សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 19, 2010

មិត្តសមាគមខ្មែរកម្ពុជាក្រោម បោះឆ្នោតជ្រើសរើស ប្រធានសភាព្រឹទ្ធាចារ្យ និង សមាសភាពគណះកម្មាធិការនាយក

មិត្តសមាគមខ្មែរកម្ពុជាក្រោមធ្វើសនិ្នបាទស្តីពី ការបោះឆ្នោតជ្រើសរើស ប្រធានសភាព្រឹទ្ធាចារ្យ
និង សមាសភាពគណះកម្មាធិការនាយកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១០ ក្នុងវត្តសាមគ្គីរង្ស៊ី
លោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមបានអោយដឹងថា ដោយសារតែមានការ
អន់ថយ
និងធ្លាក់សុពលភាព ទើបសមាគមធ្វើមហាសន្និបាទដើម្បីពង្រឹងឡើងវិញនឹងរៀបចំពិធីបុណ្យដល់ខ្មែរ
ក្រោមដែលត្រូវបានវៀតណាមសំលាប់។លោក ថាច់ សាង បានបន្តថា បេក្ខភាពអ្នកឈរឈ្មោះ
ជាប្រធានសភាព្រឹទ្ធាចារ្យមិត្តសមាគមខ្មែរកម្ពុជាក្រោមមាន៧រូបមកពីគណបក្សប្រជាជននឹងគណបក្ស
ហ៊្វុនស៊ិនបិចមានដូចជា លោក ឌៀង ឌែល លោក ថាច់ កេត លោក ចៅ ផល្លី(បណ្តោះអាសន្ន)
រួមទាំងឥស្សរះជនខ្មែរកម្ពុជាក្រោមដទៃទៀត។ ចំនែកសមាសភាពគណកម្មាធិការនាយកមាន១០រូប ដោយបែងចែកមុខងារទទួលបន្ទុកមានដូចជា ផ្នែកសេដ្ឋកិច្ច សាសនា យុវជននិងសាសនា និងការិយា
ល័យកត់សំគាល់អត្តសញ្ញានប័ណ្ណ។

No comments:

Post a Comment

yes