ទាហានកម្ពុជាប្រយុទ្ធគ្នាជាមួយទាហានសៀម
ភាគីកម្ពុជាបាញ់ឆេះផ្ទះក្រហម ទីបញ្ឆាការ និង
បាញ់ឆេះរថក្រោះពីគ្រឿង
ទាហានខ្មែរ និងទាហានកម្ពុជា បានបើកការប្រយុទ្ធគ្នា នៅតាមបណ្តោយព្រំដែន ជាពិសេសទិសប្រាសាទព្រះវិហារ និងតំបន់សំខាន់ ដោយក្នុងនោះមានដូចជា ចំនុចមុខព្រះវិហារ សំបុកឃ្មុំ វាលឥន្ទ្រីយ៏ ចាក់ច្រែង ភ្នំត្រប់ នោងអូរតាស៊ឹម
និងផ្ទះក្រហម។
ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពសៀម បានចាប់ផ្តើមតាំងពីម៉ោង៣និង១៥នាទីរសើៀល រហូតមកដល់ម៉ោង៥និង៣៥នាទី។
បើតាមសេចក្តីរាយការណ៏ពីសមរភូមិជួរមុខបានអោយដឹងថា ក្នុងការប្រយុទ្ធគ្នានេះទាហានកម្ពុជាបានបាញ់ឆេះផ្ទះក្រហម ដែលជាទីបញ្ឆា
ការរបស់កងទ័ពសៀមបាញ់ឆេះរថក្រោះ២គ្រឿង ត្រង់ចំនុចច្រកតាថាវ និងបានបាញ់ឆេះទីបញ្ឆាការរបស់កងទ័ពសៀមមួយ ដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីព្រំដែន។នៅមិនទាន់មានសេចក្តីរាយការណ៏ពីការ
ខូចខាតសំភារៈសព្វាវុធរបស់កងទ័ពទាំងពីរនៅឡើយទេហើយចំនួន
អ្នកស្លាប់ និងអ្នករបួស មានចំនួនប៉ុន្មាននាក់នៅឡើយទេ។
No comments:
Post a Comment
yes