រូបថតពីគេហទំព័រ ដើមអំពិល
មនុស្ស៣នាក់បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអធម្មដោយសារតែឃាតកអារកសម្លាប់
នៅថ្ងៃទី១៩ខែតុលា ម៉ោងជាង១២ថ្ងៃត្រង់ស្ថិតនៅផ្ទះលេខ៦៩២ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ជនរងគ្រោះដែលបានស្លាប់ដោយសារតែឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះមាន
១ ឈ្មោះ រីសារុន អាយុប្រមាណជាង៥២ឆ្នាំជាប្តីរបួសធ្ងន់បញ្ឆូនទៅកាន់មន្ទីរពេទ្យដើម្បី
សង្គ្រោះតែត្រូវស្លាប់
២ ឈ្មោះ ណេ សុវណ្ណណាវី ត្រូវជាប្រពន្ធ និងទី៣ កុមារីឈ្មោះ រីណាលីន មានអាយុប្រមាណ
ជា១៧ឆ្នាំ។ទាក់ទងទៅនិងឃាតកម្មអារកសម្លាប់គ្រួសារខាងលើនេះគេនៅពុំទាន់ដឹងថាជាករណី
សម្លាប់ប្លន់យកទ្រព្យសម្បត្តិឬជាករណីគំនុំនៅឡើយទេ។ព័ត៏មានចុងក្រោយពីកន្លែងកើតហេតុ
បានអោយដឹងថា សមត្ថកិច្ចកំពុងធ្វើការឡោមព័ន្ធផ្ទះកើតហេតុ។មកដល់ពេលមិនទាន់មានការ
សន្និដ្ឋានជាផ្លូវការនៅឡើយទេដោយគ្រាន់តែសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះទាំងបីត្រូវ
ជនល្មើសចាប់ចងរួចសម្លាប់ បន្ទាប់ធ្វើសកម្មភាពរួចក្រុមឃាតកបានគេចខ្លួនបាត់។មន្ត្រីសមត្ថកិច្ច
ជំនាញចម្រុះដែលពាក់ព័ន្ធបានចូលធ្វើការពិនិត្យសាកសពជនរងគ្រោះនិងដើម្បីធ្វើកោសល្យវិច្ច័យ
ដើម្បីធ្វើការស្រាវជ្រាវវែកមុខឃាតក។គួរបញ្ឆាក់ថា ករណីឃាតកម្មនិងប្លន់បានកើតមានក្នុង
រាជធានីភ្នំពេញជាបន្តបន្ទាប់តួយ៉ាងដូចជា ករណីបាញ់សម្លាប់ថៅកែហាងនំបុ័ងទម្លាក់ពីក្នុង
រថយន្តរួចឃាតកគេចខ្លួនបាត់ដោយសុវត្ថិភាព ករណីប្លន់យកទ្រព្យសម្បត្តិពីទីប្រឹក្សាប្រធាន
ព្រឹទ្ធសភា និងចុងក្រោយនេះករណីអារកសម្លាប់មនុស្ស៣នាក់ក្នុងផ្ទះទាំំងកណ្តាលថ្ងៃត្រង់។ ទាំងករណីបាញ់សម្លាប់ និង ឃាតកម្ម ដែលបានកើតឡើងផ្ទួនៗគ្នានេះឃាតកមិនត្រូវបាន
សមត្ថកិច្ចវែកមុខបកស្បែកយកមកផ្តន្ទាទោសនោះទេ៕
No comments:
Post a Comment
yes