សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 21, 2011


ទូតជប៉ុននៅភ្នំពេញអនុញ្ញាតឲ្យសាធារណៈដាក់កម្រងផ្កា​
រំលែកទុក្ខពលរដ្ឋខ្លួន
ពលរដ្ឋខ្មែរកាន់កម្រងផ្កា​ចូលរួមពិធីកាន់ទុក្ខ​ជនរងគ្រោះដោយសារការរញ្ជួយដី
​ នៅ​​ប្រទេសជប៉ុន។ ទូច​​រង្សី
​លេខាទី១ របស់​​ ស្ថានទូត ជប៉ុន ប្រចាំ ប្រទេស កម្ពុជា បា នឲ្យ ដឹង ថា បន្ទាប់​ ពី ​ប្រទេស ​ជប៉ុន​ បាន​ជួប​ គ្រោះ មហន្ត រាយ រញ្ជួយ ដី និង ព្យុះ រលក សមុទ្រ ស៊ូណាមិ កាល ពី ថ្ងៃទី១១ ខែមីនា រួច មក ស្ថាន ទូត ជប៉ុន បាន ទទួល សារ រំលែក ទុក្ខ ជា ច្រើន មក ពី គ្រប់ មជ្ឈដ្ឋាន ក្នុង ប្រទេស កម្ពុជា។ សារ រំលែក ទុក ទាំង នោះ មាន មក ពី ព្រះមហាក្សត្រ ខ្មែរ សម្ដេច ព្រះ បរមនាថ នរោត្តម សីហមុនី សារ រដ្ឋាភិ បាល កម្ពុជា ប្រជា ពល ដ្ឋខ្មែរ គ្រូ បង្រៀន សិស្ស និស្សិត និង ក្រុម អ្នក រត់ ម៉ូតូ ឌុប ជា ដើម។
កញ្ញាទូច រង្សី ធ្វើ សេចក្តី រាយ ការណ៍៖

ក្រៅ ពី បាន ផ្ញើ សារ រំលែក ទុក្ខ លោក ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជា នៅ ថ្ងៃ ទី១៨ ខែ មីនា ក៏ បាន ដឹក នាំ សមា ជិក គណៈ រដ្ឋ មន្ត្រី ក្រោម ឪវាទ នាំ យក កម្រង ផ្កា ទៅ គោរព វិញ្ញាណក្ខន្ធ ជូន ពល រដ្ឋ ជប៉ុន ដល់ ស្ថាន ទូត ជប៉ុន ប្រចាំ កម្ពុជា ដែល រង គ្រោះ ពីការ រញ្ជយ ដី និង រលក ស៊ូណាមិ នេះ ដែរ។
ពិធី រំ លែក ទុក្ខ ដល់ ជន រង គ្រោះ មិន មែន មាន តែ ថ្នាក់ ដឹក នាំ ប្រទេស នោះ ទេ សូម្បី សិស្ស និស្សិត និង ពល រដ្ឋ សាមញ្ញ ក៏ បាន ចូល រួម ដាក់ កម្រង ផ្កា គោរព វិញ្ញាក្ខន្ធ និង ជួយ រំលែក ទុក្ខ ដូច គ្នា ដែរ ។យុវតី កែវ និមល-យុវតី ហៀង សោភណ្ឌ និង យុវតី គង់ សុកញ្ញា រៀន នៅ វិទ្យាល័យ ព្រះស៊ីសុវត្ថ ដែល បាន នាំ យក បាច់ ផ្កា ទៅ គោរព វិញ្ញាណ ក្ខន្ធ ដល់ ពល រដ្ឋ រង គ្រោះ ជប៉ុន ដល់ ស្ថាន ទូត នៅ ភ្នំពេញ កាល ពី ថ្ងៃសុក្រ ទី១៨ ខែមីនា ក្រុម យុវតី ក៏ បាន បួងសួង ដល់ វត្ថុ ស័ក្ដិសិទ្ធ ឲ្យ ជួយ ដល់ ពល រដ្ឋ ជប៉ុន ឲ្យ ជៀស ផុត ពី គ្រោះ ចង្រៃ ទៅ ថ្ងៃ អនាគត។ ក្រុម យុវតី បាន ថ្លែង ដូច្នេះ ៖«សំឡេង» ចំណែក ​ពល រដ្ឋ មាន វ័យ ចំណាស់ ក៏ បាន សម្តែង អារម្មណ៍ រន្ធត់ និង ជួយ រំលែក ទុក្ខ ដល់ ជន រង គ្រោះ ជប៉ុន បន្ថែម ដូច្នេះ ៖ (សំឡេងរួម) គ្រោះ រញ្ជួយ ដី ដ៏ រន្ធត់ នេះ លោក ស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាក បាទ ក្រហម កម្ពុជា ក៏ បាន ដឹក នាំ មន្ត្រី ក្រោម ឪវាទ ទៅ ចូល រួម គោរព វិញ្ញាណ ក្ខន្ធ រំលែក ទុក្ខ ដល់ ពល រដ្ឋ រង គ្រោះ ជប៉ុន ដល់ ស្ថាន ទូត ប្រចាំ ទី ក្រុង ភ្នំពេញ ផង ដែរ។ ក្រៅ ពី នេះ កាក បាត ក្រហម ក៏ បាន ផ្តល់ ថវិកាចំនួន ២ម៉ឺន ដុល្លារ អាម៉េរិក ជូន ដល់ កាក បាទ ក្រហម ជប៉ុន ជា ការ រួម វិភាគ ទាន ក្នុង គ្រោះ ហន្តរាយ នេះ ដែរ។ បន្ថែម លើ​ នេះ លោកម៉ី សាមឺឌី អគ្គ លេខាធិ ការ កាក បាទ ក្រហម កម្ពុជា ក្រៅ ពី បាន ដាក់ ផ្កា គោរព វិញ្ញា ណក្ខន្ធ ដល់ ជន រង គ្រោះ ជប៉ុន ដែល បាន រង គ្រោះ ក្នុង មហន្ត រាយ ធម្ម ជាតិ។ រូប លោក ក៏ បាន ចាត់ ទុក ជន ជាតិ ជប៉ុន ជា ជាតិ សាសន៍ មួយ មាន វប្ប ធម៌ ល្អ និង មាន ចិត្ត ស្មោះ ត្រង បំផុត។
មន្ត្រី ស្ថាន ទូត ជប៉ុន បាន ឲ្យ ដឹង ថា បន្ទាប់ ពី ប្រទេស ជប៉ុន បាន ជួប គ្រោះ ធម្ម ជាតិ រញ្ជួយ ដី និង រលក យក្ស ស៊ូណាមិ កាល ពី ថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១១ ស្ថាន ទូត ជប៉ុន ប្រចាំកម្ពុ ជា បើក ឲ្យ សាធា រណ ជន ចូល សរសេរ ក្នុង សៀវ ភៅ ថ្លែង ទុក្ខ និង គោរព វិញ្ញាណ ក្ខន្ធ ដល់ ជន រង គ្រោះ ជប៉ុន មាន រយៈ ពេល ៦ថ្ងៃ។ លើក ទី១ ចាប់ ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ ខែមីនា និង លើក ទី២ចាប់ ពី ថ្ងៃ ទី២១ ដល់ ថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១១៕
ពីវិទ្យុ អូស្ត្រាលី

No comments:

Post a Comment

yes