សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 15, 2011


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើអោយ
កម្ពុជា ថៃ អនុវត្តការឈប់បាញ់គ្នាដោយអចិន្ត្រៃយ៍

កិច្ច
​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ជុំ​វិញ​បញ្ហា​ថៃ​ ឈ្លានពាន​កម្ពុជា​ បាន​បញ្ចប់​ទៅ​ហើយ​ ដោយ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ស្នើ​អោ​យ​ប្រទេស​ទាំង​២ អនុវត្ត​ការ​ឈប់​បាញ់​គ្នា​ ដោយ​អចិន្ត្រៃយ៍​ និង​អនុវត្ត​ការ​ឈប់​បាញ់​នោះ​ អោយ​មាន
ប្រសិទ្ធិ​ភាព​ និង​សុំ​អោយ​ប្រទេស​ទាំង​២ រក្សា​ភាព​អត់​ធ្មត់​ដោះ​ស្រាយ​ស្ថាន​ការណ៍​នេះ​ តាម​រយៈ​ការ​ជជែក​គ្នា​ ដោយ​មាន​អាស៊ាន​ចូល​រួម​។
​សេចក្តី​សំរេច​ចិត្ត​នេះ​ បាន​ធ្វើ​តាម​រយៈ​សេចក្តីថ្លែង​ការណ៍​មួយ​ ចុះ​ហត្ថលេខា​ដោយ​ប្រធាន​បច្ចុប្បន្ន​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហប្រជា​ជាតិ​ គឺ​លោក​ស្រី​ ល្វី​ហ្សា​ រី​ប៊ែ​រ៉ូ​ វី​យ៉ូ​ទី​ ។ សេ​ច​ក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហប្រជាជាតិ​ មាន​ការ​ព្រួយបារម្ភ​ ចំពោះ​ស្ថាន​ការណ៍​ធ្ងន់ធ្ងរ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ នា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗកន្លង​មក​នេះ​ និង​អំពាវ​នាវ​សូម​អោយ​ភាគី​ទាំង​២ រក្សា​ភាព​អត់​ធ្មត់​ជា​ទី​បំផុត​ ចៀស​វាង​ការ​ធ្វើ​សកម្ម​ណា​ ដែល​នឹង​នាំ​អោ​យ​ស្ថាន​ការណ៍​កាន់តែ​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ​។​ ​សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ថា​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហប្រជា​ជាតិ​ អំពាវ​នាវ​សូម​អោយ​ប្រទេស​កម្ពុ​ជា​និង​ថៃ​ អនុ​វត្ត​កិច្ច​បញ្ឈប់​បាញ់​គ្នា​អចិន្ត្រៃ​យ៍​មួយ​និង​អនុវត្ត​កិច្ច​ឈប់​បាញ់​នោះ​​អោយ​បាន​ពេញ​លេញ​ និង​ធ្វើ​ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​​តាម​រយៈ​ការ​ជជែក​ដោយ​មាន​ប្រសិទ្ធិ​ភាព​។
​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែង​ការណ៍​នោះ​ទៀត​បាន​និយាយ​ថា​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ គាំ​ទ្រ​កិច្ច​ប្រឹង​ប្រែង​ដ៏​សកម្ម​របស់​អាស៊ាន​ក្នុង​បញ្ហា​នេះ​ និង​លើក​ទឹក​ចិត្ត​អោ​យ​ប្រទេស​ទាំង​២ បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ ជាមួយ​អាស៊ាន​ ដើម្បី​ធ្វើ​កិច្ច​ការ​នោះ​។​ សេចក្តី​ថ្លែង​ការណ៍​ របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ស្វាគមន៍​ចំពោះ​កិច្ច​ប្រជុំ​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​ ថ្ងៃ​ទី​២២កុម្ភៈ​ នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី​ ដែល​នឹង​លើក​បញ្ហា​កម្ពុជា​ថៃ​ដើម្បី​មក​ធ្វើ​ការ​ជជែក​គ្នា​ និង​ដោះ​ស្រា​យ​៕​

No comments:

Post a Comment

yes