Monday, September 19, 2011
ស្ត្រីវ័យចំណាស់ម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន
ស្ត្រីវ័យចំណាស់ជនជាតិភាគតិចម្នាក់រស់នៅខាងក្រោយមន្ទីរកិច្ចការនារីខេត្តភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងមនោរម្យ ត្រូវបានក្មេងវាលគោប្រទះឃើញចងកសម្លាប់ខ្លួននៅលើដើមដង្កៀបក្ដាមក្បែរបន្ទាយទាហានខេត្តក្នុងសង្កាត់មនោរម្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីទី១៨ ខែ កញ្ញា ឆ្នាំ ២០១។ បើតាមការរៀបរាប់ប្រាប់ឲ្យដឹងពីកូនប្រសាររបស់សពនិយាយថា សពដែលបានបញ្ចប់ជីវិតដោយចងកនេះ មានឈ្មោះ ធឿង ធឿត ភេទស្រី អាយុប្រហែល ៥០ឆ្នាំ មានកូន និង ចៅជាច្រើនផងដែរ។ ហើយ មួយរយៈកន្លងមកនេះម្ដាយគាត់មានការពិបាកចិត្តខ្វល់ខ្វាយ ខ្លាំងណាស់ ដោយសារតែកូនប្រុសរបស់គាត់ម្នាក់បានបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ លុយកាក់ អស់ជាច្រើន ដូច្នេះរូបគាត់ប្រហែលជាពិបាកចិត្ដដោយសាររឿងនេះ ណាមួយស្ថានភាពក្នុងគ្រួសារចេះតែធ្លាក់ចុះដុនដាបទៅៗ ហើយម្យ៉ាងវិញទៀតអស់ទ្រព្យសម្បត្តិលុយកាក់ពីខ្លួន ចុងក្រោយកូនគាត់ម្នាក់ធ្លាប់តែបំផ្លាញទ្រព្យសម្បត្តិអ្នកផ្ទះនោះ ជាប់គុកច្រវាក់ទៀត ចំណុចនេះខាងលើនេះហើយទើបកូនៗទាំងអស់ចេះតែសង្កេតឃើញអារម្មណ៍និង អត្តចរិត របស់ម្ដាយហាក់ដូចជាខុសប្រក្រតី ព្រោះរូបគាត់ចូលចិត្តហូបស្រាច្រើនទៀតផង។ សពជនរងគ្រោះខាងលើនេះត្រូវបានប៉ូលិសស្នងការដ្ឋាននគរបាលខេត្តធ្វើកោសល្យវិច័យរួច ប្រគល់សពឲ្យកូនចៅ និង ក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes