ៗរូប ដោយសារតែការរស់នៅស្អាត ហូបស្អាត ផឹកស្អាត នេះជា គោលការណ៍មូលដ្ឋាននៃអនាម័យ ដើម្បីទទួលបាននូវសុខភាពល្អ ហើយប្រសិនបើម្នាក់មាន សុខភាពល្អ នោះប្រជាពលរដ្ឋយើង នឹងទទួលបានរាងកាយមាំមួន និងមានប្រាជ្ញាស្មារតី ភ្លឺថ្លា ផងដែរ។


សកម្មភាពនេះ ក៏ជាការរួមចំណែកមួយ ក្នុងការលើកកំពស់ការរស់នៅរបស់ក្មេងៗ និងប្រជា ពលរដ្ឋ ដើម្បីជម្រុញនូវផ្នត់គំនិតរបស់ពួកគេ ឲ្យប្រកាន់ភ្ជាប់នូវអនាម័យចំពោះខ្លួន និងបរិ ស្ថានជុំវិញខ្លួនរបស់ពួកគេ ព្រោះការអភិវឌ្ឍន៍ជាតិមួយ ឬ គ្រួសារមួយ ឬ បុគ្គលម្នាក់ គឺចាប់ ផ្ដើមពីយើងម្នាក់ៗរួមគ្នា ហើយនេះក៏ជាជំហានទី១ សម្រាប់កសាងធនធានមនុស្សដែរ។

លោកបានបន្ដឲ្យដឹងទៀតថា ដើម្បីឲ្យក្មេងៗទាំងអស់នោះ ក្លាយជាធនធានមនុស្ស ក្លាយជា ប្រជាពលរដ្ឋសកម្មក្នុងសង្គម លុះត្រាតែថ្នាក់ដឹកនាំធ្វើជាគំរូល្អដល់ពួកគេជាមុនសិន គឺតាម រយៈ ការចុះទៅមូលដ្ឋានគ្រប់ទីកន្លែង ក្នុងការស្វែងយល់ពីតម្រូវការពិតជាក់ស្ដែងរបស់ពួកគេ ដោយគោរពអនុវត្តន៍ច្បាប់ជាតិ និងអន្ដរជាតិ ដោយធានានូវកិច្ចសហប្រតិបត្តិការល្អជាមួយ អង្គការដៃគូពាក់ព័ន្ធនៃស្ថាប័នសាមី ដើម្បីលើកកំពស់អនាម័យនៃការរស់នៅ និងធានានូវ សុខុមាលភាពដល់ពួកគេទាំងផ្លូវកាយ និងផ្លូវចិត្ត។
គួរជម្រាបថា ថ្នាក់ដឹកនាំ និងមន្រ្ដីគណបក្សសង្រ្គោះជាតិ តែងតែយកចិត្តទុកខ្ពស់ លើសុខទុក្ខ ប្រជាពលរដ្ឋ និងចុះមូលដ្ឋានជាប់ជានិច្ច ដោយតាមរយៈតាមផែនការណ៍សកម្មភាពនានា ដូច ជា វេទិកាសំណេះសំណាលរវាងតំណាងរាស្រ្ដ និងម្ចាស់ឆ្នោត ការបើកវគ្គបណ្ដុះបណ្ដាលអប់រំ ជួបសំណេះសំណាលជាមួយក្រុមយុវជន និងសកម្មភាពមនុស្សធម៌ ជាដើម ដើម្បីជម្រុញឲ្យ ប្រជាពលរដ្ឋខ្មែរទទួលបាននូវសិទ្ធិសេរីភាព សុខុមាលភាព ភាពត្រឹមត្រូវ យុតិ្ដធម៌ និងប្រជា ធិបតេយ្យពិតប្រាកដក្នុងប្រទេសកម្ពុជា៕

No comments:

Post a Comment

yes