សហរដ្ឋអាមេរិក កំពុងអន្តរាគមន៏ករណីលោក
មាជ សុវណ្ណារ៉ា ដើម្បីសេរីភាពក្នុងការនៅ ក្រៅពន្ធនាគារ ក្នុងនាមពលរដ្ឋអាមេរិកមួយរូប
ដោយ៖វីរជន
មន្រ្តីកុងស៊ុល សហរដ្ឋអាមេរិកថ្លែងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក
ក៏ដូចអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កំពុងតែបន្តកិច្ចការនយោបាយការទូត និងកិច្ចការច្បាប់ចំពោះករណីឃុំខ្លួនលោក
មាជ សុវណ្ណារ៉ា ដែលជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការប្រធាននាយកដ្ឋានពត៌មាន
និងប្រពន្ធ័ផ្សព្វផ្សាយ គណបក្សសង្រ្គោះជាតិ ក្នុងនាមរូបលោកជាពលរដ្ឋអាមេរិកាំង។
ការថ្លែងបែបនេះ គឺធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់កុងស៊ុល
នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចូលជួបលោក មាជ សុវណ្ណារ៉ា នៅក្នុងពន្ធនាគារព្រៃស
ព្រឹកថ្ងៃ១៥ ខែមករា ឆ្នាំ២០១៦នេ:។
ការចូលជួបសួរសុខទុក្ខបញ្ហាសុខភាព និងជំរាបប្រាប់ពីដំណឹងនានាអោយដល់លោក
មាជ សុវណ្ណារ៉ា គឺធ្វើឡើងបន្ទាប់ពី២ថ្ងៃក្រោយ ដែលកូនស្រីច្បងរបស់លោក បានសរសេរលិខិត
មួយច្បាប់ទៅកាន់លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ក្នុងគោលបំណង ស្នើសុំអន្តរាគមន៌
ចំពោះភាពអយុត្តិធម៌មកលើឪពុករបស់ខ្លួន ដោយតុលាការកម្ពុជា ដែលរងឥទ្ធិពលនយោបាយ ពីអ្នកមានអំណាចនៅពីក្រោយខ្នង
តាមរយះការដឹកនាំរ៣៧ឆ្នាំ ដែលមានតែភាពអយុត្តិធម៌ ការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ
។
កូនស្រីច្បង លោក មាជ សុវណ្ណារ៉ា កញ្ញា មាជ សុជាតា បញ្ជាក់ថា
ឪពុករបស់ខ្លួន បានធ្វើកិច្ចការសេរីភាពសំរាប់ពលរដ្ឋខ្មែរ មិនមែនជារឿងឧក្រិដ្ឋឡើយ។
លិខិតផ្លូវការរបស់កញ្ញា មាជ សុជាតា ផ្ញើរទៅកាន់លោកប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣
ខែមករា ឆ្នាំ២០១៦ ត្រូវបានមន្រ្តីកុងស៊ុល កាន់នាំយកមកជូនលោក មាជ សុវណ្ណារ៉ា ផងដែរ
នៅថ្ងៃសុក្រនេះ ក្នុងការចូលជួបលោក។
សហរដ្ឋអាមេរិក និងត្រូវជួបជាមួយមេដឹកនាំអាស៊ានទាំង១០ នៅក្នុងជំនួប
អាស៊ាន-អាមេរិក ដើម្បីនិយាយពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម និងនយោបាយការទូត សន្តិសុខតំបន់ផងដែរ។ហើយក្នុងនោះក៏មានប្រទេសកម្ពុជា
អាចត្រូវមានជំនួបទ្វេភាគីជាមួយសហរដ្ឋអាមេរិក និយាយពីដៃគូបង្កើនពាណិជ្ជកម្ម ការវិនិយោគ
ការស្នើសុំអោយមានការលុបបំណុលប្រាក់ជិត៤០០លានដុល្លារអាមេរិក ដែលកម្ពុជាជំពាក់នៅក្នុងរបបដឹកនាំដោយលោកសេនាប្រមុខលន់នល់។ប៉ុន្តែការរំពឹងទុកនេះ
កម្ពុជាអាចនឹងរងការជួបនូវឧបសគ្គពីបញ្ហាការរំលោភសិទ្ធិមនុស្សក្នុងការនិយាយដល់ការសុំអោយមានការលុបបំណុលពីសហរដ្ឋអាមេរិកនោះ។
ទាំងក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ដូចរដ្ឋសភាសហរដ្ឋអាមេរិក
និងអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗ មានមូលដ្ឋាននៅទឹកដីលទ្ធិប្រជាធិបតេយ្យពិភពលោកមួយនេះ
សុទ្ធតែបានរិះគន់ពីការដឹកនាំរបស់រដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន ពោរពេញទៅដោយអំពើរំលោភសិទ្ធិមនុស្ស
ប្រពន្ធ័តុលាការរងនូវសំពាធនយោបាយ និងអំពើពុករលួយ ជាដើម។
ដូចជាករណី ការធ្វើទុកបុកម្នេញទៅលើមេដឹកនាំ មន្រ្តី និងសកម្មជនបក្សសង្រ្គោះជាតិ
មន្រ្តីបរិស្ថាន រួមទាំងសកម្មជនធ្វើការផ្នែកសិទ្ធិមនុស្សផ្សេងទៀត ដែលរងគ្រោះក្រោមហេតុផលនយោបាយពីអ្នកកាន់អំណាច។
អ្នកវិភាគយល់ឃើញថា លោក ហ៊ុន សែន នឹងអាចបង្ហាញពីការវិវត្តន៏នូវនយោបាយអ្វីថ្មីមួយ
មុនពេលលោកធ្វើដំណើរទៅកាន់វេទិកាអាស៊ាន-អាមេរិក នៅពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០១៦ នេះ។គឺការស្រាយចំណងនយោបាយទៅរកការចចារគ្នា
រវាងបក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ ក្នុងដំណោះស្រាយជម្លោះផ្នែកនយោបាយ ជាកាដូសំរាប់នយោបាយការទូតជាមួយសហរដ្ឋអាមេរិក
គឺការដោះលែងមន្រ្តី និងសកម្មជនទាំង១៥រូបរបស់បក្សសង្គ្រោះជាតិ ។
គួរជំរាបផងដែរថា នៅវេលាម៉ោង២រសៀល ថ្ងៃទី១៥ មករានេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ
ជាតិ ដែលដឹកនាំដោយ លោក អេង ឆៃអ៊ាង ក៏និងអញ្ជើញចូលជួបសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា
និងសកម្មជនគណបក្សចំនួន១៤រូបផ្សេងទៀត នៅពន្ធនាគារព្រៃសផងដែរ៕
No comments:
Post a Comment
yes