សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 21, 2011


ក្រសួងការបរទេសកម្ពុជាស្នើឲ្យមន្ត្រីខ្មែរ
ក្នុងខេត្តស្រះកែវធ្វើការរឿងទាហានថៃ
ចាប់ពលរដ្ឋខ្មែរ

​ក្រសួង ​ការ​បរទេស​កម្ពុ​ជា​ ​បាន​ស្នើ​ទៅ​កាន់​អង្គ​កុងស៊ុល​ខ្មែរ​ ក្នុងខេត្ត​ស្រះ​កែវ​ ​បន្ត​ការ​ទាក់ទង​ជាមួយ​អាជ្ញា​ធ​រ​ថៃ​ ពី​រឿង​ដែល​ទា
ហាន​ថៃ​ ចាប់​ពលរដ្ឋ​ខ្មែរ​ចំនួន៤នា​ក់​។​
​បើតាម ការ​ឲ្យដឹង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ ​លោក​ ​កុយ​គួ​ង​ ​បាន​ឲ្យ​ដឹង​ថា​ ​ក្រសួង​ការ​បរទេស​ ​បាន​ទទួល​ដំណឹង​ ​ពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន៤នាក់​ និង​ម្នាក់​ទៀត​កំពុង​បាត់​ខ្លួន​នោះហើយ​ហើយកំពុង​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះ​កែវ​ ​ធ្វើ​ការ​ចំពោះ​រឿង​នេះ​។​
​សូម ​ជម្រាប​ថា​ ​ទាហាន​ខ្មែរ​នៅ​តាម​ព្រំ​ដែន​ ​បាន​រាយ​ការណ៍​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ ​ចំនួន​៤នាក់​ ​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន​ និង​ម្នាក់​ទៀត​កំពុង​តែ​បាត់​ខ្លួន​នៅ​ឡើយ​ ​ខ​ណៈ​ដែល​ពួក​គេ​ទាំង​នោះ​ ​បាន​លួច​ទៅ​អូស​ឈើ​គ្រញូង​ខុស​ច្បាប់​ នៅ​តំបន់​ព្រំដែន​កម្ពុ​ជា​ថៃ​។​ហេតុ ​ការណ៍​នេះ​បាន​កើត​ឡើង​ ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មក​រា​ ​នៅ​គ្រា​អ្នក​ភូមិ​ចំនួន​៥នាក់​ ​បាន​ស៊ី​ឈ្មួ​ល​លួច​ឆ្លង​ព្រំ​ដែន​អូស​ឈើ​គ្រញូង​ ​នៅ​លើ​ទឹក​ដី​ថៃ​ ​ត្រង់​ភូម​អូរ​ត្រាវ​ ​ឃុំ​ក​ន្ត្រា​ម​ ​ស្រុក​សុ​ន​ហាន​ ​ខេត្ត​ស៊ី​សាកេ​ត​ ​ឈម​នឹង​ចំ​នុ​ច​ភូមិ​អូរ​ស្វាយ​ ​ឃុំអូរ​ស្វាយ​ ​ស្រុក​ត្រពាំង​ប្រសាទ​ ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ​ហើយ​ក៏​ត្រូវ​ទាហាន​ថៃ​ ​បាញ់​រះ​នៅ​ក្នុង​ព្រៃ​តែម្តង​។
​សូម​ជុំរាប​ថា​ក្នុង ​ឧបទ្ទវ​ហេតុ​នោះ​ ​ពលរដ្ឋ​ខ្មែរ​ចំនួន​៤នាក់​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន​ ​ហើយ​ម្នាក់​ទៀត​​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ មិន​ទាន់​ដឹង​ថា​ ​ស្លាប់​រឺ​រស់​យ៉ាង​ណា​នៅ​ឡើយ​ទេ​?

No comments:

Post a Comment

yes