សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 22, 2010

លោក រ៉ុង ឈុន ហែរក្បួនដាក់ញត្តិជូន លោក បាន គីមូន នៅថ្ងៃទី២៦ ខែតុលា

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាកាលពីថ្ងៃទី២១ ខែតុលាបានធ្វើលិខិតជូនដំណឹង
ទៅលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញអំពីការប្រមូលផ្តុំមនុស្សនិងដង្ហែរញត្តិនៅថ្ងៃទី២៦ ខែតុលា នៅសួនច្បារមុខមន្ទីររដ្ឋសភាចាស់។ ការប្រមូលផ្តុំនេះគឺដើម្បីសម្តែងមតិនិងដង្ហែរញត្តិដាក់ជូន
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ។លោក រ៉ុង ឈុន បានមានប្រសាសន៏អោយ
ដឹងថា ផ្តោតលើពីរគឺទី១បញ្ហាបូរណភាពទឹកដីសៀមឈ្លានពាន ការបោះបង្គោលព្រំដែន
កម្ពុជាវៀតណាម
ទី២ ប្រព័ន្ធយុត្តិធម៏។ចំណែកលោក ហ៊ី ព្រូ ស្នងការរងនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៏ថា អាជ្ញាធរមិនអនុញ្ញាតអោយទេចំពោះការដង្ហែរក្បួនដែលដឹកនាំដោយលោក រ៉ុង ឈុន ប្រធាន
សហភាពសហជីពកម្ពុជានាថ្ងៃទី២៦ ខែតុលា ខាងមុខនេះ។ សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិនិងអញ្ឆើញមកដល់កម្ពុជាដោយបំពេញ
ទស្សនកិច្ច៣ថ្ងៃគឺចាប់បើពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែតុលា តាមការអញ្ឆើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។នៅក្នុងដំណើរទស្សនកិច្ចលោក បាន គីមូន និងចូលគាល់ព្រះមហាក្សត្រ
ក្នុងព្រះបរមរាជវាំង ចូលជួបសម្តេចតេជោ ហ៊ុន សែន និងទៅមើលមន្ទីរពេទ្យមិត្តភាព កម្ពុជា សូវៀត សាលាក្តីខ្មែរក្រហម៕

No comments:

Post a Comment

yes