សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 14, 2016

គណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រ ប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ ក្នុងការបញ្ចេញមតិ


ដោយៈសស៊ីណា

សង្គមជាតិមួយ អាចរីកចម្រើនរុងរឿងទៅបាន គឺអាស្រ័យទាំងស្រុងទៅលើលើក្បាលម៉ាស៊ីន ដឹកនាំជាតិ និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ហេតុនេះ គណបក្សសង្រ្គោះជាតិ យល់ ឃើញថា ស្ថានភាពសីលធម៌សង្គមខ្មែរនាពេលបច្ចុប្បន្ន ហាក់មានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិ សេស គឺសីលធម៌នៃការបញ្ចេញមតិនានា ដោយការប្រើប្រាស់នូវពាក្យសម្តីអសុរោះ ឬការជេរ​ប្រមាថ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងសិទ្ធិអ្នកដទៃ ។

ដូចនេះ ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ និងសាសនាទាំងអស់ មេត្តាគោរពច្បាប់ និងគោលការណ៍ទូទៅនៃរបបប្រជាធិបតេយ្យសេរី ព្រមទាំងពង្រឹងនូវឯក​ភាពជាតិកម្ពុជា។

យោងតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណបក្សសង្រ្គោះជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០​១៦ គណបក្សសង្រ្គោះជាតិ សម្រេចអំពាវនាវ ស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរ និងយុវជន យុវ​នារី ដែលជាសសរទ្រូង និងជាអនាគតអ្នកដឹកនាំជាតិខ្មែរទាំងអស់ មេត្តាប្រកាន់ភ្ជាប់នូវ​សីល​ធម៌ ភាពថ្លៃថ្នូរ គោរពច្បាប់ និងសិទ្ធិគ្នាទៅវិញទៅមក ដោយបញ្ជ្រៀសនូវការប្រើប្រាស់ វប្ប​ធម៌​លាបពណ៌ ឬការជេរប្រមាថ និងការរិះគន់ដោយគ្មានគោលការណ៍នៅ​ក្នុងការបញ្ចេញមតិ​នានា​តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ។


តាមប្រភពដដែលបានបន្ដឲ្យដឹងទៀតថា កន្លងមកដូចដែលយើងបានឃើញហើយថា ការប្រើ​ប្រាស់សេរីភាព នៃការបញ្ចេញមតិហួសព្រំដែនកំណត់នៃច្បាប់ តាមរយៈការសរសេរ ឬតាម​វិធី​ផ្សេងតាមប្រព័ន្ធផ្សព្វផ្សាយ ដែលមានលក្ខណៈអសីលធម៌ ជេរប្រមាថ ឬប្រើរូបភាពប្រមាថ​គ្រប់ទម្រង់នេះ ជាមូលហេតុនាំឲ្យឲ្យសាមីខ្លួនមានទុក្ខទោស ហើយក៏ធ្វើឲ្យសង្គមជាតិ​បែក​បាក់ និងបាត់បង់នូវកិត្យានុភាពជាតិទៀតផង។

ហេតុនេះ គណបក្សសង្រ្គោះជាតិ នូវតែទទូចសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវ​ជន យុវនារី រួមគ្នាគោរពច្បាប់ និងចូលរួមក្នុងសកម្មភាពសង្គមតាមរយៈការប្រើ​ប្រាស់សិទ្ធិ​របស់​ខ្លួនដោយត្រឹមត្រូវ ព្រមទាំងឈរលើស្មារតីរួមគ្នា គឺការកសាងជាតិ រួបរួមជាតិ ផ្សះផ្សារ​ជាតិ និងឯកភាពជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ជាពិសេសរួម​គ្នាដោះស្រាយបញ្ហាជាតិដោយសន្ដិវិធី គោរពច្បាប់ លុបបំបាត់បញ្ហានិទណ្ឌភាពក្នុងសង្គម និង​មិនគុំកួនសងសឹក មិនយកខ្មែរណាជាសត្រូវ។

គួរជម្រាបថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើគ្នាៗចំពោះមុខច្បាប់ ទាំងសេរីភាពក្នុងការ​បញ្ចេញមតិ ការប្រមូលផ្ដុំ ការជួបជុំ និងរបបសារពត៌មានជាដើម ហើយសិទ្ធិសេរីភាពនេះ​ត្រូវ​បានកំណត់ក្នុងច្បាប់ជាតិ និងអន្ដរជាតិ ដើម្បីធានានូវប្រសិទ្ធិភាពនៃការអនុវត្តសិទ្ធិ ជាពិ​សេស​ធានានូវសន្ដិសុខសណ្ដាប់ធ្នាប់សង្គម តែទោះជាយ៉ាងណាក៏ដោយ​សិទ្ធិសេរីភាព​នេះ​មិន​អាចបំពាន ឬប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃបានទេ ហើយការបំពាននេះ អាចក្លាយ​ជា​បទ​ល្មើសបាន ប្រសិនបើច្បាប់បានបញ្ញត្តិ៕

No comments:

Post a Comment

yes