សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 2, 2011

នៅក្នុងប្រទេសវៀតណាម

លោក វិន បា (Huynh Ba) ត្រូវ បាន អាជ្ញាធរ វៀត ណាម ដោះ លែង ចេញ ពី ពន្ធនាគារ កាល ពី ថ្ងៃទី ២៨ ខែកុម្ភៈ កន្លង​ទៅ​នេះ ក្រោយ ពី លោក ត្រូវ បាន អាជ្ញា ធរ យួន ចាប់ ដាក់ គុក កាល​ពី​ខែឧសភា ឆ្នាំ ២០០៩ និង​បាន​ប្រកាស​សាល​ក្រម​ដោយ​តុលាការ​ប្រជាជនយួន​ខេត្តឃ្លាំង នៃ​រដ្ឋាភិ​បាល​បក្សកុម្មុយ​និស្ត​វៀតណាម​ឲ្យជាប់​គុក​រយៈពេល ២ ឆ្នាំ កាល​ពី​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១០ ពី​បទ​អ្វី​មួយ​ដែល​រដ្ឋាភិ​បាល​វៀតណាម​ហៅ​ថា «កេង​ចំណេញ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ បំពាន​លើ​ផល​ប្រយោជន៍របស់​រដ្ឋ សិទ្ធិ និង បំពាន​លើ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​អង្គការ​ចាត់​តាំង​ពលករ» តាម​មាត្រាទី ២៥៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ​របស់​រដ្ឋាភិបាល​សាធារ​ណរដ្ឋ​សង្គម​និយម​វៀតណាម (ភាសាយួនៈ “Lợi dụng các quyền tự do dân chủ xâm phạm lợi ích của Nhà nước, quyền, lợi íchhợp pháp của tổ chức, công dân” theo Điều 258 của Bộ Luật hình sự) ។

​លោក វិន បា កើតឆ្នាំ ១៩៦២ នៅភូមិ តឹងវី អា (Tân Huy A) ឃុំតឹងហ៊ឹង (Tân Hưng) ស្រុកអណ្តូងទឹក (Long Phú) ខេត្ត​ឃ្លាំង ដែន​ដីកម្ពុជា​ក្រោម ។

​សូម​ស្តាប់​សេចក្តី​រាយ​ការណ៍​ពិស្តារ របស់​អ្នក​យក​ព័ត៌​មាន​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ជុំ​វិញ​ករណី លោក វិន បាន ចេញ​ពី​ពន្ធនាគារ​យួន​ដូច​ខាង​ក្រោម ។

No comments:

Post a Comment

yes