សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 21, 2011


បង្កើតរោងចក្រផលិតរថយន្តអង្គរ ដោយប្រើថាមពល
អគ្គិសនី ចំណាយទុន ២០ លានដុល្លារ



ដោយ : លីហូវ (ថ្ងៃទី 21 មីនា 2011)

ភ្នំពេញ: រោងចក្រ​ផលិត​រថយន្ត​អង្គរ ប្រើ​ដោយ​ថាមពល​អគ្គិសនី នឹង​ត្រូវ​បង្កើត ឡើង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ពិធី​ចុះហត្ថលេខា​ព្រមព្រៀង បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​២១​មីនា ឆ្នាំ​២០១១ រវាង​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​, លោក ញាន ផ​ល្លឹក អ្នក​ផលិត​រថយន្ត​អង្គរ និង​សម្ព័ន្ធ​សហគ្រាស ជូ​លាង គ្រុប ខូ​អិល​ធី​ឌី​។

រោងចក្រ​ផលិត​រថយន្ត​លើកដំបូង របស់​កម្ពុជា សហការ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង ក្រុមហ៊ុន​ចិន​ហុងកុង​។ គ្រឿងបន្លាស់​មួយចំនួន ត្រូវបាន​នាំ​ចូល​ពី​ប្រទេស​ចិន​។ រថយន្ត​អង្គរ មិន​ប្រើ​ប្រេងសាំង​ទេ​។​​

លោកស្រី សៀង ចាន់​ហេង នាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​លើកឡើង​ថា ក្រោយ​ពី​ការចុះហត្ថលេខា​ព្រមព្រៀង​នៅថ្ងៃនេះ ក្រុមហ៊ុន​នឹង​សាងសង់​រោងចក្រ​តម្លើង​រថយន្ត នៅ​ក្រុង​តាខ្មៅ ដោយ​ប្រើប្រាស់​ដើមទុន ២០ លាន​ដុល្លារ​។ ក្នុង​មួយ​ឆ្នាំ រោងចក្រ​អាច​ផលិត​រថយន្ត​អង្គរ បាន​ពី ៥០០ គ្រឿង ទៅ ១០០០ គ្រឿង ដោយ​ប្រើ ប្រាស់​នូវ​កម្លាំង​កម្មក​រ​ប្រមាណ ៣០០ នាក់​។ នៅ​ឆ្នាំ​២០១២ រថយន្ត​អង្គរ ប្រើ​ថាមពល​អគ្គិសនី នឹង​មាន​ចេញ​លក់​លើ​ទីផ្សារ នា​ឆ្នាំ​២០១២​។​

ជំ​ហ៊ាន​ដំបូង រោងចក្រ​ផលិត​រថយន្ត​អង្គរ ដែល​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ នឹង​ផលិត​រថយន្ត​ទេសចរណ៍ ប្រភេទ ២ កៅអី និង ៤ កៅអី​។ តែ​ទៅ​ថ្ងៃក្រោយ​នឹង​ផលិត​រថយន្ត ៦ កៅអី ទៅ ១២ កៅអី និង​រៀបចំ​ផលិត​រថយន្ត ភី​ក​អា​ប់​។ រោងចក្រ​ផលិត​រថយន្ត​អង្គរ​មួយទៀត នឹង​ត្រូវ​បង្កើត ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

រថយន្ត​អង្គរ ជា​ស្នាដៃ​ស្រាវជ្រាវ​រកឃើញ​របស់​កុលបុត្រ​ខ្មែរ លោក ញាន ផ​ល្លឹក​។ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ទទួលស្គាល់ថា មាន​បច្ចេកវិជ្ជា​ទំនើប​គ្រប់គ្រាន់

មិន​ចាញ់​រថយន្ត​ផលិត​នៅ​បរទេស និង​បាន​ផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម កាលពី

ថ្ងៃ​ទី​២៤​មីនា ឆ្នាំ​២០១០​។​

កាលពី​ឆ្នាំ​២០០២ លោក ញាន ផល្លឹត បាន​ផ្តើម​ផលិត​រថយន្ត​ទី​១ ឈ្មោះថា អង្គរ ២០០៣ មាន​ពណ៌​ខៀវចាស់ ប្រើ​កម្លាំង​ម៉ាស៊ីន​ម៉ូតូ​ហុងដា C100 អត់​មាន​ទ្វារ ហើយ​ដាក់​ម៉ាស៊ីន នៅ​ចំ​កណ្តាល​តួ​រថយន្ត​។ រថយន្ត​អង្គរ ត្រូវ​បានកែច្នៃ តាម​បច្ចេកទេស​ទំនើប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕​

ពីគេហទំព័រ៖ រស្មីកម្ពុជា

No comments:

Post a Comment

yes