សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 28, 2010

លោក សម រង្ស៊ី មិនបានបង្ហាញខ្លួននៅតុលាការរឿងបណ្តឹងលោក ហោ ណាំហុង ទេ

ប្រធានគណបក្ស សម រង្ស៊ី នៅរសៀលថ្ងៃទី២៨ ខែកញ្ញា មិនមានវត្តមាននៅក្នុងសាលាដំបូង
រាជធានីភ្នំពេញដើម្បីអោយចៅក្រមធ្វើការសាកសួរពីដំណើររឿងបរិហាកេរ្តិ៏ និង ផ្សាយព័ត៏មានមិនពិត
កាលពីអំឡុងឆ្នាំ២០០៨។ ការចេញដីកាបង្គាប់អោយ លោក សម រង្ស៊ី ចូលខ្លួនគឺបន្ទាប់ពីលោក ឌុច គឹមសន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១០។សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ លោក សម រង្ស៊ី បានបរិហាកេរ្តិ៏លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស នៅឯសារមន្ទីរជើងឯកថាមានការពាក់ព័ន្ធ
នៅក្នុងគុកបឹងត្របែក។ ហើយត្រូវលោក ហោ ណាំហុង ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីរក
យុត្តិធម៍ ដោយលោកធ្លាប់បានមានប្រសាសន៏ថា ក្រុមគ្រួសារលោកក៏រងគ្រោះក្នុងរបបខ្មែរក្រហម
ផងដែរ។

No comments:

Post a Comment

yes