សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 16, 2011


លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
ដឹកនាំគណបក្សប្រតិភូចូលជួបជាមួយ
លោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា អគ្គរាជទូតជប៉ុន


​នៅ​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០១១ លោក គង់ គាំ ប្រធាន​គណបក្ស​ស្តីទី និង​ជា​ប្រធាន គណៈ​កម្មការ​ទី៧ នៃព្រឹទ្ធសភា បាន​ដឹក​នាំគណៈ​ប្រតិ​ភូ​តំណាងរាស្រ្ត​នៃគណបក្ស សម រង្ស៊ី ទៅ​ជួប​សំដែង​នូវ​មនោ​សញ្ចេតនា​សោកស្តាយ​ជា​មួយលោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា អគ្គ​ រាជទូត និង​ជាអនុប្រធាន​បេសកកម្ម នៃស្ថានទូតជប៉ុន ប្រចាំ​រាជធានីភ្នំពេញ ។

​ក្នុង​ឱកាស​នោះ គណៈ​ប្រតិភូ​តំណាង​រាស្រ្ត​នៃគណបក្ស សម រង្ស៊ី ដែល​ដឹក​នាំ​ដោយ លោក​ប្រធាន​គណបក្ស​ស្តីទី គង់ គាំ រួម​មាន លោកស្រី លី ស្រីវីណា លោក សុន ឆ័យ លោក ជាម ច័ន្ទនី លោក ចាន់​ ចេង លោក ឃី វណ្ណដេត លោក ឡុង រី និង លោក ម៉ែន សុថាវរិន្រ្ទ នាំ​យក​នូវ​គោរោន​ផ្កា ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ ចំពោះ​មហា​សោក​នាដ​កម្ម​នៃ​ការ​រញ្ជួយដី នៅ​ប្រទេស​ជប៉ុន ។

​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ស្តីទី បាន​ថ្លែង​នៅ​ក្នុង​ពិធីនោះថា គណបក្ស សម រង្ស៊ី រួម​ទាំង​ប្រជាជន​កម្ពុជា​ទាំងមូល សូម​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំប្រកប ដោយ​មនោ​សញ្ចេត​នា​សោកស្តាយ​ជា​មួយ​ប្រជាជន​ជប៉ុន និង​គ្រួសារ​ជន​រង​គ្រោះទាំង អស់​ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​ធម្ម​ជាតិ​នៃ​ការ​រញ្ជួយដី និង​រលក​ព្យុះ​យក្សត្សូ ណាមី កាល​ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ដែលបាន​បណ្តាល​ឲ្យ​ប្រជាជន​ជប៉ុន​រាប់ម៉ឺន នាក់​ស្លាប់បាត់​បង់ជីវិត ។ ជា​មួយ​គ្នា​នោះដែរ លោក​ប្រធានគណបក្ស​ស្តីទី គង់ គាំ ក៏​ បាន​នាំ​យក​នូវសារ​ចូល​រួម​រំលែក​ទុក្ខ​របស់​លោក​ប្រធាន សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ផ្ញើ​ជូន​លោកនាយក​រដ្ឋ​មន្រ្តីជប៉ុន ណាអូ តូកាន តាមរយៈ​លោកអគ្គរាជទូត ជប៉ុន ប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជា ។

​ក្នុង​ជំនួប​នោះ លោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា អគ្គរាជទូត និង​ជា​អនុប្រធាន​បេសកកម្ម ស្ថានទូត ជប៉ុន​ប្រចាំ​ព្រះរាជា​ណាច​ក្រកម្ពុជា បាន​សំដែង​នូវការ​ស្វាគមន៏ និង​រីក​រាយ​រាក់ទាក់​ យ៉ាង​កក់ក្តៅ ចំពោះ​គណៈ​ប្រតិ​ភូ​តំណាង​រាស្រ្ត​នៃ​គណបក្ស សម រង្ស៊ី ដែល​បាន ចំណាយ​ពេល​វេលា​ដ៏មមា​ញឹក​របស់​ខ្លួន ចូល​រួម​រំលែក​ទុក្ខដ៏សែន​ក្រៀម​ក្រំ​ជា​មួយប្រ ជាជន​ជប៉ុន ។

​លោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា អគ្គរាជទូត និង​ជា​អនុ​ប្រធាន​បេសក​កម្មស្ថាន​ទូតជប៉ុន បាន​មាន ប្រសាសន៏ថា លោក​នឹង​បញ្ជូន​លិខិត​ចូល​រួម​រំលែក​ទុក្ខ​របស់​លោកប្រធាន សម រង្ស៊ី ទៅ​ជូន​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ណាអូតូកាន (Naoto Kan) ​៕

No comments:

Post a Comment

yes