ដោយ៖ សស៊ីណា
តំណាងគណបក្សសង្រ្គោះជាតិ ចំនួន២រូប បានចូលរួមសង្កេតការណ៏បោះឆ្នោត
នៅប្រទេសតៃវ៉ាន់ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីលើកទី១៤ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍
យុទ្ធសាស្រ្ដនយោបាយ និងស្ថានភាពទូទៅនៃគណបក្សប្រឆាំងរបស់ប្រទេសនៅក្នុងតំបន់អាស៊ី
និងជុំវិញពិភពលោក ក្នុងគោលដៅឆ្ពោះទៅកាន់មាគ៌ានៃការផ្លាស់ប្ដូរថ្នាក់ដឹកនាំជាតិ
តាមបែបប្រជាធិបតេយ្យ។
ដំណើរបេសសកម្មសង្កេតការណ៏បោះឆ្នោតនេះ មានការចូលរួមដោយតំណាងគណបក្សសង្រ្គោះជាតិ២រូបគឺ
លោក កែវ ភិរម្យ អ្នកតំណាងរាស្រ្ដ មណ្ឌលក្រចេះ និងកញ្ញា កឹម មនោវិទ្យា អគ្គនាយិការរង
នៃអគ្គនាយកដ្ឋាន កិច្ចការសាធារណៈ គណបក្សសង្រ្គោះជាតិ ដើម្បីចូលរួមពិនិត្យ អង្កេតតាមដាន
ដំណើរការទិដ្ឋិភាពទូទៅនៃការបោះឆ្នោត និងការអនុវត្តប្រជាធិបតេយ្យនៅប្រទេសតៃវ៉ាន់
ជាពិសេសយុទ្ធសាស្រ្ត ផែនការណ៏សកម្មភាព និងយន្ដការប្រកួតប្រជែងរបស់គណបក្សប្រឆាំង
នៅប្រទេសតៃវ៉ាន់ ព្រោះគណបក្សប្រជាធិបតេយ្យជឿនលឿនដែលជាគណបក្សប្រឆាំងនេះ រំពឹងទុកថា
ខ្លួននឹងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនៅថ្ងៃទី១៧ មករា ខាងមុខនេះ។
កញ្ញា កឹម មនោវិទ្យា បានឲ្យដឹងថា ការចូលរួមសង្កេតការណ៏បោះឆ្នោតនៅប្រទេសតៃវ៉ាន់នេះ
ជាបទពិសោធន៍ថ្មីមួយ ដែលអាចឲ្យយើងយល់កាន់តែច្បាស់អំពីស្ថានភាពនយោបាយរបស់គណបក្សប្រឆាំងនៅក្នុងតំបន់
ដែលបានខិតខំ និងជំរុញឲ្យមានការផ្លាស់ប្ដូរ ដោយសន្ដិវិធី គោរពច្បាប់ និងការអនុវត្ដន៍លទ្ធិប្រជាធិបតេយ្យ
គឺយកប្រជាពលរដ្ឋជាធំ ហើយបានផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកជាតិ
ដែលខ្លួនពេញចិត្ត នោះគឺការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតជាសាកល។
កញ្ញា កឹម មនោវិទ្យា បានបន្ដឲ្យដឹងទៀតថា
កម្ពុជានឹងមានការបោះឆ្នោតនៅឆ្នាំ២០១៧ដែល ជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ហើយកញ្ញាសង្ឈឹមថា កម្ពុជានឹងមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ យុត្តិធម៌ អហិង្សា និងប្រកបដោយតម្លាភាព ដើម្បីពង្រឹងនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
និងចាត់ទុកផលប្រយោជន៍ប្រជាពលរដ្ឋជាចំណុចអាទិភាពក្នុងការអភិវឌ្ឍន៍។
គួរជម្រាបថា បេសកកម្មនៃការសង្កេតការណ៍មានរយៈពេល៥ថ្ងៃ
ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដែលរួមមានវត្តមានមន្ត្រីគណបក្សសង្រ្គោះជាតិនេះ
ត្រូវបានរៀបចំរួមគ្នាដោយក្រុមប្រឹក្សានៃអ្នកប្រជាធិបតេយ្យ និងអ្នកសេរីនិយមនៅអាស៊ី
ហៅកាត់ថា(CALD) និងគណបក្សប្រជាធិបតេយ្យជឿនលឿន(DPP) ដែលជាគណបក្សប្រឆាំងនៅប្រទេសតៃវ៉ាន់៕
Bleed-through is amazingly frequent upon slimmer forms as well as negative high-quality documents which will usually soak up printer ink right away. https://imgur.com/a/uwShFON https://imgur.com/a/1wN2t0O https://imgur.com/a/WMU9o7d https://imgur.com/a/5wpmBES http://6nvvziirpa.dip.jp https://imgur.com/a/jiWpUjo https://imgur.com/a/vvfJtj6
ReplyDelete