សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 19, 2010

ថៅកែរោងចក្រនៅតែប្តឹងមេដឹកនាំសហជីពនិងកម្មករផ្គើនលោក ហ៊ុន សែន

មេដឹកនាំសហជីពនិងសកម្មជនសម្ព័ន្ធសហជីពស៊ីខៅឌូនៅតែប្រឈមមុខប្តឹងទៅតុលាការដដែល
ទាក់ទងទៅនិងការធ្វើកូដកម្មទាមទារអត្ថប្រយោជន៏ផ្សេងៗដល់កម្មករកម្មការិនី កាលពីថ្ងៃទី១៣ ដល់ ១៦ ខែកញ្ញា នាពេលកន្លងមកនេះ ពីសំណាក់ថៅកែរោងចក្រ និង សមាគមរោងចក្រកាត់ដេរនៅ
កម្ពុជា។សូមជម្រាបថា ទីស្តីការគណរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០១០បានចេញសេចក្តីជូន
ដំណឹងទៅរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទានិងជាប្រធានក្រុមការងារទំនាក់
ទំនងវិជ្ឆាជីវៈដោយស្នើរអោយគ្រប់ភាគីទាំងអស់បញ្ឈប់ការចោទប្រកាន់គ្នាទៅវិញទៅមកតាមគ្រប់
រូបភាពមុនបង្អស់តាមប្រព័ន្ធឃោសនានិងការប្តឹងផ្តល់គ្នាតាមប្រព័ន្ធតុលាការដែលនាំអោយសាធារណះ
មតិជាតិនិង អន្តរជាតិមានការព្រួយបារម្ភនិងបន្តការចរចាតាមយន្តការក្រុមការងារវិជ្ឆាជីវះដើម្បីដោះ
ស្រាយបន្ថែមអត្ថប្រយោជន៏បន្ទាប់បន្សំជូនកម្មករនិយោជិក ហើយខិតខំបញ្ចៀសនូវការប្រឈមមុខ
ដែលនាំអោយខាត់បង់ប្រយោជន៏ដូចកន្លងមកនិងជាពិសេសផ្តល់បទបញ្ឆាអោយក្រុមអ្នកច្បាប់
ជួយពិនិត្យទិដ្ឋភាពដើម្បីសុំទៅតុលាការរាជធានី ខេត្ត ដកដីកាហាមឃាត់កម្មករ កម្មការិនីចំនួន២៩៥នាក់ក្នុងចំណោម២០រោងចក្របានចូលបំរើការងារវិញ។ សេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្ត្រី
អនុញ្ញាតស្នើសុំតុលាការបញ្ចប់ការចោទប្រកាន់ទៅលើកម្មករ និង ថ្នាក់ដឹកនាំសហជីព។
យោងតាមរបាយការណ៏របស់សម្ព័ន្ធសហជីពស៊ីខៅឌូដែលគេទំព័រយើងទទួលបាននៅថ្ងៃទី១៨ខែតុលា
បានបង្ហាញអោយដឹងថា ថ្នាក់ដឹកនាំសហជីពនិងសកម្មជនដែលជាប់បណ្តឹងតុលាការសរុបមាន១៤រោងចក្រ១០៤នាក់និងមិនអោយចូលធ្វើការវិញ មាន៩រោងចក្រស្មើ៩៦នាក់ហើយអោយចូលធ្វើការវិញ
មាន៥រោងចក្រស្មើនិង១០នាក់។ រោងចក្រដែលក្រុមហ៊ុនដកពាក្យបណ្តឹងពីតុលាការនិងអោយចូល
ធ្វើការវិញមាន៤១នាក់ក្នុង៤រោងចក្រនិងរោងចក្រដែលបញ្ឈប់កម្មករពេលធ្វើការធ្វើកូដកម្មចំនួន១៦រោងចក្រមានកម្មករចំនួន៦៨៣នាក់។លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាបានអោយដឹងថា
សហជីពបានដកពាក្យបណ្តឹងនៅតុលាការតែថៅកែរោងចក្រនៅមិនទាន់ដកពាក្យបណ្តឹងនិងមិនអោយ
កម្មករចូលធ្វើការ។ចំណែកលោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរបានអោយដឹង
ដែរថា សមាគមរោងចក្រកាត់ដេរអត់បានដាក់ពាក្យបណ្តឹងទៅតុលាការទេ តែមានរោងចក្រមួយចំនួន
ដាក់ពាក្យប្តឹង។សូមជម្រាបថា កាលពីថ្ងៃទី១៣ ដល់១៦ ខែកញ្ញា ឆ្នាំ២០១០មន្លងមកកម្មករ កម្មការិនី បានធ្វើកូដកម្ម ទាមទារប្រាក់អត្ថប្រយោជន៏ផ្សេងៗក្នុងនោះមានដូចជា ប្រាក់អតីតភាពការងារ ប្រាក់ថែមម៉ោង ប្រាក់រង្វាន់ ប្រាក់ទ្រទ្រង់ជីវភាព និង ប្រាក់បំណាច់។គួរបញ្ឆាក់ថា លោក ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងមកនេះបានស្នើរទៅតុលាការបញ្ឈប់ការចោទប្រកាន់មេដឹកនាំសហជីព និងកម្មករនិងអោយកម្មករចូលធ្វើការវិញ។ ប៉ុន្តែមកដល់ពេលនេះថៅកែរោងនៅមិនទាន់ដកពាក្យ
បណ្តឹងឈប់ប្តឹងកម្មករនិងមេដឹកនាំសហជីពនៅឡើយទេ គឺបានផ្គើននិងនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងងើល៕

No comments:

Post a Comment

yes