សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 13, 2012

១១ ឆ្នាំវត្តមាន «ខ្មែរក្រោម» នៅក្នុងឆាកអន្តរជាតិ


ដោយ ថាច់ ប្រីជា គឿន l ទស្សនៈ សារព័ត៌មាន ព្រៃនគរ
ឧទ្ទិសដល់ខួប ១១ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកអង្គការ UNPO
(១៥ កក្កដា ២០០១ - ១៥ កក្កដា ២០១២)

ទង់ជាតិរបស់ប្រជាជាតិ « ខ្មែរក្រោម » ។


នៅថ្ងៃទី ១៥ ខែកក្កដា ខាងមុខនេះ ជាថ្ងៃគម្រប់ខួប ១១ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម 
(Khmers Kampuchea - Krom Federation) បានចូលជាសមាជិកនៃ អង្គការប្រជាជាតិ និង 
ពលរដ្ឋដែលគ្មានតំណាង (Unrepresented Nations and Peoples Organization) ហៅកាត់ថា
UNPO កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅទីក្រុឡាអេ ប្រទេសហូឡង់ ។ សមិទ្ធិផល
ជាបឋមដែលកើតចេញពីការចូលជាសមាជិកនៃអង្គអន្តរជាតិមួយនេះ គឺបានធ្វើឲ្យអង្គការនេះ
ទទួលស្គាល់ឈ្មោះ « ខ្មែរក្រោម » ហើយបានកត់ចូលក្នុងបញ្ជីសមាជិករបស់គេជាភាសាអង់
គ្លេសថា « Khmer Krom » ដោយគេបានទទួលស្គាល់ « ខ្មែរក្រោម » ថាជាប្រជាជាតិមួយនៃ
ដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងវៀតណាម ។ នេះជាការកត់សម្គាល់ជំហានចាប់ផ្ដើមមួយ
ដែលបានធ្វើឲ្យវត្តមានរបស់ « ខ្មែរក្រោម » បានលេចមុខចេញនៅក្នុងឆាកអន្តរជាតិរហូតមក
ដល់ថ្ងៃនេះ ។
« ខ្មែរក្រោម » ជាឈ្មោះពលរដ្ឋម្ចាស់ស្រុកដែនដី «កម្ពុជាក្រម » ។

ខណៈដែលពលរដ្ឋខ្មែរក្រោមមានប្រមាណជិត ៨ លាននាក់ដែលកំពុងរស់នៅដែនដីកម្ពុជា
ក្រោមសព្វថ្ងៃត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិដឹងឮព័ត៌មានពីពួកគេកាន់តែច្រើននាពេល
បច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរក្រោមខ្លួនឯងផង និងពលរដ្ឋខ្មែរនៃប្រទេសកម្ពុជាផង ក្នុងនោះ
មានអ្នកកាសែតនិងមន្ត្រីរដ្ឋាភិបាលមួយចំនួន  បាននិយាយនិងប្រើប្រាស់ឈ្មោះ «ខ្មែរក្រោម»
និងដែនដី « កម្ពុជាក្រោម » មិនទាន់បានត្រឹមត្រូវនៅឡើយ ។

នាពេលកន្លងមក យើងសង្កេតឃើញមានមនុស្សមួយចំនួនបាននិយាយពាក្យសំដៅទៅលើ
ពលរដ្ឋ« ខ្មែរក្រោម » ឬ « ខ្មែរ » ដែលរស់នៅដែនដីកម្ពុជាក្រោមថា « បងប្អូនកម្ពុជាក្រោម »
និងអ្នកខ្លះទៀតនិយាយពាក្យសំដៅលើឈ្មោះភូមិសាស្ត្រ ឬឈ្មោះដែនដី « កម្ពុជាក្រោម » ថា
 ខ្មែរកម្ពុជាក្រោម » ឬ « ខ្មែរក្រោម » ទៅវិញ ដូចជានិយាយ « ខ្ញុំមកពីខ្មែរក្រោម » ឬ « ខ្ញុំធ្លាប់
ទៅខ្មែរក្រោមលេង » ជាដើម ដែលមើលទៅហាក់ដូចជាពួកគាត់នៅមានភាពស្រពេចស្រពិល
នៅឡើយ ។ 

ឈ្មោះទាំងពីរនេះ ប្រសិនបើលោកអ្នកយកចិត្តទុកដាក់នោះ វាមិនមានការយល់ច្រឡំគ្នាឡើយ
គឺ « ខ្មែរក្រោម » សំដៅទៅលើមនុស្ស ឬ ពលរដ្ឋដែលរស់នៅលើទីតាំងនៃដែនដីកម្ពុជាក្រោម
និង រីឯ « កម្ពុជាក្រោម » វិញ សំដៅទៅដែនដីដែលខ្មែរក្រោមកំពុងរស់នៅ ឬ ខ្មែរក្រោមជាម្ចាស់
ស្រុកនៃដែនដីកម្ពុជាក្រោម ។ ដូច្នេះ បើយើងចង់និយាយសំដៅទៅលើមនុស្ស ឬ ពលរដ្ឋគួរប្រើ
ពាក្យថា « ខ្មែរក្រោម » ដូចជានិយាយថា « ខ្ញុំជាខ្មែរក្រោម » ឬ « បងប្អូនខ្មែរក្រោម » ជាដើម
និងបើចង់និយាយសំដៅទៅលើដែនដី ឬ ភូមិសាស្ត្រត្រូវហៅថា « កម្ពុជាក្រោម » ឬ ថា «ដែនដី
កម្ពុជាក្រោម » ដូចជានិយាយថា « ខ្មែរក្រោមជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម » , « ខ្មែរក្រោម
ត្រូវបានអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញនៅកម្ពុជាក្រោម » , « ខ្ញុំបានទៅលេងនៅកម្ពុជា
ក្រោម » និង «កម្ពុជាក្រោម ជាដែនដីមួយភាគនៃប្រទេសកម្ពុជាពីអតីតកាល » ជាដើម ។
« កម្ពុជាក្រោម » ជាឈ្មោះដែនដីដែល «ខ្មែរក្រោម» ជាម្ចាស់ស្រុក ។
  
ទម្រាំបានគេស្គាល់ថា « ខ្មែរក្រោមជានរណា ? » និង «កម្ពុជាក្រោមនៅទីណា ? » នោះ គឺដូនតា
ខ្មែរក្រោមបានតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងការព្យាយាមលុបបំបាត់ពូជសាសន៍ពីរបបយួនគ្រប់
យុគសម័យ ដែលអស់លោកទាំងនោះ មានឧកញ៉ា សឺង គុយ ជាដើម បានបូជាជីវិតដើម្បីរក្សាព្រះ
ពុទ្ធសាសនាថេរវាទឲ្យបានគង់វង្សដល់សព្វថ្ងៃ ។ ដូច្នេះ ដើម្បីបានសម្រេចទិសដៅអ្វីមួយដែលខ្មែរ
ក្រោមគ្រប់រូបចង់បាននាពេលអនាគតនោះ  គឺបុគ្គលខ្មែរក្រោមខ្លួនឯងត្រូវដឹងឲ្យបានច្បាស់អំពីខ្លួន
ជាងគេទាំងអស់ ហើយនាំគ្នាប្រាប់ទៅមជ្ឈដ្ឋាននានាឲ្យបានជ្រាបនូវអត្ដសញ្ញាណរបស់ខ្លួន ទើប
ធ្វើឲ្យខ្មែរក្រោមកាន់តែពង្រឹងបាននូវឥទ្ធិពលរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ ។

ចាប់តាំងពីថ្ងៃដែល «ខ្មែរក្រោម» បានចូលជាសមាជិកអង្គការប្រជាជាតិ និងពលរដ្ឋគ្មានតំណាង
(UNPO) ដែលមានសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ជាអ្នកតំណាងធ្វើការផ្នែកសិទ្ធិមនុស្សជាមួយ
សហគមន៍អន្តរជាតិ មកដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំនេះ មានរយៈពេលតែ ១១ ឆ្នាំគត់ប៉ុណ្ណោះបាន
ធ្វើឲ្យរដ្ឋាភិបាលវៀតណាមមានការផ្លាស់ប្ដូរនយោបាយសម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជា
ក្រោមគួរឲ្យកត់សម្គាល់ ។ នេះក៏ដោយសារតែឈ្មោះ « ខ្មែរក្រោម » ត្រូវបានលេចមុខចេញនៅក្នុង
វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ជារៀងរាល់ឆ្នាំ ដែល
ធ្វើឲ្យរដ្ឋាភិបាលវៀតណាមមិនអាចលាក់បាំងខ្មែរក្រោមនៅក្នុងរនាំងដែករបស់គេបានតទៅទៀត ។

ដូច្នេះ ការដែលខ្មែរក្រោមនាំគ្នាហៅឈ្មោះ « ខ្មែរក្រោម » និងដែនដី « កម្ពុជាក្រោម » របស់ខ្លួន
ឲ្យបានច្បាស់, ការដុះឡើងនូវធនធានមនុស្សខ្មែរក្រោមនៅគ្រប់ទីកន្លែង និងការពង្រឹកឥទ្ធិរបស់
ខ្មែរក្រោមនៅក្នុងឆាកអន្តរជាតិ ជាគន្លឹះមួយចាប់ផ្ដើមឆ្ពោះទៅរកការផ្លាស់ប្ដូរសង្គមខ្មែរក្រោមទាំង
នៅក្រៅប្រទេស និងនៅដែនដីកម្ពុជាក្រោមនាពេលអនាគត ៕

No comments:

Post a Comment

yes