សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 27, 2010

ក្រសួងការបរទេសកម្ពុជាផ្ញើរកំណត់ទូត
ទៅក្រសួងការបរទេសថៃករណីទាហ៊ានថៃ
ចាញ់សម្លាប់ពលរដ្ឋខ្មែរ



នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ លោក ហោ ណាហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការ
បរទេស បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីស្តីការក្រសួងការបរទេសថា នៅថ្ងៃទី២៧ ខែធ្នូនេះ ក្រសួងការបរទេសកម្ពុជា បានផ្ញើរកំណត់ទូតទៅឲ្យក្រសួងការបរទេសថៃ ដោយប្រើពាក្យធ្ងន់ៗចំពោះ
អំពើហិង្សា បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរពីសំណាក់ពួកទាហ៊ានថៃនៅតាមព្រំដែន ខណៈដែលពលរដ្ឋ
ខ្មែរឆ្លងកាត់ព្រំដែន ចូលទៅក្នុងទឹកដីថៃ ដោយសារតែពលរដ្ឋខ្មែរទាំងនោះមិនបានដឹងថាកន្លែងណា
មួយជាចំណុចព្រំដែនរវាងប្រទេសកម្ពុជានិងថៃ។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងបានបន្តរ
ទៀតថា ក្រសួងការបរទេសកម្ពុជាបានប្រើពាក្យសំដីធ្ងន់ៗនៅក្នុងកំណត់ទូតនោះថា អំពើបាញ់នោះ
គឺជាអំពើឃោឃៅបំផុតប្រទេសថៃមិនសាកសមជាប្រទេសស៊ីវីឡៃទេ ៕

No comments:

Post a Comment

yes