សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 19, 2011

អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្នើរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម អោយ ប្រើត្រាក្នុងវត្តជាអក្សរខ្មែរ

 អង្គការ​ សមាគមខ្មែរកម្ពុជាក្រោម គ្រោងដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅ
ប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងសប្តាហ៍
នេះ។

 លោក សឺន ជុំជួន ប្រធានសមាគមបណ្តាញយុវជនខ្មែរកម្ពុជាក្រោម បានអោយដឹងនៅរសៀល
ថ្ងៃទី១៩ កញ្ញា ថា ការដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងសុំការ
អនុញ្ញាតអោយគ្រប់វត្តអារាម នៅទឹកដីកម្ពុជាក្រោម អោយប្រើប្រាស់ត្រារបស់ចៅអធិការវត្ត ជា
អក្សរខ្មែរទាំងអស់។ពីព្រោះត្រាដែលប្រើប្រាស់កន្លងមកក្នុងវត្ត នៅកម្ពុជាក្រោមជាអក្សរវៀតណាម
ទាំងអស់ អត់មានអក្សរខ្មែរទេ។ ដោយលោកបានបញ្ឆាក់ថា លិខិតដាក់ទៅរដ្ឋមន្ត្រីក្រសួងនគរបាល
វៀតណាម នៅប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាម ប្រចាំក្នុងព្រះរាជាណាចក្រកម្ពុជា 
ក្នុងសប្តាហ៍នេះ(ពុំបញ្ឆាក់ប្រាប់ពីការបរិច្ឆេទេ)។

 លោក សឺន ជុំជួន ប្រធានសមាគមបណ្តាញយុវជនខ្មែរកម្ពុជាក្រោម បានអោយដឹងបន្តថា ត្រា
ដែលប្រើបច្ចុប្បន្ននៅក្នុងវត្តខ្មែរកម្ពុជាក្រោម នៅកម្ពុជាក្រោម ខុសប្លែកពីពេលមុន។ ពីព្រោះកាល
ពីពេលមុនត្រាមានអក្សរខ្មែរ និងអក្សរឡាតាំង ប៉ុន្តែបច្ចុប្បន្នបាត់អក្សរខ្មែរ និងបាត់អក្សរឡាតាំង​ អស់ហើយ ដោយដាក់ជាអក្សរវៀតណាមវិញ។

 សូមជម្រាបថា វត្តខ្មែរកម្ពុជាក្រោម នៅក្នុងទឹកដីកម្ពុជាក្រោម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់
រដ្ឋាភិបាលវៀតណាម មានប្រមាណជា៥៧០ ៕

No comments:

Post a Comment

yes