ជូឡុង សាមូរ៉ា ប្រាប់ខ្មែរនៅក្រៅស្រុកថាគេងមិនសូវលក់
ទេនៅស្រុកខ្មែរ…មានការប៉ុនប៉ងធ្វើឃាតអ្នកនយោបាយ
និពន្ធ ដោយ វិទ្យុនគរវត្ត
ថ្ងៃអង្គារ ទី01 មីនា ឆ្នាំ2011 ម៉ោង14:57
កាសែតអាមេរិកាំង ឈ្មោះ TheDispatch ចុះ ផ្សាយថ្ងៃអាទិត្យទី២៧កុម្ភៈថា លោកសមរង្ស៊ី និងភរិយារបស់លោក ឈ្មោះ ជូឡុងសូមូរ៉ា បានធ្វើដំណើរទៅកាន់សហគមខ្មែរមួយក្នុងក្រុងឡិចស៊ីងតុន រដ្ឋ NorthCarolina ដែល នៅពេលនោះ លោកស្រីជូឡុង បាននិយាយប្រាប់កាសែតអាមេរិកាំងនោះថា គាត់ក៏ត្រូវរស់ជាសភាពនិរទេស ដូចប្តីរបស់គាត់ដែរ។ លោកស្រីជូឡុងសាមូរ៉ា និយាយតាមកាសែតអាមេរិកទៀតថា ពួកគេទាំង២ រស់នៅក្នុងក្រុងប៉ារីសប្រទេសបារាំង និងថាប្រហែលមួយខែមុន លោកស្រីនិងលោកសមរង្ស៊ី ធ្វើដំណើរមកកម្ពុជា។ ៉ ពេលដែលយើងទៅកម្ពុជា យើងគេងមិនសូវលក់ទេ នាពេលយប់ ៉។ លោកស្រីបានបន្តថា មានករណីថ្មីៗ ប៉ុនប៉ងធ្វើឃាតមេដឹកនាំនយោបាយកម្ពុជាឯទៀតៗ។ លោកស្រីមិនបានបញ្ជាក់ថាតើហេតុការណ៍ប៉ុនប៉ងធ្វើឃាតនយោបាយនោះបានជាប់ទាក់ទងនឹងអ្នកណានោះឡើយហើយលោកស្រីមិនមានបញ្ជាក់អំពីរឿងប៉ុនប៉ងធ្វើឃាតនោះ នៅទីណា កន្លែងណា ហើយនៅថ្ងៃណាដើម្បីអោយគេបានដឹងជាទូទៅនោះទេ ក្នុងការប្រាប់សហគមខ្មែរក្នុងក្រុងឡិចស៊ីតុន កាលពីថ្ងៃទី២៦ កុម្ភៈនោះ។ មន្ត្រីរាជរដ្ឋាភិបាល នៅមិនទាន់ប្រតិកម្ម ចំពោះសម្តីរបស់លោកស្រី ជូឡុងសាមូរ៉ា អំពីការនិយាយនោះនៅឡើយទេ៕ ពីវិទ្យុ នគរវត្ត
http://www.nkw101.com/index.php?option=com_content&view=article&id=1212:2011-03-01-07-57-56&catid=59:society&Itemid=89
No comments:
Post a Comment
yes