សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 16, 2011

អាជ្ញាធរ​ឈូស​កំទេច​ផ្ទះ​អ្នក​ភូមិ​បឹងកក់​៨​ខ្នង

RFA/Uon Chhin
កង​កម្លាំង​អាជ្ញាធរ​កំពុង​ចោមរោម​វាយ​ទាត់​ធាក់​យុវជន​ម្នាក់​
ដែល​ប្រឆាំង​នឹង​ការ​កម្ទេច​ផ្ទះ​អ្នក​បឹង​កក់ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១។

 នៅ​រសៀល​ថ្ងៃ​នេះ​​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ដែល​អម​ការពារ​ដោយ​កម្លាំង​អាជ្ញាធរ​បាន​ធ្វើ​ការ​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​តំបន់​បឹងកក់​អស់​៨​ខ្នង​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន​ឡើយ។ ជាមួយ​គ្នា​នោះ​ក៏​​បាន​ធ្វើ​​ពលរដ្ឋ​ម្នាក់​រង​របួស​ជា​ទម្ងន់​ផង​ដែរ។


 អ្នកស្រី ណុន សុខេង តំណាង​អ្នក​ភូមិ​បឹងកក់​បាន​និយាយ​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២រសៀល​ថ្ងៃ​នេះ ដោយ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​ប្រើ​គ្រឿង​ចក្រ​ទៅ​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ។ ដោយ​​អ្នកស្រី​បាន​បន្ត​ថា បុរស​ម្នាក់​ឈ្មោះ សួង សុភ័ណ្ឌ អាយុ​៣០​ឆ្នាំ​ត្រូវ​រង​របួស​ក្បាល​ដោយ​សារ​តែ​ក្រុម​សន្តិសុខ​ព្រួត​វាយ។


ជាមួយ​គ្នា​នេះ​ក៏​មាន​សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ផង​ដែរ​ថា ស្រប​ពេល​ដែល​អាជ្ញាធរ​​កំពុង​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ ក៏​មាន​ប្រជាពលរដ្ឋ​អ្នក​បឹងកក់​មួយ​ក្រុម​ទៀត​បាន​ទៅ​លុត​ជង្គង់​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​ប្រទេស​បារាំង​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ។

នេះ​គឺ​ជា​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ទៀត​រវាង​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អាជ្ញាធរ ក្រោយ​ពី​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​ប្រគល់​ដី​ចំនួន​១២,៤៤​ហិកតា​ដល់​ក្រុម​ប្រជា​ពលរដ្ឋ និង​ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​អំពើ​ពុករលួយ​ក្នុង​ការ​បែង​ចែក​ដី​ដោយ​អាជ្ញាធរ​ដល់​ប្រជាពលរដ្ឋ​អ្នក​បឹងកក់​នោះ៕

ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes