សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 20, 2011

អ្នកភូមិ១ បឹងកក់ បន្តដាក់ញត្តិទៅស្ថានទូតនានា នៅក្នុងទីក្រុងភ្នំពេញ


  បន្ទាប់ពីក្រុម​អ្នក​ភូមិ​បឹងកក់​ចំនួន ២៣ គ្រួសារ ស្ថិតនៅក្នុង​​ភូមិ​១ ក្នុង​សង្កាត់​ស្រះចកខណ្ឌដូនពេញ បានដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​បារាំង អង់គ្លេស អាមេរិក រួចកាលពី ថ្ងៃ ម្សិលមិញនោះ ឥឡូវនេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នំ២០១១នេះ ក្រុមអ្នកភូមិចំនួន២៣ គ្រួសារនេះបានបន្តដាក់ញាត្តិ ជាថ្មី ទៀតនៅតាមស្ថានទូតចំនួនបី ដែលមាន អូស្ត្រាលី ជប៉ុន និង​ទូត​អាល្លឺម៉ង់។ ក្នុងញត្តិ​របស់​អ្នកភូមិ​បឹងកក់នោះបានសរសេរដាក់ទៅស្ថានទូត ដើម្បី​សុំ​អន្តរាគមន៍​ពី​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ របស់​ប្រទេស​កម្ពុជា ដើម្បី​អន្តរាគមន៍​ទៅ​អភិបាល និង​សាលា​រាជ ធានី​ភ្នំពេញ ឲ្យជួយ​ដោះស្រាយ ដោះដូរ​ដី​ឲ្យ​អ្នក​ភូមិ​បឹងកក់ ២៣ គ្រួសារ ដែល​កំពុង​រង​ផលប៉ះពាល់​លិចលង់​ផ្ទះ​យ៉ាង​ធ្ងន់ធ្ងរដោយសារ​ការ​បូម​ខ្សាច់​ពន្លិច​របស់​ក្រុមហ៊ុនស៊ូ​កា​គូ​អ៊ិន​។​


 លោក ​ពុទ្ធិ ​សាក់ ​តំណាង​អ្នក​ភូមិ១​ បានអោយ​ដឹង​ថា កាលពីថ្ងៃ​ទី​១៤​សីហា ឆ្នាំ​២០០៧ សាលា​រាជធានី​ភ្នំពេញ បាន​សន្យាថា មិន​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អភិវឌ្ឍន៍​បឹងកក់​ទេ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​អភិវឌ្ឍន៍​នៅនឹងកន្លែង និង​ធានា​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ទៀតផង ក្រោយមក​នៅ​ថ្ងៃ​ទី​១៤​មិថុនា ឆ្នាំ​២០០៧ សាលា​រាជធានី​ភ្នំពេញ ក៏បាន​ចាត់​គណៈកម្មការ​ចុះ​ធ្វើឯកសារ​ឧបសម្ព័ន្ធ​ជាមួយ​បញ្ជី​សម្រង់​ ស្ថានភាព​គ្រួសារ ដែល​ស្នាក់នៅ​ជុំវិញ​បឹងកក់​។ ឯកសារ​នោះ មាន ៤​ជម្រើស សម្រាប់​ជ្រើសរើស ហើយ​ពេលនោះ​ក្រុម​អ្នក​ភូមិ​បឹងកក់​ទាំង អស់គ្នា បាន​ជ្រើសរើស​យក​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដោយ​យក​ផ្ទះ​ទំហំ ៤ គុណ ១៦ ម៉ែត្រ ជា​ផ្ទៃ​សាច់​ផ្ទះ​។​


 ក៏​ប៉ុន្តែ​​លោកបាន​លើកឡើង​ថា រហូតមកដល់​សព្វថ្ងៃ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មិន​បាន​គោរព​នូវ​កិច្ចសន្យា​របស់​ខ្លួន​ទេ បែរ​ជា​គេចវេស​ពី​ការទទួលខុសត្រូវ ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​អ្នកភូមិ​បឹងកក់ ឲ្យ​លេចលង់ ស្ទះ​លូ ស្ទះ​បង្គន់ រស់​ក្នុង​ភាព​គ្មាន​អនាម័យប្រ ឈម​ នឹង​សត្វ​អ​សិរ​ពិស​ផ្សេងៗ ការ​ដាច់ ឆ្លង​ចរន្តអគ្គិសនី ក្មេងៗ​ឧស្សាហ៍​កើត​ជំងឺឆ្លង​គ្រប់មុខ ដោយសារ​លំនៅដ្ឋាន​លេច​កប់​ទៅក្នុង​ភក់​ខ្សាច់​។​


 ហើយ​នៅ​ពេល​នេះ​លោក​ ពុទ្ធិ ​សាក់ ​តំណាង​ប្រជា​ពល​រដ្ឋ​ទាំង​២៣​ គ្រួសារ​បាន​អំពាវ​នាវ​ដល់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​ អោយ​ជួយ​ពិនិត្យ​ទៅ​មន្រ្តី​ថ្នាក់​ក្រោម​ដែល​ឃុប​ឃិត​គ្នា​លួច​គេង​ប្រវ័ញ្ញ​យក​ដី​ប្រ​ជា​ពល​រដ្ឋ​នូវ​ផ្ទៃ​ដី​ដែល​សម្តេច​បាន​ប្រទាន​អោយ​ចំនួន​ដី​ទំហំ​ ១២,​៤៤​ហិកតា ​ក្នុង​នោះ​បាន​គ្វាល​ដី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​មាន​ប្រជាពល​រដ្ឋ​ភូមិ១​ ជាដើម​មិន​មាន​ឈ្មោះ​នៅ​ក្នុង​ដីទំហំ​១២,៤៤​ហិកតា​នោះ​។ ​ជាពិសេស​នោះ​ពួក​គាត់​បាន​អំពាវ​នាវ​ដល់​​​ឯកអគ្គរាជទូត និង​ឯកអគ្គ រដ្ឋទូត មេត្តា​ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ឲ្យ​អ្នក​ភូមិ​បឹងកក់ ដែល​មាន​ផ្តិច​មេដៃ​ភ្ជាប់​ជាមួយ​ទាំង ២៣ គ្រួសារ នៅ​ភូមិ​១ បាន​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ក្នុង​ដី​ទំហំ ១២,៤៤ ហិកតា ដែល​សម្តេច​ហ៊ុន​សែន បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​៕​ (គឹមថៃ)​  


ពីគេហទំព័រ៖ សារព័ត៌មានសង្គម

No comments:

Post a Comment

yes