កាសែតនគរវត្តដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបានលោកស្រីហង្ស បូរី អតីតជំ
នួយការលោកម៉ល់ រឿប ប្រធាននាយកដ្ឋានចរកម្ម ប្រកាសប្តឹងទៅតុលាការនៅថ្ងៃច័ន្ទ ទី០៩ខែសីហា ឆ្នាំ២០១០ ពីបទបង្ខូចកេរ្តិ៏ឈ្មោះ និងប្រឌិតរឿងមិនពិត។ សូមជុំរាបថាការប្តឹងនេះបន្ទាប់ពី
កាសែតនគរវត្តចុះផ្សាយកាលពីថ្ងៃសៅរ៏ ទី០៧ ខែសីហា ឆ្នាំ២០១០ ដែលបានដាក់ចំណងជើងថា
«ហង្ស បូរី នៅពីក្រោយខ្នងអំពើអាស» ។
បន្ទាប់ពីការចេញផ្សាយរបស់កាសែតនគរវត្តនេះមកលោកស្រី ហង្ស បូរី បានអះអាងថា លោកស្រី
មិនបាននៅពីក្រោយខ្នងក្នុងរឿងក្តីលោករស់ សារិន និងអ្នកស្រីសុវណ្ណ ឃុទ្ធានោះទេ។ លោកស្រី
ហង្ស បូរី បានបញ្ជាក់បន្ថែមថា អ្នកស្រីសុវណ្ណ ឃុទ្ធា បង្កើតសក្ខីភាពខ្លែងក្លាយនិងដើម្បីចាប់លោក
រស់ សារិន។
លោកស្រីហង្ស បូរី បញ្ជាក់ជាចុងក្រោយថា លោកម៉ល់ រឿប គឺជាអ្នកនៅពីក្រោយខ្នងរឿងក្តីអ្នកស្រី
សុវណ្ណ ឃុទ្ធា ដោយបង្កើតអំពើទុច្ចរិត ប្រឌិតរឿង។ទាក់ទងនិងរឿងខាងលើនេះអ្នកយកព័ត៌មានយើង
មិនអាចសំការបំភ្លឺពីលោកម៉ល់ រឿបបានទេ។
Sunday, August 8, 2010
លោកស្រីហង្ស បូរី ប្រកាសប្តឹងកាសែតនគរវត្ត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes