សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 13, 2011

បុរសម្នាក់​រស់​បានដោយសារ​បរិភោគសត្វ​ល្អិត និងផឹកទឹកនោមខ្លួនឯង

​​         យោង​តាម​ប្រភព​ពី​AP​បាន​ឱ្យ​ដឹងថា​ បុរស​តែ​​ម្នាក់​គត់បានរួចផុត​ពី​សេចក្តី​ស្លាប់​ក្នុង​ឧប្បតិ្ត​ហេតុ​​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេសបូលីវី ហើយ​គាត់​អាច​រស់​បាន រយៈពេល​៦២​ម៉ោង ​ដោយ​សារ​បរិភោគ​សត្វ​ល្អិត និងផឹក​ទឹក​នោម​របស់​គាត់ ។ ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​៦ កញ្ញា នៅ​តំបន់​ព្រៃ​អាម៉ាហ្សូន ហើយ​ត្រូវ​បាន​កងនាវា​ល្បាត​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​៩ កញ្ញា កន្លងទៅនេះ។



លោក​​មីណូ វីដាល Minor Vidal អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​លក់​ថ្នាំ​ពេទ្យ​និង​គ្រឿង​កែ​សម្ផស្ស​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ Aerocon Flight ​ពី​ទី​ក្រុង​សាន់​តា គូស (Santa Curz)​ភាគខាង​លិច​ប្រទេស​បូលីវី​ ឆ្ពោះទៅកោះ​ទ្រីនីដេដ (Trinidad)​ ក្នុង​តំបន់​អាម៉ាហ្សូន ហើយ​ក៏​ជួប​ឧប្បតិ្តហេតុធ្លាក់​យន្ត​ហោះ​តែម្តង។

លោក​ វីដាល​ បាន​ប្រាប់​កាសែត​បូលីវី La Razon ថា គាត់​ប្រើ​ជំនាញដែល​គាត់​បាន​ហ្វឹកហាត់​ពីអង្គ​ការ ​Boy Scouts ខណៈ​ពេល​គាត់​បន្ត​ការ​បោះ​ជំរុំ​ និង​​​ស្ទូច​ត្រី​ ។​ លោកបាន​យក​ឈាមរបស់​លោក​​គូស​សញ្ញា​ព្រួញ​នៅ​លើ​ដី​ដើម្បី​ឱ្យ​អ្នក​សង្គ្រោះដឹង​ពី​ទីតាំង​ដែល​គាត់​នៅ ។
លោក​បន្ត​ថា លោក​ជាប់​នឹងកៅអី​អង្គុយ​ផ្នែក​ខាង​ក្រោយ​នៃ​យន្ត​ហោះ ហើយ​ដឹង​ថា ខ្លួន​ប្រាណ​កំពុង​ជាប់​ក្នុង​គំនរ​បាក់​បែកនៃ​យន្ត​ហោះ ហើយក្រោយ​មក​កង​នាវា​ល្បាត​បាន​ប្រ​ទះ​ឃើញ​គាត់​នៅ​ក្បែរ​មាត់​ស្ទឹង​មួយ ៕
Related Posts Plugin for WordPress, Blogger...

No comments:

Post a Comment

yes