សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ស្ថាប​និក​គេ​ហ​ទំព័រ Wikileaks រួច​ផុត​ពី​ក្រញ៉ាំ​របស់​អង់គ្លេស​ហើយ​


ប្រធា​នា​ធិប​តី​ប្រទេស​អេ​ក្វា​ឌ័រ​លោក Rafael Correa បាន​មាន​ប្រ​សាសន៍​ថា​ប្រទេស​អង់​គ្លេស​បាន​បោះ​បង់​ការ​គំ​រាម​កំ​ហែង​របស់ ​ខ្លួន​ក្នុង​ការ​ចូល​ទៅ​ក្នុង​ស្ថាន​ទូត​អេក្ខាឌ័រ​ដើម្បី​ចាប់​ខ្លួន​ លោក​ Julian Assange ដែល​ជា​ស្ថាប​និក​គេ​ហ​ទំព័រ Wikileaks ជន​ជាតិ​អូស្ត្រាលី​ហើយ ។
ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ស្ថាន​ទូត​អេក្ខា​ឌ័រ​ប្រចាំ​ទី​ក្រុង ​ឡុង​ បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ការិយាល័យ​ក្រ​សួង​ការ​បរទេស​អង់​គ្លេស​ដោយ​ ផ្តល់​ជា​ការ​ធា​នា​ថា​ គ្មាន​ការ​សម្រេច​ចិត្ត​ណា​ក្នុង​ការ​ចាប់​ខ្លួន​លោក Julian Assange​ពី​ក្នុង​ស្ថាន​ទូត​នោះ​ទេ។
កាល​ពី​មុន​នេះ​រដ្ឋា​ភិបាល​ ប្រទេស​អេ​ក្ខា​ឌ័រ​បាន​ចោទ​ប្រកាន់​ប្រទេស​ អង់​គ្លេស​ថា​បាន​រក​លេស​ក្នុង​ការ​ចាប់​ខ្លួន​បន្ទាប់​ពី​ជន​ជាតិ​អេ​ក្ខា​ ឌ័រ​មួយ​ចំនួន​​បាន​ទទួល​សំបុត្រ​មួយដោយ​មាន​រៀប​រាប់​លម្អិត​នូវ​ច្បាប់​ ទាំង​ឡាយ​ដែល​គេ​អាច​ប្រើ​ប្រាស់​បាន​ដើម្បី​ដក​អភ័យ​ឯក​សិទ្ធិ​ការ​ទូត។

​ ជ ​ម្លោះ​ការ​ទូត​នេះ​បាន​ផ្ទុះ​មាន​ឡើង​បន្ទាប់​ពី​ប្រទេស​អេ​ក្ខា​ឌ័រ​ បាន​ផ្តល់​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោ​បាយ​ដល់​ស្ថាប​និក​គេ​ហ​ទំព័រ​ Wikileaks។ មក​ទល់​ពេល​នេះ​លោក កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ទូត​ក្នុ​ងទី​ក្រុង​ឡុងដ៍ ដោយ​ពុំ​ទាន់​មាន​ពន្លឺ​ពី​ដំណោះ​ស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ។
គួរ​បញ្ជាក់​ថា​ទាំង​តុលាការ​ស៊ុយអែត​និង​អង់គ្លេស​ចង់​ចាប់ខ្លួន​លោក Julian Assange​​ដោយ​សារ​លោក​រង​ការ​ចោទ​ប្រកាន់​ជុំវិញ​ករណី​ចាប់​រំលោភ​តែ​អ្នក​វិភាគ​ឯករាជ្យ​បាន​ព្រលយ​ឲ្យ​ដឹង​ថា​វា​ជា​រឿង​នយោបាយ​សុទ្ធសាធ​ព្រោះ​​​ស្ថាបនិក​គេហទំព័រ Wikileaks​រូប​នេះ​​ចូល​ចិត្ត​ចុះ​ផ្សាយ​ព័ត៌មាន​សម្ងាត់ៗ​របស់​រដ្ឋាភិបាល​​ជា​សាធារណៈ​ជា​ពិសេស​រឿង​ពុក​រលួយ​ជា​ដើម​។
​រដ្ឋាភិបាល​ស៊ុយអែត​បាន​ស្នើ​សុំ​អង់គ្លេស​​ឲ្យ​ចាប់​​លោក Julian Assange​​​បញ្ជូន​មក​កាត់​ទោស​នៅ​ប្រទេស​​ខ្លួន​​វិញ​តែ​អ្នក​ជំនាញ​ជា​ច្រើន​បាន​បារម្ភ​ថា​ប្រសិន​បើ​អង់​គ្លេស​ចាប់​លោក Julian Assange​​​​បាន​ហើយ​មិន​បញ្ជូន​ទៅ​កាន់​ស៊ុយ​អែត​បែរ​ជា​បញ្ជូន​ទៅ​កាន់​អាមេរិក​វិញ​នោះ​​លោក Julian Assange​​​​អាច​នឹង​ប្រឈម​មុខ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​មិន​ខាន​ព្រោះ​​ស្ថាបនិក​Wikileaksរូប​នេះ​​បាន​​បញ្ចេញ​ព័ត៌មាន​សម្ងាត់​​យោធា​របស់​អាមេរិក​ជា​ច្រើន​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​ការធ្វើ​សង្គ្រាម​ជា​ដើម៕

No comments:

Post a Comment

yes