សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 21, 2011


តុលាការក្រុងភ្នំពេញផ្តន្ទាទោសជនជាតិថៃចំនួន៥នាក់
ឲ្យជាប់ពន្ធនាគារ៩ខែ តែព្យួរទោស

បន្ទាប់ពី​បើក​សវនាការ​ពេញ​មួយ​ល្ងាច​មក​តុលាការ​ក្រុងភ្នំ​ពេញបាន​សម្រេច​ឱ្យ​ជនជាតិ​ថៃ​ចំនួន៥​នាក់​មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន​៩​ខែ​គិតចាប់
ពី​ថ្ងៃចាប់ខ្លួន តែ​ទោស​​នោះ​ត្រូវបាន​ព្យួរ ដោយ​ត្រូវ​ពិន័យ​ជា​ប្រាក់ម្នាក់ៗ​មួយ
លានរៀល​ដែល​មានន័យថា ជនជាតិថៃ​ទាំងនោះ​នឹងត្រូវ​រួចខ្លួន​វិញ។
​សូមជុំ​រាប​ថា​ការកាត់​ទោស​នេះ​គឺ​ដោយ​យោងតាម​មាត្រា​២៩​នៃ​ច្បាប់​អន្តោ​ប្រវេសន៍ និង​មាត្រា​៤៧៣​នៃ​​ក្រមព្រហ្មទណ្ឌ​។​ ជនជាតិ​ថៃ​ចំនួន៥នាក់
នោះ​មាន​ឈ្មោះ​ដូច ជា៖
​១​ផានិ​ច វី​គីត​សេត ​ជា​សមាជិក​សភា​​
​២​ណា​រឿ​ម មុល​ជិត​វ៉ា​រ៉ា​តាណា
​៣​គុជ ពុន​ថន​ជូ​សា​ណា​សេរី
​៤​ សែម ឌី​ន​ឡឺត​ប៊ូ​ឆា​និង
​៥​​តា​យ ណែ​មួង​ម៉ាក​ច​ន​
ចំណែក​វីរៈ ស៊ុម​ខ្វាម​ឃី​ត ​និង​ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន ​ដែល​តុលាការ​ចោទ​បន្ថែម​ពី​បទ​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ដែល​អាច នាំឱ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​នោះ​នៅតែ​បន្ត​ជាប់ចោទ​ ដដែល​ហើយ​នឹង​ត្រូវ​គេលើក
យក ​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១​កុម្ភៈ​ខាង​មុខ​។​គួរ​បញ្ជាក់​ផងដែរ​ថា​សវនាការ​ជនជាតិ​ថៃ​ទាំង​៧ខាង​លើនេះ​គឺ​ត្រូវ​គេ​គ្រោង​នឹង​បើក​ធ្វើ​នៅ​ថ្ងៃទី​១​កុម្ភៈ​ខាង​មុខ​​ប៉ុន្តែ កាលបរិច្ឆេទ​ត្រូវបាន​ផ្លាស់ប្តូរ​មក​ថ្ងៃ​ទី២១​មករា​វិញ​ដោយសារ​មាន​សំណូមពរ​ យ៉ាង​ទទូច​របស់​តំណាង​ជនជាប់ចោទ និង​ស្ថានទូត​ថៃ​។ ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ក្នុង​នោះ​មាន​តំណាងរាស្ត្រ​ក្រុងបាងកក​ម្នាក់ ​ផង​ដែរ​នោះ​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ធ្នូ​ឆ្នាំ​២០១០ ខណៈ​ដែល​ពួកគេ​ដើរ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ ចំណុច​គីឡូ​ម៉ែត ​លេខ​២៦​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​គួររំ​លឹក​ផង​ដែរ​ថា ​ពួកគេ​ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពីបទ​ឆ្លង​ដែល​ ខុសច្បាប់ ​និង​ចូល​ក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ ប៉ុន្តែ ជនជាតិ​ថៃ​២​នាក់ ​ក្នុងចំណោម​៧​នាក់​ត្រូវបាន​តុលាការ​ចោទ​បន្ថែម ពី​បទ​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន ​ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ដល់​ការ​ការ
ពារជាតិ​។​សូមបញ្ជាក់​ថា រហូតមកទល់​ពេលនេះ មាន​ជនជាតិ​ថៃ​តែ​ម្នាក់ប៉ុណ្ណោះ​ដែល​បន្ត​ស្ថិតនៅក្នុង​ពន្ធនាគារ​ព្រៃ ស​គឺ​វីរៈ ស៊ុម​ខ្វាម​ឃី​ត​។ ​ចំណែកឯ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន ត្រូវបាន​សាលា​​ឧទ្ធរណ៍​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​តាំងពី​ថ្ងៃ​ទី​១៨​មករា​មកម្លេះ​ ៕

No comments:

Post a Comment

yes