«យំ» ជាគោលនបាយអាទិភាពរបស់វៀតណាម
ដោយ ថាច់ ប្រីជា គឿន
គោលនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមមានច្រើនណាស់សម្រាប់ជន ជាតិយួនរបស់គេ ដូចជាគោលនយោបាលអ្វីដែលបក្សបានដាក់ចេញដើម្បីទប់ ស្កាត់នូវបញ្ហាវិបត្តិសេដ្ឋកិច្ច ជម្រុញឲ្យមានការផលិតនិងនាំចេញនូវផលិតផលពី ប្រទេសវៀតណាមនិងគោលនយោបាយសុខុលភាពសង្គមជាដើម តែសម្រាប់ ជនជាតិដើមខ្មែរនៅកម្ពុជាក្រោម វៀតណាមមានគោលនយោបាយអាទិភាពដ៏សំ ខាន់មួយដែរ គឺ គោលនយោបាយ«យំមិនឲ្យឃើញទឹកភ្នែក » ។
ត្រង់ចំណុចនេះយើងសូមលើកយកនូវចម្លើយរបស់សមណនិស្សិតខ្មែរក្រោម មួយអង្គដែលកំពុងសិក្សានៅមហាវិទ្យាល័យមហាចុឡាឡុងករណ៍ នាទីក្រុងបឹង កក់ ប្រទេសថៃចំពោះសិស្សរួមសាសានិងគ្រូរបស់ខ្លួនថា «សេរីភាពដែលខ្មែរក្រោម ទទួលបាននោះ គឺសេរីភាពក្នុងការយំ» ខណៈដែលព្រះសង្ឃអង្គនេះ ធ្វើបទ អត្ថាធិប្បាយមួយជុំវិញប្រធានបទ «ខ្មែរក្រោមជានរណា ?» ហើយសិស្សនិងគ្រូ សួរថា «តើសេរីភាពដែលខ្មែរក្រោមនៅកម្ពុជាក្រោម ឬ វៀតណាមខាងត្បូងទទួល បាននោះមានកម្រិតណា? » ។ពិតមែនហើយ ខ្មែរក្រោមនៅកម្ពុជាក្រោម តាំងពីអតីកាលរហូតដល់បច្ចុប្បន្ននេះ មិនដែលបានទទួលសេរីភាពពេញលេញដូចជនជាតិយួនដែលជាអាណានិគមជន ទេ ក្នុងនាមយើងជាម្ចាស់ទឹកម្ចាស់ដីនៃដែនដីកម្ពុជាក្រោម ។ គោលនយោបាយ អាទិភាពសម្រាប់ឲ្យខ្មែរក្រោម «យំមិនឃើញទឹកភ្នែក» នោះមានអ្វីខ្លះ ។ យើងកត់ សម្គាល់ដោយខ្លីៗអាចសង្កេតឃើញដូចជា : ការហាមព្រះសង្ឃនិងពលរដ្ឋខ្មែរមើលទូរទស្សន៍តាមរយៈថាសផ្កាយរណបដែល មានប៉ុស្តិ៍ខ្មែរផ្សាយចូលពីប្រទេសកម្ពុជា ដែលការមើលនោះ គឺខ្មែរក្រោមគ្រាន់តែ មើលដើម្បីឲ្យបានដឹងព័ត៌មាន និងកម្មវិធីសិល្បះ ប្រពៃណីផ្សេងៗរបស់ខ្មែរនៅប្រ ទេសកម្ពុជា ក្នុងនាមខ្លូនជាជនជាតិខ្មែរដូចគ្នាតែប៉ុណ្ណោះ ។ មួយវិញទៀត ប៉ុស្តិ៍ ទូរទស្សន៍ស្រុកខ្មែររាល់ថ្ងៃគ្មានព័ត៌មានអ្វីជាការឃោសានានយោបាយប្រឆាំងវៀត ណាមឡើយ វាគ្រាន់តែជាកម្មវិធីភាគច្រើនឃោសនាឲ្យរដ្ឋាភិបាលខ្មែរដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលជាមិត្តរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀត ណាមប៉ុណ្ណោះ មិនគួរឡើយអាជ្ញាធរវៀតណាមធ្វើការហាមប្រាមបែបនេះសោះ ។ ចំណែកជនជាតិយួនដែលអន្តោប្រវេសន៍នៅស្រុកខ្មែរវិញអាចមើលទូរទស្សន៍វៀត ណាមផ្សាយចូលពីទីក្រុងហាណូយដោយសេរីគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរ ខ្មែរឡើយ ។ រឿងមួយទៀត ចុងឆ្នាំ ២០១០ និង ដើមឆ្នាំ ២០១១ ពលរដ្ឋខ្មែរក្រោមដែលឡើងទៅ ស៊ីឈ្នួលគេនៅទីក្រុងព្រៃនគរ និង ខេត្តនានាព្រោះជីវភាពក្រីក្រ ត្រូវបានជនជាតិ យួនសម្លាប់ឲ្យស្លាប់ជាបន្តបន្ទាប់ ហើយអាជ្ញាធរវៀតណាមមិនស្វែងរកចាប់ខ្លួនជន ដៃដល់យកមកពិន័យតាមច្បាប់ឡើយ បើទោះបីខ្មែរក្រោមប្តឹងទៅអាជ្ញាធរឲ្យជួយ ស្វែងរកយុត្តិធម៌យ៉ាងណាក៏ដោយ។ រឿងមួយទៀតទាក់ទងបញ្ហាដីធ្លីកេរដូនតារបស់ខ្មែរក្រោមដែលត្រូវបានវៀតណាម រឹបយកទៅចែកឲ្យជនជាតិយួនគ្នាគេ ពេលពលរដ្ឋខ្មែរធ្វើការទាមទារមកវិញ បែរជា ចោទខ្មែរក្រោមថាប្រឆាំងរដ្ឋាភិបាល បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងបង្កឲ្យមានអសន្តិ សុខក្នុងទីសាធារណៈជាដើម ។ ថ្មីៗនេះ លោក ចៅ ហេន នៅស្រុកស្វាយទង ខេត្ត មាត់ជ្រូក ឬវៀតណាមហៅថាខេត្តអាងយ៉ាង ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ដាក់ពន្ធនាគារកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ព្រោះគាត់គ្រាន់តែធ្វើការទាមទារ ឲ្យអាជ្ញាធរវៀតណាមសងដីកេរដូនតារបស់ខ្លួនជាច្រើនហែកតាមកវិញដែលត្រួវបាន បក្សកុម្មុយនិស្តវៀតណាមរឹបយកតែប៉ុណ្ណោះ ។ ចំណែក លោក វិន បា នៅខេត្តឃ្លាំង វិញ ក៏ដូច្នេះដែរគឺជាប់គុកជិតពីរឆ្នាំហើយដោយគាត់គ្រាន់តែធ្វើការទាមទារឲ្យអាជ្ញា ធរវៀតណាមសងដីកេរដូនតារបស់ខ្លួនមកវិញប៉ុណ្ណោះ វាមិនខុសពីរឿងរបស់លោក ចៅ ហេនឡើយ ។ នេះហើយគេហៅថា រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម មានភ្នែកមើលមិនឃើញ មានត្រចៀកស្តាប់មិនឮ ពុតដេកដាស់មិនភ្ញាក់ បើទោះបីខ្មែរក្រោមខំស្រែកអំពាវនាវ ដល់បែកជើងមេឃក៏គេធ្វើមិនដឹងមិនឮដែរ តែផ្ទុយទៅវិញ រដ្ឋាភិបាលវៀតណាមភ្នែក ខ្វាក់តែមើលឃើញ ត្រចៀកថ្លង់តែស្តាប់ឮ និងដេកលក់ភ្ញាក់គ្រប់ពេលដើម្បីធ្វើសកម្ម ភាពផ្សេងៗចំពោះខ្មែរក្រោម ដូចជាតាមដានព្រះសង្ឃ ចាប់ព្រះសង្ឃនិងពលរដ្ឋខ្មែរ ក្រោមដាក់គុកដោយគ្រាន់តែព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមធ្វើការបញ្ចេញមតិក្នុងការ ទាមទារសិទ្ធិជាមូលដ្ឋានរបស់ខ្លួនជាដើម ។ នេះបានជាយើងចាត់ទុកថា «យំ» ជា គោលនយោបាយអាទិភាពរបស់បក្សកុម្មុយនិស្តវៀតណាមសម្រាប់ខ្មែរក្រោម ៕
ប្រភពពី៖ សារព័ត៌មានព្រៃនគរ
No comments:
Post a Comment
yes