សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 21, 2011


បណ្តាញសហគមន៏ព្រៃឡង់មានផែនការធ្វើបាតុកម្ម


ថ្ងៃ២៥ ឧសភា ២០១១


​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៃ​ប្រទេស​កម្ពុជា​មាន​ផែន​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៥​ឧសភា​ខាង​មុខ​នេះ​ដើម្បីទាម​ទារ​អោយ​ថែ​រក្សា​ជំ​រក​សត្វ​ព្រៃ​ដ៏​ធំ​បំ​ផុត​នៅ​កម្ពុជា​និង​អាស៊ី​អាគ្នេយ៍​។

​យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​សហគមន៍​ព្រៃ​ឡង់​កម្ពុជា​បាន​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ២០១១​បណ្ដាញ​ព្រៃ​ឡង់​កម្ពុជា​ប្រមាណ​ជា ២០០​នាក់​មក​ពី​សហគមន៍​ព្រៃឡង់​នឹង​មក​ធ្វើ​បាតុកម្ម​មួយ​នៅ​សួន​ប្រជា​ធិប​តេយ្យ​រាជ​ធានីភ្នំ​ពេញ និង​បន្ទាប់​មក​ធ្វើ​សន្និសិទ​សារ​ព័ត៌​មាន​អំ​ពី​គ្រោះ​ថ្នាក់​នៃ​ព្រៃ​ឡង់​ដែល​កំពុង​ត្រូវ​បាន​គេ​រក​ឃើញ​រង​ការ​បំផ្លាញ​។

​សេច​ក្តី​ប្រ​កាស​ព័ត​មានដដែល បាន​អោយ​ដឹង​ទៀត​ថា សហគមន៍​ព្រៃ​ឡង់​គ្រោង​នឹង​មក​ធ្វើ​បាតុ​កម្មនេះ ក៏​មានការ​ចូល​រួម​ពី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ផង​ដែរ រួម​មាន​ជន​ជាតិ​ដើម​ភាគ​តិច​គួយ​ជា​ដើម ហើយ​ពួក​គេ​ក៏​ច្រៀង​ចំ​រៀង​ដើម​ពួក​គេ​ប្រាប់​ទៅ​សាធារណៈជន​ថា​សារៈ​សំខាន់​នៃ​ព្រៃ​ឡង់​គឺ​ជា​មរតក និង​វប្ប​ធម៌​ដែល​បន្សល់​ទុក​អោយ​ពួក​គេ​។

No comments:

Post a Comment

yes