Tuesday, September 20, 2011
យេមែនបាញ់ប្រហារទៅលើហ្វូងបាតុករ ស្លាប់២៦ របួស៧០០
សារព័ត៌មានស៊ីនហួបានផ្សព្វផ្សាយថា កងកម្លាំងទាហានរបស់រដ្ឋាភិបាលយេមែនបានបាញ់ប្រហារទៅលើហ្វូងបាតុករនៅទីក្រុងសាណា បណ្ដាលឱ្យមនុស្ស២៦នាក់ស្លាប់និង៧០០រងរបួស។
មន្ដ្រីជាន់ខ្ពស់មកពីគណបក្សកាន់អំណាចដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅពេលដែលក្រុមបាតុករដង្ហែក្បួនទៅដល់ចុងផ្លូវAl-Zira´aa ហើយ បាតុករជាច្រើនបានចូលទៅក្នុងអគារក្រុមហ៊ុនអគ្គិសនីដុតភ្លើង ពេលនោះកម្លាំងសន្ដិសុខត្រូវតែលូកដៃការពារទី តាំងរបស់រដ្ឋាភិបាល។ ប៉ុន្ដែសាក្សីបានឱ្យដឹងថា រដ្ឋាភិបាលបានជួលក្រុមកាប់ចាក់បង្កចលាចលដុតបំផ្លាញទីតាំងអគ្គិសនី។ លើសពីនេះទៅទៀត រដ្ឋាភិបាលក៏បានជួលក្រុមផ្សេងមួយទៀតដើម្បីបាញ់ប្រហារទៅលើក្រុមបាតុករ ។
គ្រូពេទ្យម្នាក់ដែលធ្វើការនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងសាណាបានឱ្យដឹងថា មនុស្ស២៦នាក់ស្លាប់ដោយត្រូវគ្រាប់ចំក្បាល និងជាង១០០នាក់រងរបួសដោយចំគ្រាប់កាំភ្លើងបញ្ឆិត និងមនុស្សរាប់រយនាក់ផ្សេងទៀតរងរបួស ដោយសារឧស្ម័នបង្ហូរទឹកភ្នែក ការប៉ះទង្គិចគ្នាផ្សេងៗ។ នៅពេលនេះក៏មានអ្នករង របួសជាច្រើនត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យជាបន្ដបន្ទាប់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes