សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 22, 2011


ប្រទេសឡាវបើកធ្វើសមាជបក្ស

ប្រទេស​ឡាវ​នឹង​បើក​ធ្វើ​សមាជ​របស់​គណបក្ស​កំពុង​កាន់​អំណាច​នៅ​រាល់​ឆ្នាំ៥​ម្តង​នៅ​ខែ​ក្រោយ​នេះ​ដើម្បី​ជ្រើស​រើស​សមាជិក​សំខាន់ៗ​ក្នុង​គណបក្ស​នឹង​ធ្វើការ​សម្រេច​ថា​តើ​អ្នក​ណា​នឹង​ដឹក​នាំ​គណបក្ស​បដិវត្តន៍​ប្រជា​ជន​ឡាវ​។
​សមាជ​គណបក្ស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លា​ឈប់​ពី​តំណែងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ឡាវ​នៅ​ខែ​ធ្នូ​ឆ្នាំ​មុន​។
តំ​ណែង​នា​យក​រដ្ឋមន្រ្តី​នេះ​ត្រូវ​បាន ប្រគល់​ឲ្យ​ប្រធាន​រដ្ឋ​សភា​ជាតិគ្រប់​គ្រង​ជា​បណ្តះ​អាសន្ន​។​នៅ​ឯ​សមាជ​គណបក្ស​នា​ឆ្នាំ២០០៦ មាន​ប្រតិភូ​ជិត
៥០០នាក់​បាន​ចូល​រួម​ដែល​តំណាង​ឲ្យ​សមាជិក​បក្ស​ប្រមាណ​១សែន៥ម៉ឺន​នាក់។​ប្រជា​ជន​ឡាវ​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា ដែល​មាន​អាសនៈ​ភាគ​ច្រើន​មក​ពី​បក្ស​កុម្មុយនិស្ត​នេះ នៅ​ថ្ងៃទី៣០​ខែ​មេសា ។
ហើយ​រដ្ឋា​ភិបាល​ថ្មីមួយ​នៃ​ប្រទេស​ឡាវ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​៕ពីវិទ្យុ អូស្ត្រាលី ( ប្រែសម្រួលដោយ សូ លឹមសេង )

No comments:

Post a Comment

yes