កាលពីព្រឹកម៉ិញនេះអង្គការជនពិការកម្ពុជា បានប្រារព្វទិវា
មនុស្សថ្លង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ករោមប្រធានបទ « មនុស្សថ្លង់មានសិទ្ធិទទួលបានព័ត៌មាន » នៅការិយាល័យកណ្តាល
របស់អង្គការជនពិការកម្ពុជា ស្ថិតនៅក្នុងវត្តថាន់ រាជធានីភ្នំពេញ
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិ អង្គការជនពិការកម្ពុជា បានមាន
ប្រសាសន៏នៅក្នុងពិធីនោះថា អង្គការជនពិការកម្ពុជា មានបេសកកម្ម
និងទិសដៅជុំរុញកែប្រែទស្សនៈអវជ្ជមានរបស់សង្គមចំពោះជនពិការ
គ្រប់ប្រភេទនិងគ្រប់វ័យ ចូលរួមលើកស្ទួយ គាំទ្រ ការពារសិទ្ធិ និងផលប្រយោជន៏របស់ជនពិការដោយ
ការខិតខំជំរុញឲ្យមានការបង្កើតជាសមាគម ឬអង្គការនៃជនពិការផ្សេងៗដើម្បីឲ្យពួកគេមានលទ្ធភាព
ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមនៅក្នុងចំណោមនៃសមាជិករបស់ពួកគេ។ ជាមួយគ្នានោះលោក
ងិន សៅរ័ត្ន បានមានប្រសាសន៏បន្តរទៀតថា ប្រទេសកម្ពុជាយើងមានជនពិការរាប់ម៉ឺននាក់ ហើយពួក
គាត់ភាគច្រើនកំពុងប្រឈមមុខនិងបញ្ហារៀបរាប់មិនអស់ជាពិសេសមនុស្សថ្លង់។ លោកបានបន្តរថា
មនុស្សថ្លង់ភាគច្រើនមានជីវភាពរស់នៅយ៉ាងលំបាកវេទនាដោយសារភាពក្រីក្រ។ លោក ងិន សៅរ័ត្ន
បន្ថែមទៀតថា មនុស្សថ្លង់មានការរស់នៅឯកកោដាច់ដោយឡែកពីមនុស្សទូទៅ ហើយម្យ៉ាងវិញទៀត
មនុស្សថ្លង់មានការលំបាកក្នុងការស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណោះមនុស្សថ្លង់
មួយចំនួនធំ គឺចំណេះដឹងរបស់ពួកគាត់នៅមានកំរិតទាបដោយសារតែមនុស្សថ្លង់មានការលំបាកក្នុង
ការទទួលយកព័ត៌មាន ។ សូមជំរាបថានៅក្នុងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលរដ្ឋាភិបាលបានចុះ
ហត្ថលេខាទទួលស្គាល់គឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៧ នៅទីក្រុងញ៉ូយ៉ក ហើយមាត្រាទី៦នៃច្បាប់
នេះបានចែងថា រដ្ឋភាគីត្រូវចាត់រាល់វិធានការសមស្របដើម្បីធានាថា ជនពិការអាចអនុវត្តសិទ្ធិសេរី
ភាពរបស់ខ្លួនបានក្នុងការសំដែងមតិយោបល់ រួមទាំងសេរីភាពក្នុងការស្វែងរកទទួលនិងផ្តល់ព័ត៌មាន
និងទស្សនៈឲ្យឈរលើមូលដ្ឋាន ស្មើរភាពគ្នាជាមួយអ្នកដ៏ទៃ និងតាមរយៈគ្រប់ទំរង់នៃទំនាក់ទំនងស្រប
តាមការជ្រើសរើសរបស់គេ ដូចដែលមានចែងនៅក្នុងមាត្រា២ នៃអនុសញ្ញានេះតាមរយៈ ការផ្តល់ព័ត៌
មានសារធារណៈឲ្យដល់ជនពិការតាមទំរង់ និងបច្ចេកវិទ្យា ដែលគេអាចទទួលបានសមស្របទៅនឹង
ប្រភេទផ្សេងៗនៃពិការភាព ឲ្យបានទាន់ពេលវេលា និងគ្មានការបង់ប្រាក់បន្ថែម ។ ការទទួល និងជួយ
សំរួលដល់ការប្រើប្រាស់ភាសាសញ្ញា អក្សរស្ទាបនិងទំនាក់ទំនងផ្សេងៗទៀត ព្រមទាំងគ្រប់មធ្យោ
បាយរបៀបនិងទំរង់នៃទំនាក់ទំនងផ្សេងៗទៀត ដែលអាចទទួលយកបានតាមការជ្រើសរើសរបស់ជន
ពិការក្នុងការទាក់ទងជាផ្លូវការ ។ ការជុំរុញឲ្យឯកជននានា ដែលផ្តល់សាវាកម្មផ្សេងៗដល់សាធារណៈ
ជនរួមទាំងតាមរយៈអ៊ិនធឺណេត ដើម្បីផ្តល់ព័ត៌មាននិងសេវាកម្មផ្សេងៗតាមទំរង់ដែលជនពិការអាច
ទទួលបាន និងប្រើប្រាស់ ។ ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួមទាំងអ្នកផ្សព្វផ្សាយព័ត៌
មានតាមអ៊ីនធឺណេតដើម្បីឲ្យជនពិការអាចប្រើប្រាស់សេវាកម្មរបស់ពួកគេបាន ។ ការទទួលស្គាល់
និងការលើកស្ទួយការប្រើប្រាស់ភាសាសញ្ញា ។ បន្ទាប់ពីប្រសាសន៏របស់លោក ងិន សៅរ័ត្ន ត្រូវបាន
បញ្ចប់ ឯកឧត្តម ខៀវ កាញារីទ្ធ បានឡើងមានប្រសាសន៏លើកទឹកចិត្តឲ្យបងប្អូនជនពិការទាំងអស់
កុំបាក់ទឹកចិត្តត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់យើង ដោលឯកឧត្តម បានបញ្ជាក់ថា ឥលូវនេះ
គ្រប់ស្ថាប័នអង្គការគឺគេផ្តល់អទិភាពខ្ពស់ក្នុងការទទួលយកជនពិការចូលបំរើការងារក្នុវិស័យផ្សេងៗ ។
No comments:
Post a Comment
yes