សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 22, 2011


ឧបការីរងក្រសួងការបរទេសអាមេរិកស្វាគមន៏
អោយកម្ពុជា និងថៃដោះស្រាយជម្លោះដោយសន្តិវិធី

ឧបកា រី រង ក្រសួង ការ បរទេស សហ រដ្ឋ អាមេ រិក ទទួល បន្ទុក កិច្ចការ ប្រជា ធិបតេយ្យ សិទ្ធិ មនុស្ស និង ពលកម្ម លោក ban baer បាន លើក ឡើង នៅ ក្នុង សន្និ សីទ កាសែត នារ សៀល ថ្ងៃ
ទី២២ កុម្ភះ ថា សហ រដ្ឋអាមេរិក សូម ស្វាគមន៏ អោយ មាន ការ ដោះ ស្រាយ ជម្លោះ ព្រំដែន រវាង
កម្ពុជា និងថៃ ដោយ សន្តិវិធី ។
សូម ជម្រាប ថា ការ ថ្លែង របស់ ឧបការីរង ក្រសួង ការ បរទេស សហរដ្ឋ អាមេរិក គឺ ស្រប ពេល ដែល រដ្ឋម ន្រ្តី ក្រសួង ការបរ ទេស កម្ពុជា លោក ហោ ណាំហុង និង លោក កាស៊ីត ភីរម្យ កំពុង តែ ប្រជុំ នៅ ទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី ពី បញ្ហា ជម្លោះ ព្រំ ប្រទល់ ដែន រវាង ប្រទេស ទាំង ពីរ ដែល បង្ក ឡើង ដោយ ទាហាន សៀម ឈ្លាន ពាន បាន ធ្វើ ការ បាញ់ គ្រាប់ ផ្លោង ជា ទ្រង់ ទ្រាយ
ធំ បំពាន មក លើ កម្ពុជា ជា ច្រើន គ្រាប់ ដែល បាន ធ្វើ អោយ ខូចខាត ប្រាសាទ ព្រះវិហារ ដែល ជា សម្បត្តិ បេតិ កភណ្ឌ ពិភពលោក និង វត្តខ្មែរ កែវសិក្ខា គីរីស្វារៈ យ៉ាង ដំណំ និង ធ្វើ អោយ ប្រជា ពលរដ្ឋ និង ទាហាន ស្លាប់ និង របួស ៧៧នាក់ ។លោក បាន លើក ឡើង បែប នេះ គឺ នៅ មុខ ពេល
បញ្ចប់ ទស្សនៈ កិច្ច របស់ រយៈ ពេល ពីរ ថ្ងៃ នៅ កម្ពុជា នាថ្ងៃទី២២ កុម្ភះ នេះ និង បន្ត ដំណើរ ទៅ
ប្រទេស វៀតណាម ។
សហ រដ្ឋ អាមេរិក ព្រួយ បារម្ភ ច្បាប់ អង្គការ ក្រៅ រដ្ឋាភិ បាល និង សមាគម ឧបការីរង ក្រ សួង
ការ បរទេស សហ រដ្ឋ អាមេរិក ទទួល បន្ទុក កិច្ចការ ប្រជា​ធិបតេយ្យ សិទ្ធិមនុស្ស និង​ពលកម្ម លោក ban baer​ មក​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃទី២១ ២២ កម្ភះ ដោយ​បាន​ជួប​ជា​មួយ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ក្រសួង​មហាផ្ទៃ រួម​ទាំង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ជាតិ និង​អន្តរជាតិ ដើម្បី​ស្វែង​យល់​ពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សមាគម​។​ការ​ជួប​ជា​មួយ​
មន្ត្រី​ក្រសួង​ការបរទេស​និង​ក្រសួង​មហាផ្ទៃ​ប្រកប​ដោយ​ផ្លែផ្កា ហើយ​បាន​លើក
ទឹក​ចិត្ត​ដល់​ភាគី​រដ្ឋាភិបាល​ក្នុង​ការ​បន្តការ​ពិ​ភាក្សា​ជាមួយ​សង្គមស៊ីវិល ទាក់
ទង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម។
​លោក​ ban baer​បាន​បន្តថា​សហ​រដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្មណ៏​ទាក់​
ទង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋភិបាល និង​សមាគម ហើយ​សហរដ្ឋ​អាមេរិក​តាម​ដាន
និង​ពិនិត្យ​មើល​នៅ​ស្ថាន​ភាព​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល និង​សមាគម ។
ហើយ​សហ​រដ្ឋ​អាមេរិក​លើក​ទឹកចិត្ត​ដល់​ភាគី​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​
រដ្ឋា​ភិបាល​ដើម្បី​បន្តការ​ពិភាក្សា​គ្នា​។​ជា​ទូទៅ​សហ​រដ្ឋអាមេរិក​ព្រួយ​បារម្ភ
ពី​ព្រោះ​ថា​ប្រទេស​កម្ពុជា​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គមស៊ីវិល​ច្រើន
ដែល​ពោរពេញ​ទៅ​ដោយ​សកម្មភាព​ជួយ​អភិវឌ្ឍន៏​ដូច្នេះ​សង្គម​ប្រជាធិប​តេយ្យ
មួយ​ដែល​មាន​ការ​អភិវឌ្ឍន៏ ត្រូវតែ​មាន​សកម្មភាព​របស់​អង្គ​ការក្រៅ​រដ្ឋាភិបាល
ដើម្បី​អភិវឌ្ឍន៏​ប្រទេសជាតិ​។
​សហរដ្ឋ​អាមេរិក​មិន​ទាន់​កំណត់​យ៉ាង​ណាទេ កំពុង​រង់ចាំ​មើល​កិច្ច​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​ពីរ​រវាងមន្ត្រី​រដ្ឋាភិបាល និង​សង្គមស៊ីវិល សហរដ្ឋ​អាមេរិក​គាំទ្រ
អោយ​មាន​ការ​បន្ត​ពិភាក្សា​គ្នា​ទាក់​ទង​និង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​៕

No comments:

Post a Comment

yes