ដោយ៖យ៉ន លីណេត
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង លោក យ៉ែម បុញ្ញឫទ្ធិ
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញប្រចាំការ នៅការិយាល័យតំណាងរាស្ត្រ មណ្ឌលព្រៃវែងដើម្បីទទួលជួបប្រជាពលរដ្ឋ
ស្តាប់ពីទុក្ខកង្វល់ និងបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ ដើម្បីជួយរកដំណោះស្រាយ ។
លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងថា ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការចុះជួបផ្ទាល់
ដើម្បីសិក្សាស្វែងយល់ ពីបញ្ហាដល់មូលដ្ឋាន និងជួបផ្ទាល់នៅការិយាល័យតំណាងរាស្រ្ត គឺជាការធ្វើវិមជ្ឈការអំណាចមួយដល់ថ្នាក់ដឹកនាំ
ក្នុងការធ្វើការងារយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផលសម្រាប់ប្រជាជាតិផងដែរ ។
លោកបានបន្តទៀតថា ការិយាល័យតំណាងរាស្ត្រ មណ្ឌលព្រៃវែង ស្វាគមន៍អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងទាំង១១រូប
អាចមកប្រចាំការដើម្បីទទួលជួបប្រជាពលរដ្ឋ ស្តាប់ពីទុក្ខកង្វល់ និងបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ
ដើម្បីជួយរកដំណោះស្រាយ ក្នុងភាពជាតំណាង ហើយសេវាបម្រើរាស្ត្រ កាន់តែច្រើន គឺកាន់តែប្រសើរ
ដើម្បីជាផលប្រយោជន៍ដល់ប្រជាជាតិ ។
លោក យ៉ែម បុញ្ញាប្ញទ្ធិ បញ្ជាក់ទៀតថា ជាពិសេសការចុះជួបប្រជាពលរដ្ឋផ្ទាល់បែបនេះ
ធ្វើឲ្យថ្នាក់ដឹកនាំមើលឃើញកាន់តែច្បាស់ ពីទុក្ខលំបាកពិតប្រាកដរបស់រាស្រ្ត ហើយក៏ដឹងថានៅតាមមូលដ្ឋាន
ប្រជាពលរដ្ឋដែលជួបទុក្ខលំបាកមានច្រើន ដែលកន្លងមកថ្នាក់ដឹកនាំមិនដែលដឹង នៅពេលមានការទទួលជួបប្រជាពលរដ្ឋនៅការិយាល័យតំណាងរាស្ត្រផ្ទាល់
ដូចនេះគឺពួកគាត់អាចប្រាប់ពីទុក្ខលំបាកខ្លួនបានដោយផ្ទាល់ ដល់តំណាងរាស្រ្តដែលប្រចាំការនៅទីនោះ
។
ប្រជាពលរដ្ឋខេត្តព្រៃវែង មានការសប្បាយរីករាយដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងតែងតែជួយរកដំណោះស្រាយជូនពួកគាត់ដែលជួបទុក្ខលំបាកនៅតាមមូលដ្ឋាន
។
គួរបញ្ជាក់ថា នេះជាជំហានមួយទៀតរបស់គណបក្សសង្រ្គោះជាតិ ក្នុងការអញ្ជើញទៅប្រចាំការនៅការិយាល័យតំណាងរាស្រ្តមណ្ឌលរបស់ខ្លួន
ដើម្បីជួប និងជួយដោះស្រាយទុក្ខលំបាក បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយការិយាល័យតំណាងរាស្ត្រខេត្តព្រៃវែង
អ្នកតំ ណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងអញ្ជើញទៅប្រចាំការជួបពលរដ្ឋរងគ្រោះ នៅរៀរាល់
ថ្ងៃសុក្រ សប្តាហ៏នីមួយៗ ៕
No comments:
Post a Comment
yes