ប្រជាពលរដ្ឋចំនួន៦ភូមិដែលរស់នៅតំបន់បឹងកក់ប្រមាណជិត១០០នាក់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា
បាននាំគ្នាធ្វើការតវ៉ាប្រឆាំងទៅនិងក្រុមហ៊ុនស៊ូកាគូអ៊ីនអោយបញ្ឈប់ការបូមខ្សាច់ដែលធ្វើអោយ
លិចផ្ទះសម្បែងរបស់ពួកគាត់។ ដោយប្រជាពលរដ្ឋបានធ្វើការដុតកង់ឡាននិងស្រែកទាមទារអោយ
ក្រុមហ៊ុនឈប់បូមខ្សាច់តទៅទៀតនិងធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋ។ការតវ៉ារបស់ប្រជា
ពលរដ្ឋនៅទំបន់បឹងកក់គឺបន្ទាប់ពីក្រុមហ៊ុននៅតែបន្តសកម្មភាពបូមខ្សាច់ពន្លេចផ្ទះរបស់ពួកគាត់
បើទោះបីជាប្រជាពលរដ្ឋធ្លាប់ធ្វើការតវ៉ានៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន និងនៅមុខសាលា
រាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៏ដល់ពួកគាត់ជាច្រើនលើកយ៉ាងណាក៏ដោយ។បើទោះបីជា
ប្រជាពលរដ្ឋធ្វើការស្រែកតវ៉ាទាមទារយ៉ាងណាក៏ដោយក៏ក្រុមហ៊ុន ស៊ូកាគូអ៊ីន នៅតែបន្តសកម្មភាព
បូមខ្សាច់ដដែល។ បន្ទាប់ពីការតវ៉ាមិនបានទទួលលទ្ធិផលប្រជាពលរដ្ឋចំនួន៦ភូមិដែលរស់នៅតំបន់
បឹងកក់មានដូចជា ភូមិ ១ ៦ ២០ ២២ ២៣ និង ភូមិ២៤ បាននាំគ្នាធ្វើដំណើរសំដៅទៅមុខភូមិគ្រឹះ
បឹងកក់មានដូចជា ភូមិ ១ ៦ ២០ ២២ ២៣ និង ភូមិ២៤ បាននាំគ្នាធ្វើដំណើរសំដៅទៅមុខភូមិគ្រឹះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យដើម្បីសុំអន្តរាគមន៏ជួយដោះស្រាយ
និងផ្តល់ភាពយុត្តិធម៍ដល់ពួកគាត់ ប៉ុន្តែត្រូវបានកំលាំងអាជ្ញាធរមានសមត្ថកិច្ចជាច្រើននាក់បានធ្វើការ
ទប់ស្កាត់រារាំងនិងបិទផ្លូវមិនអោយប្រជាពលរដ្ឋធ្វើដំណើរទៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី។ការរារាំងប្រជាពលរដ្ឋពីសំណាក់សមត្ថកិច្ចបានធ្វើអោយមានការប៉ះទង្គិចដោយរុញ
ច្រានគ្នាទៅវិញទៅមកនិងបានបណ្តាលអោយស្រ្តីម្នាក់សន្លប់។ លោកសុខ សម្បត្តិ អភិបាលខណ្ឌ
ដូនពេញបានចុះទៅដល់កន្លែងកើតហេតុបន្ទាប់ពីប្រជាពលរដ្ឋធ្វើការតវ៉ាពេញមួយព្រឹក ដោយលោក
បានសន្យាដោះស្រាយដល់ប្រជាពលរដ្ឋនិងអោយដាក់សំណើទៅសាលាខណ្ឌដើម្បីធ្វើការ
ដោះស្រាយ។
No comments:
Post a Comment
yes