សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 2, 2016

យុវជន ជាប្រព័ន្ធផ្សព្វផ្សាយ និងជាសសរស្ដុម្ភដ៏រឹងមាំងសម្រាប់ទ្រទ្រង់ និងកសាងជាតិ បែបប្រជាធិបតេយ្យ

ដោយៈ សស៊ីណា

ប្រទេសជាតិមួយ អាចអភិវឌ្ឍន៍រីកចម្រើនរុងរឿងទៅបាន លុះត្រាតែកំលាំងអ្នកបន្ដវេន ដែល ជាយុវជន យុវនារី មានសមត្ថភាព និងមានសីលធម៌ក្នុងការរស់នៅ ហើយចេះរៀបចំខ្លួនបាន ល្អ ។

ហេតុនេះថ្នាក់ដឹកនាំ គួរតែជម្រុញលើកទឹកចិត្ត និងលើកកំពស់ការចូលរួម សកម្មភាព សង្គម​ឲ្យ​បានច្រើន ជាពិសេសគឺបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការល្អ រវាងអង្គ​ការ​ដៃ​ជាតិ-អន្ដរជាតិ ស្ដីពី ការអភិវឌ្ឍន៍សមត្ថភាពយុវជន។

យោងតាមបណ្ដេញសង្គមហ្វេសបុក លោក យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្រ្ដគណបក្ស សង្រ្គោះជាតិ មណ្ឌលព្រៃវែង បានឲ្យបានថា ក្រុមការងាររបស់លោក កំពុងរៀបចំកម្មវិធីមួយ ចំនួនបន្ថែមទៀត ស្ដីពី ប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមសកម្មភាពនានារបស់យុវជន ដើម្បី អភិវឌ្ឍន៍សមត្ថភាពយុវជន និងប្រជាពលរដ្ឋនៅខេត្តព្រៃវែង រួមទាំងការទទួលបាននូវពត៌មាន ពិត​ប្រាកដ ស្ដីពី ការវិវត្តន៍របស់សង្គម។


លោកបានបន្ដឲ្យដឹងទៀតថា ការទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងការចូលរួម​យ៉ាង​សកម្មរបស់យុវជន ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ គឺជាការរួមចំណែកធ្វើឲ្យជាតិរីក​ចំរើន ព្រោះប្រជាពលរដ្ឋ ជាកោសិការសង្គម ហើយកោសិកាសង្គមនេះ​ ជាអ្នកកំណត់នូវ​ជោគ​វាសនាប្រទេសជាតិ ក្នុងការដំណើរការរដ្ឋ។

ការបណ្ដុះបណ្ដាលអប់រំស្របតាមស្ដង់ដារជាតិ អន្ដរជាតិ និងការរៀបចំខ្លួនរបស់យុវជន គឺជា​តម្រូវការចាំបាច់បំផុត ដែលថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ និងលើកកំពស់ដើម្បីជម្រុញ​លើក​ទឹកចិត្តឲ្យពួកគេ ត្រៀមខ្លួនសម្រាប់ដឹកនាំប្រទេសជាតិ នៅថ្ងៃអនាគត ប្រកបដោយសមត្ថ​ភាព សន្ដានុភាពនៃសីលធម៌ និងឧត្ដមគតិជាតិខ្ពស់ ដោយគោរពអនុវត្តន៍តាមគោល​ការណ៍​ប្រជាធិបតេយ្យឲ្យតម្លៃ និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ។

គួរជម្រាបថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានកំណត់ផែនការណ៍យុទ្ធ​សាស្រ្ដស្ដីពី​យុវ​ជន និងការចូលរួមក្នុងសង្គមតាមរយៈគោលនយោបាយរបស់គណបក្ស ដើម្បីដាក់ចេញជា​សកម្មភាពនៃការពង្រឹងសមត្ថភាព លើកកំពស់ និងលើកទឹកចិត្តដល់យុវជនគ្រប់ស្រទាប់​វណ្ណៈ គ្រប់និន្នាការនយោបាយ ទាំងនៅថ្នាក់ជាតិ និងទាំងនៅមូលដ្ឋាន ដោយធ្វើយ៉ាងណា​ឲ្យយុវជ​នអ្នកបន្ដវេនដឹកនាំប្រទេស ពោរពេញដោយសមត្ថភាពនៃផ្នត់គំនិតវិជ្ជមាន ព្រមទាំង​មនសិកាស្រលាញ់ប្រជាពលរដ្ឋ និងគោរពច្បាប់ជាចម្បង៕

No comments:

Post a Comment

yes