សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 1, 2011

ទិតសុធា៖ ស្រុកខ្មែរសុខណាស់……គ្មានការប៉ុនប៉ង
ធ្វើឃាតអ្នកនយោបាយនោះទេ

និពន្ធដោយ វិទ្យុនគរវត្ត
ថ្ងៃអង្គារ ទី01 មីនា ឆ្នាំ2011 ម៉ោង15:47

ម​ន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ ភាព​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណ​រដ្ឋ​ម​ន្ត្រី​ បាន​ប្រតិកម្ម​ ​ចំពោះ​ស​ម្តី​ប្តី​ប្រពន្ធ​គណ​បក្ស​សមរ​ង្ស៊ី​ ដែលនិយាយ​ថា​ ​គេង​មិន​សូវ​លក់​ទេ​ ​នៅ​ស្រុក​ខ្មែរ​…មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​អ្នក​ន​យោ​បា​យ​។

ម​ន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ ភាព​ប្រតិកម្ម​រហ័ស​ ​នៃ​ទី​ស្តី​ការ​គណ​រដ្ឋ​ម​ន្ត្រី​ លោក​ទិ​ត​សុធា​ ​បាន​មាន​ប្រសាសន៍​ថា​ ​ស្ថាន​ការណ៍​ក្នុង​សង្គម​កម្ពុ​ជា​ ​មាន​សេ​ច​ក្តី​សុខ​ណាស់​ ​និង​ថា​ ​គ្មាន​ការ​ប៉ុន​ប៉ង​ ​ធ្វើ​ឃាត​ណា​មួយ​ ​ដូច​តាម​ការ​ចោទ​របស់​លោក​ស្រី​ជូ​ឡុ​ង​សា​មូរ៉ា​នោះ​ទេ​។​៉ សភាព​ការណ៍​នៅ​កម្ពុ​ ជា​ ​មិន​អាក្រក់​ដូច​តាម​ការ​និយាយ​របស់​ប្រពន្ធ​ ​លោក​ ​សមរ​ង្ស៊ី​នោះ​ទេ​។​ ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រកបដោយ​សុខ​សន្តិ​ភា​ព​។​ ស​ម្តី​នេះ​ ជា​ការ​បង្កើត​បញ្ហា​ ​និង​មាន​បំណង​បំផុស​ ​ធ្វើ​អោ​យ​ប្រជា​ពលរដ្ឋ​ភ័យ​ដើម្បី​ប្រជា​ប្រី​យ៍​ភាព​នយោបាយ​របស់​ប្តី​ប្រពន្ធ​លោក​សមរ​ង្ស៊ី​ តែ​ប៉ុណ្ណោះ ។ ៉ ប្រសាសន៍​របស់​ម​ន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ភាព​ប្រតិកម្ម​រហ័ស​ គឺ​នៅ​បន្ទាប់​ពី​កាសែត​ក្នុង​ស្រុក​មួយ​ ​នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​​បាន​ចុះ​ផ្សាយ​ដំណើរ​ទស្សន​កិច្ច​ ​ប្តី​ប្រពន្ធ​ ​របស់​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​សមរ​ង្ស៊ី ជាមួយ​នឹង​ការ​ចោទ​អំពី​ការ​ប៉ុន​ប៉ង​ ​ធ្វើ​ឃាត​អ្នក​នយោបាយ​នៅ​ក្នុង​ប្រ​ទេ​ស​។​ ​កាសែត​អា​មេ​រិ​កាំ​ង​ ឈ្មោះ The​ Dispatch ចុះ ​ផ្សាយ​ថ្ងៃ​អាទិត្យ​ទី​២៧កុម្ភៈ​ថា​ ​លោក​សមរ​ង្ស៊ី​ និង​ភរិយា​របស់​ ​លោក​ឈ្មោះ​ ​ជូ​ឡុ​ង​សូ​មូរ៉ា​ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​គម​ខ្មែរ​មួយ​ ​ក្នុង​ក្រុង​ ​ឡិច​ស៊ី​ង​តុ​ន​ ​រដ្ឋ North​​Carolina ដែល ​នៅ​ពេល​នោះ​ ​លោក​ស្រី​ជូ​ឡុ​ង​ ​បាន​និយាយ​ប្រាប់​កាសែត​អា​មេ​រិ​កាំ​ង​នោះ​ថា​ ​គាត់​ក៏​ត្រូវ​រស់​ជាស​ភាព​និរទេស​ ដូច​ប្តី​របស់​គាត់​ដែ​រ​។​ លោក​ស្រី​ជូ​ឡុ​ង​សា​មូរ៉ា​ ​និយាយ​តាម​កាសែត​អា​មេ​រិ​ក​ទៀត​ថា​​ពួក​គេ​ទាំង​២ រស់​នៅ​ក្នុង​ក្រុង​ប៉ា​រី​ស​ ​ប្រទេស​បារាំង​ ​និង​ថា​ ​ប្រហែល​មួយ​ខែ​មុន​ ​លោក​ស្រី​និង​លោក​សមរ​ង្ស៊ី​ ធ្វើ​ដំណើរ​មក​កម្ពុ​ជា​។
៉ ពេល​ដែល​យើង​ទៅ​កម្ពុ​ជា​ ​យើង​គេង​មិន​សូវ​លក់​ទេ​ ​នា​ ​ពេល​យប់ ៉។ លោក​ស្រី​បាន​បន្ត​ថា​ មាន​ករណី​ថ្មី​ៗ ប៉ុនប៉ង​ធ្វើ​ឃាត​មេ​ដឹកនាំ​នយោបាយ​កម្ពុ​ជា​ឯ​ទៀ​តៗ​។​ លោក​ស្រី​មិន​បាន​បញ្ជាក់​ថា​ ​តើ​ហេតុ​ការណ៍​ប៉ុន​ប៉ង​ធ្វើ​ឃាត​នយោបាយ​នោះ​ ​បាន​ជាប់​ទាក់ទង​ ​នឹង​អ្នក​ណា​នោះ​ឡើយ​ ហើយ​លោក​ស្រី​មិន​មាន​បញ្ជាក់​អំពី​រឿង​ប៉ុន​ប៉ង​ ​ធ្វើ​ឃាត​នោះ​ នៅ​ទី​ណា​ ​កន្លែង​ណា​ ​ហើយ​នៅ​ថ្ងៃ​ណា​ ​ដើម្បី​អោ​យ​គេ​បាន​ដឹង​ជា​ទូទៅ​នោះ​ទេ​ក្នុង​ការ​ប្រាប់​សហ​គម​ខ្មែរ​ ក្នុង​ក្រុង​ឡិច​ស៊ី​តុ​ន​ កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ​នោះ​។

សម្តី​របស់​លោក​ស្រី​ជូ​ឡុ​ង​សា ​មូរ៉ា​ បាន​ធ្វើ​ឡើង​នៅ​គ្រាដែល​ប្រជា​ជន​កម្ពុជា​កំពុង​តែ​យក​ចិត្ត​ទុកដាក់​លើ​ស្ថាន​ការណ៍​ឈ្លានពាន​របស់​ទាហាន​ថៃ​ដែល​ព្យាយាម​បិទ​បាំង​ពិភព​លោក​មិន​អោយ​ជួយ​កម្ពុ​ជា​ជុំ​វិញ​ស្ថាន​ការណ៍​នៅ​ប្រាសាទ​ព្រះ​វិហា​រ​។​ លោក​ទិ​ត​សុធា​ បាន​ថ្លែង​សង្ស័យ​ថា​​ស​ម្តី​របស់​លោក​ស្រី​ ជូ​ឡុ​ង​សា​មូរ៉ា​​គឺ​ជា​ការ​ចង់​បង្វែរ​ស្ថាន​ការណ៍​ខ្មែរ​ ​ដែល​កំពុង​ផ្តោ​ត​លើស​ភាព​ការណ៍​ ថៃ​ឈ្លា​ន​ពា​ន​។​ ​លោក​ទិ​ត​ ​សុធា​ ​បាន​ថ្លែង​ព្រមាន​ថា៉ កុំ ​បំបែក​ស្ថាន​ការណ៍​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ​………ប្រជា​ជន​ខ្មែរ​មិន​មែន​ចេះ​តែ​ជឿ​ស​ម្តី​ អ្នក​នយោបាយ​ដែល​គ្មាន​ការ​ពិត​នោះ​ទេ ៉។ ពីគេហទំព័រ វិទ្យុ នគរវត្ត
http://www.nkw101.com/index.php?option=com_content&view=article&id=1214:2011-03-01-08-48-08&catid=59:society&Itemid=89

No comments:

Post a Comment

yes