សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 28, 2010

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះលើសំណុំរឿងក្តី ណាលី ពីឡូក

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះលើសំណុំរឿងក្តីនាយិកាអង្គការលីកាដូ នារសៀល
ថ្ងៃទី២៨ ខែកញ្ញា ដែលត្រូវបានអតីតបុគ្គលិករបស់ខ្លួនប្តឹងពីបទរំលោភច្បាប់ការងារ។
ការបើកសវនាការលើរឿងលោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូគឺបន្ទាប់ពីលោក ប៉ិ វណ្ណៈ

អតីតបុគ្គលិកលីកាដូបានដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១១
ខែឧសភា ឆ្នាំ២០១០ កន្លងមកនេះ។ចៅក្រមជំនុំជម្រះសំណុំរឿងក្តីខាងលើនេះមាន
លោក កែ សាខន
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញជាចៅក្រមនិងមានការចូលរួមពីដើមបណ្តឹងលោក ប៉ិ វណ្ណៈ
និង លោកស្រី ណាលី ពីឡូក ដែលជាចុងចោទ។លោក ប៉ិ វណ្ណៈ បានអោយដឹងថាលោកប្តឹងលោកស្រី
ណាលី ពីឡូក ពីបទរំលោភច្បាប់ការងារដោយបញ្ឈប់បុគ្គលិកមិនបានផ្តល់ប្រាក់បំណាច់អោយបាន
ត្រឹមត្រូវតាមច្បាប់ការងារ។

No comments:

Post a Comment

yes