សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 21, 2011


វៀតណាមកាត់ទោសសកម្មជនការពារសិទ្ធិកម្មករយួន
៣ នាក់ឲ្យជាប់គុកពី ៧ ទៅ ៩ ឆ្នាំ
ដោយ ថាច់ ជំរឿន

​តុលា ការ ប្រជាជន វៀតណាម ខេត្ត ព្រះត្រពាំង ឬ ខេត្តត្រាវិញ នៃ រដ្ឋា ភិបាល បក្សកុម្មុយនិស្ត
វៀតណាម កាល ពី ថ្ងៃទី ១៨ ខែមីនា បាន ប្រកាស សាល ក្រម ឲ្យ សកម្មជន ការពារ សិទ្ធិ​កម្មករ​ជន ជាតិ​ យួន ៣ នាក់ ឈ្មោះ ង្វៀង វ៉ាង វ៉ុក ហុង , ដោ ធី មិន ហាន់ , និង ដង វី ចឿង (Nguyễn Hoàng Quốc Hùng, Đỗ Thị Minh Hạnh,Đoàn Huy Chương) ឲ្យ ជាប់ គុក ម្នាក់ៗពី ៧ទៅ ៩ ឆ្នាំ តាម​សាល​ក្រម​ នៃ សាលា ដំបូង ដែល បាន ប្រកាស ពីថ្ងៃ ២៦ ខែតុលា ឆ្នាំ ២០១០ កន្លង ទៅ នេះ ពី បទ «ធ្វើ ឲ្យ ខូច ខាត សណ្តាប់ ធ្នាប់ សាធារណៈ និង មាន គោល បំណង ប្រឆាំង នឹង រដ្ឋាភិបាល ប្រជាជន [បក្ស កុម្មុយនិស្ត វៀតណាម] »។
ង្វៀង វ៉ាង វុក ហុង .កញ្ញា ដោ ធី មិន ហាន់ និង លោក ដង វី ចឿង ។
រូបថត DR
​សកម្មជន ទាំង ៣ រូប នេះ ត្រូវ បាន ចាប់ ខ្លួន កាល ពី ខែកុម្ភៈ ឆ្នាំទៅមិញ ព្រោះ បាន ចែក ចាយ ខិតប័ណ្ណ និង បាន ចូល រួម ក្នុង ការ ធ្វើ កូដ កម្ម ដែល មាន កម្មករ ចូល រួម ប្រមាណ ជាង ១០.០០០ នាក់ នៅ ក្នុង រោង ចក្រ ផលិត ស្បែក ជើង ឈ្មោះ My Phong ឋិត ក្នុង ខេត្តព្រះ ត្រពាំង ។
សាល ក្រម របស់ តុលាការ ប្រជាជន វៀត ណាម បាន ប្រកាស ឲ្យ លោក ង្វៀង វ៉ាង វុក ហុង (Nguyễn Hoàng Quốc Hùng) ជាប់គុក ៩ ឆ្នាំ និង កញ្ញា ដោ ធី មិន ហាន់ (Đỗ Thị Minh Hạnh) និង លោក ដង វី ចឿង (Đoàn Huy Chương) ម្នាក់ៗ ជាប់ គុក ៧ ឆ្នាំ ។
កាល ពី ថ្ងៃ ទី ១៦ ខែ មីនា កន្លង ទៅ នេះ អង្គការ ឃ្លាំ មើល សិទ្ធិ មនុស្ស (Human Right Watch) បាន ចេញ សេចក្តី ថ្លែង ការ មួយ ទាម ទារ ឲ្យ តុលា ការ វៀតណាម ខេត្តត្រាវិញ [ព្រះត្រពាំង ]លុប ចោល នូវ សាល ក្រម របស់ លោក Nguyễn Hoàng Quốc Hùng កញ្ញា Đỗ Thị Minh Hạnh និង លោក Đoàn Huy Chương ដោយ លោក Phil Robertson នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ទទួល​បន្ទុក​ ប្រចាំ អាស៊ី បាន លើក ហេតុ ផល ថា អ្វី ដែល អ្នក ទាំង បី នាក់ ខាង លើ ធ្វើ គឺ « បញ្ជាក់​ពី​សិទ្ធិ​របស់​ កម្មករ វៀតណាម ត្រូវ បាន ធ្វើ ឡើង និង ​ជួប ​ជុំ​ គ្នា ​ដោយ ​សន្តិ វិធី​ ដើម្បី​ ទាម​ ទារ​ ដំ ឡើង​ប្រាក់​ ខែ និង ជម្រុញ ឲ្យ មាន ការ កែ ប្រែ លក្ខ ខណ្ឌ ការងារ» ។
អង្គការ ឃ្លាំ មើល សិទ្ធិ មនុស្ស (Human Right Watch) បាន បញ្ជាក់ ដែរ ថា លោក Đoàn Huy Chương គឺ ជា មនុស្ស ម្នាក់ ក្នុង បណ្តា មនុស្ស ដែល បាន បង្កើត «សមាគម សាមគ្គី កម្មករ និង​កសិករ» (Hiệp hộiĐoàn kết Công Nông) ជា អ្នក ធ្លាប់ ត្រូវ បាន តុលា ការ ប្រ ជា​ជន យួន ​កាត់​ ទោស​ឲ្យ ជាប់ គុករយៈ ពេល១៨ ខែកា លពីឆ្នាំ ២០០៦ ពីបទ « កេង ចំ ណេញ ​លើ​ សេរី ​ភាព​ និង ​លទ្ធិ​ប្រជា​ ធិប តេយ្យ» (lợi dụng các quyền tự do dân chủ) ។ ចំណែក លោក Nguyễn Hoàng Quốc Hùng និង កញ្ញា Đỗ Thi Minh Hạnh ជា សកម្ម ជន នៃ ចលនា មួយ មាន ឈ្មោះ ថា យ៉ឹងហ្វាង (Dân Oan) ធ្វើ ការ ជួយ ដល់ កសិករ ដែល ក្រីក្រ និង ត្រូវ បាន គេ រឹប យក ដីធ្លី ។ លោក Nguyễn Hoàng Quốc Hùng ក៏ ជា សមាជិក នៃ ក្រុម 8406 ជា ចលនា មួយ តស៊ូ ដើម្បី លទ្ធិ ប្រជា ធិបតេយ្យ នៅ វៀត ណាម ៕
By:Prey Nokor News

No comments:

Post a Comment

yes