សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 22, 2011


លទ្ធផលអំពីការស្រាវជ្រាវ និងបង្ក្រាបករណី

សាមិត្ត វីរៈ និង ពើយ ប៉ែល


ដោយ ​អនុ​វត្ត​តាម​បទ​បញ្ជា​របស់​ ឯក​ឧត្តម​ នាយ​ឧត្តម​សេ​នីយ៏​ សៅ​ សុខា​​ អគ្គ​មេបញ្ជា​ការ​រង​ នៃ​ កង​យោធ​ពល​​ខេម​រ​ភូមិន្ទ​ និង​ជា​មេបញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​កាល​ពីថ្ងៃទី​១០​ និង​ថ្ងៃទី១២​ ខែ​មករា​​ ឆ្នាំ​២០១១​ ​សមត្ថ​កិច្ច​កង​រាជ​អា​វុធ​ហត្ថ​ដឹក​នាំ​ដោយ លោក​ឧត្តម​សេ​នីយ​ ហុង​ វី​ណុល​ នាយ​ស្នង​ការ​ពត័​មាន​​ និង​សន្តិ​សុខ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះ​រាជ​អាជ្ញា​ យោធា​ផង​បាន​ចុះ​ធ្វើ​ការ​ឃាត់​ខ្លួន​​ និង​ឆែក​ឆេរ​ លំនៅ​ដ្ឋាន​របស់​ឈ្មោះ​ សាមិត្ត​ វីរៈ​​ (ហៅ​ រ៉ា​ អតីត​ឈ្មោះ​ ពេជ្រ​ ធឿន)​ និង ឈ្មោះ រុន​ សា​រ៉ាត់​ នៅ​ផ្ទះ​លេខ​G139​ ផ្លូវ​លូ​ប្រាំ​ ភូមិ​ដំ​ណាក់​ធំ៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ និង​បាន​ធ្វើ​ការ​ឃាត់​ខ្លួនឆែក​ឆេរ​លំ​នៅ​ ដ្ឋាន​ឈ្មោះ​ ពើយ​ ប៉ែល​ នៅ​ភូមិ​ខ្នា​រង្វាស​ ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀម​រាប​ (តំបន់​ទួល​គ្រួស)​ ។
លោក​ឧត្តម​សេនីយ​ ហុង​ វី​ណុល​ បាន​បង្ហាញ​អំពី​លទ្ធ​ផល​ប្រតិ​បត្តិ​ការស្រាវ​ជ្រាវ​ថា​បាន​ធ្វើ​ការ​ឃាត់ ​ខ្លួន​ជន​​សង្ស័យ​ចំនួន​៥​នាក់​រួម​មាន៖​

១.​ឈ្មោះ​ សា​មិត្ត​ វីរៈ​(ហៅ​រ៉ា​ អតីត​ឈ្មោះ​ ពេជ្រ​ ធឿន)​​ ភេទ​ប្រុស​​ អាយុ​ ៤៨​ ឆ្នាំ​​ ជន​ជាតិ​ ខ្មែរ​សញ្ជាតិ​ខ្មែរ​នាយក​រង​នាយក​ដ្ឋាន​ផលិត​សម្ភារៈ​យោ​ធា​នៃ​អគ្គ​នាយ​ កដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ក្រសួង​ការ​ពារ​ជាតិ​ ទី​កន្លែង​កំ​ណើត​ ភូមិ​បា​កិល​ ឃុំ​បែក​ថ្លាង​ ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ​ ទី​លំ​នៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​ G139​ ផ្លូវ​លូ​ប្រាំ ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ​ ។

២.​ឈ្មោះ​ រុន​ សា​រ៉ាត់​​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខ​របរ​បម្រើ​ ការ​ងារ​នៅ​នាយក​ដ្ឋាន​ផ​លិត​សម្ភារៈ​យោធា​​ (បើក​បរ​ឱ្យ​ឈ្មោះ សា​មិត្ត​ វិរៈ)​ ទី​លំ​នៅ​ផ្ទះ​លេខ​ ៩៨​ ភូមិ២​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ឬស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​ ។

៣.ឈ្មោះ​ ពើយ​ ប៉ែល​ ភេទ​ប្រុស​ អាយុ​ ៥៣ឆ្នាំ ជន​ជាតិ​ខ្មែរ​ សញ្ជាតិខ្មែរ​ មុខរបរ​ជំនួយ​ការ​ការិយា​ល័យ​បច្ចេក​ទេស​ នាយក​ដ្ឋាន​ផលិត​សម្ភារៈ​យោ​ធា​ ទី​លំ​នៅ​​ភូមិ​ខ្នា​រង្វាស​ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀម​រាប​ ។​

៤.​ឈ្មោះ​ អ៊ឹម​ ឆាយ​ ភេទ​ប្រុស​ អាយុ​ ៦២​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខ​របរ​ អនុ​ប្រ​ធាន​ភូមិ​ ទី​លំ​នៅ​ ភូមិ​បុស្ស​តា​ផង់​​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តា​កែវ​ ។

៥.​ឈ្មោះ ជា​ តុល​ ភេទ​ប្រុស​ អាយុ​ ៤៩​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​យោធា​​ កង​ពល​តូច​លេខ៣១​​ ទី​លំ​នៅ​ ភូមិ​បុស្ស​តា​ផង់​ ឃុំត្រពាំងក្រញូង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តា​កែវ​ ។ ​វត្ថុ​តាង​ដែល​ត្រូវ​បានរក​ឃើញ​និង​បាន​ធ្វើ​ការ​ដក​ហូត​ពី​ផ្ទះ​ និង​ជន​សង្ស័យ​ខាង​លើ​រួម​មាន៖

១-​អា​វុធ​ ចំនួន​ ២៩​ដើម​ -​AK​47​ ចំនួ​នៈ​​ ១៥​ដើម​-​M18​ ចំ​នួនៈ២ដើម​-​M16​ ចំនួនៈ ១ដើម​-ម៉ាត់​ទី្រ​យ៉ែត​ចំនួនៈ​ ១ដើម​-CKC​ចំនួន:​ ១ដើម​-k៥៤​ ចំនួនៈ​ ៣ដើម​-K​៥៩​ ចំនួនៈ​ ២ដើម​-​CF98​ចំនួនៈ​ ១ដើម​-អ៊ែកស្តាល់​ចំនួនៈ១ដើម​-​ប្រា​ហា​ចំនួនៈ​១ដើម​-កាំ​​ភ្លើង​​ខ្យល់​​បាញ់​សត្វ​ចំនួនៈ១ដើម​(ក្នុង​នោះ​ប្រ​គល់​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួន​៩ដើម​​ មាន​​AK47​​ចំនួន ៥ដើម​ K54​ចំនួន​​២​ដើម​ និង​K59​ ចំនួន​ ២ដើម​)​

​២-​គ្រាប់​រួម​ចំនួនៈ​ ៣៣៣២​គ្រាប់​-AK47​ ចំនួនៈ​ ២២២៨​គ្រាប់​-M18​ ចំនួនៈ ៤៦​គ្រាប់​-M16​ ចំនួនៈ​ ៨៧២​គ្រាប់​​-​ម៉ាត់​ទី្រ​យ៉ែត​ចំនួនៈ​ ៧០គ្រាប់​-CKCចំនួនៈ​ ៦គ្រាប់​-k៥៤​ ចំនួនៈ​ ២០​គ្រាប់-​k៥៩​ចំនួនៈ​ ៤គ្រាប់​-CF98​ ចំនួនៈ​ ៣០គ្រាប់- ​អ៊ែក​ស្តាល់​ចំនួនៈ​ ៩​គ្រាប់-​ប្រាហា​ចំនួនៈ​ ៤៤​គ្រាប់-​គ្រាប់​បែក​ចំនួនៈ​ ៣គ្រាប់​ (ក្នុង​នោះ​ប្រគល់​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួន​ ៩៩គ្រាប់​ មាន​AK​47ចំនួន​៨២គ្រាប់​K54​ចំនួន​ ១៣​គ្រាប់​ និង​K59​ ចំនួន​៤​គ្រាប់​)​

​៣​-បង់​ ចំនួនៈ​ ៦៥​ បង់​-AK47​ ចំនួនៈ​ ៣៣បង់​-M16​​ចំនួនៈ​ ២២បង់​-ម៉ាត់​ទី្រ​យ៉ែត​ចំ​នួនៈ​ ៣បង់​ -K៥៤​ចំនួនៈ​ ៣បង់​-K៥៩ ​ ចំនួនៈ​ ២បង់​-CF98 ចំនួនៈ​ ២បង់​-អ៊ែក​​ស្តាល់​ចំនួនៈ​ ១បង់​-ប្រាហា​​ ចំនួនៈ​ ១បង់​ (ក្នុង​​នោះ​ប្រគល់​​ដោយ​​ស្ម័គ្រ​​ចិត្ត​​ចំនួន​ ១២បង់ មាន​AK47​ចំនួន៨បង់ K54​ចំនួន ២បង់ និងK59 ចំនួន​២បង់)

​៤-ទុសៀចំនួនៈ ៤ ៥-​ឯក​សណ្ឋាន​កង​ទ័ព​ចំនួនៈ​៤៧​កំប្លេ​ (ពាក់​ផ្កាយ​បី​ចំនួន​៣កំប្លេ)​​ និង​សម្ភារៈយោ​ធា​មួយ​ចំនួន​។

​៥-​រូបិ​យ​ប័ណ្ណ​ខុស​ប្រ​ក្រតី​មួយ​ចំនួន​, ​ម៉ា​ស៊ីន​រាប់​លុយ​១​គ្រឿង,ម៉ា​ស៊ីន​ពិនិត្យ​លុយ​១​គ្រឿង​,​ កិច្ច​សន្យា​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​រូ​បិយ​ប័ណ្ណ​ចំនួនៈ ១​ ច្បាប់​=​​៧​ សន្លឹក​ និង​ រូប​ថត​គំ​រូ​រូ​បិយ​ប័ណ្ណ​​ ចំនួនៈ២២​ សន្លឹក​ ។

​៦​.​សម្ភារៈ​ផ្សេង​ៗ​មាន៖- ​រថយន្តចំនួនៈ ២ គ្រឿង (ស្លាក​លេខខ​.ម១.២-១៦៦៦, ខម១.២-​៣៣៥៥)​- អត្ត​សញ្ញាណ​ប័ណ្ណ​ស៊ីវិល ចំនួនៈ ៣៧ សន្លឹក - បណ្ណ័​សំគាល់​យាន​យន្ត ចំនួនៈ ៦ សន្លឹក- រូប​ថត​ឈើក្រញូង ចំនួនៈ ២០ សន្លឹក- ឯក​សារ​ដី​នៅ​ទួលគ្រួស ខេត្ត​សៀមរាប​មួយចំនួន - អត្ត​សញ្ញាណ​ប័ណ្ណ​សមាជិក​គណបក្ស ចំនួន ២សន្លឹក (ចក្រពង្សប្រលឹងខ្មែរនិងសម រង្ស៊ី) ​តាម​ការ​ស្រាវ​ជ្រាវ​,​ ស្តាប់​ចម្លើយ​,​ វត្ថុ​តាង​ដែល​ប្រមូល​បាន​ និង​សាក្សី​ លោក​ឧត្តម​សេនីយ​ ហុង​ វី​ណុល​ បាន​បញ្ជាក់​ថា​ឈ្មោះ​ សាមិត្ត​​ វីរៈ​ និង​ឈ្មោះ​ ពើយ​ ប៉ែល​ ពិត​ជា​មាន​ចេត​នា​ទុច្ច​រិត​ ហើយ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ល្មើស សន្និ​ធិ​អា​វុធ​គ្រឿង​ផ្ទុះ​ និង គ្រាប់​រំ​សេវ​គ្មាន​ការ​អនុ​ញ្ញាត,​ ក្លែង​បន្លំ​ឯក​សារ​សា​ធារណៈ​,​ ក្លែង​បន្លំ​ឋាន​​ន្តរ​សក្តិ,​ បង្កើត​កម្លាំង​ប្រដាប់​អា​វុធ​ខុស​ច្បាប់​,​ រក្សា​ទុក​ និងធ្វើ​ចរា​ចរ​រូបិយ​ប័ណ្ណ​មិន​ប្រ​ក្រតី,​​ កាប់​ទន្រ្ទាន​យក​​ដី​ព្រៃ​ និង​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម ​ និង​សន្តិ​សុខ​ ជាតិ។​​ បច្ចុប្បន្ន​ជន​ល្មើស​ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅតុលា​ការ​យោធា​ដើម្បី​ធ្វើ​ការ​ចោទ​ ប្រកាន់​តាម​ផ្លូវ​ច្បាប់​ហើយ​ ។​

No comments:

Post a Comment

yes