បង្ហោះរូបភាពសិចតាម Facebookគំរាមសង្សារ
មិនឱ្យភ្ជាប់ពាក្យជាមួយអ្នកផ្សេង
ខេត្ដកណ្ដាល ៖ មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយទៀតហើយនៅក្នុង រង្វង់សិស្សដោយសារតែគេបានឃើញរូបភាពជាក់ស្ដែងក្នុងខ្សែ អាត់វីដេអូឃ្លីប និងរូបថតតាមរយៈគេហទំព័រ Facebook របស់យុវជន យុវតីមួយគូលេងល្បែងស្នេហាដូចក្នុងវីដេអូសិច ហើយរូបភាពនេះត្រូវបានគេសង្ស័យថា ជាសិស្សរៀននៅវិទ្យាល័យមួយ នៅស្រុកស្អាង ខេត្ដកណ្ដាល ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១១ ដោយសារសិស្សសាលានៅស្រុកស្អាងជាច្រើនបានឃើញរូបភាព នេះថាជារូបភាពរបស់សង្សារមួយគូរៀននៅវិទ្យាល័យមួយនៅក្នុងស្រុកស្អាងនេះ ដែលបុរសឈ្មោះ វ.ម.រ. និងនារីឈ្មោះ ហ.ស.ហ. ។
ប្រភពព័ត៌មានពីសិស្សរៀននៅវិទ្យាល័យមួយក្នុងស្រុកស្អាងបាននិយាយឱ្យដឹងថា រូបភាពក្នុងវីដេអូ ដែលគេមើល ឃើញរូបស្រីមានសម្រស់ស្អាត អាយុ មិនលើស២០ឆ្នាំ និងបុរសសង្ហាក៏មាន អាយុមិនលើស២០ឆ្នាំដែរនោះ បាននាំ គ្នាប្រព្រឹត្ដអំពើអនាចារលើគ្រែនៅក្នុង ផ្ទះសំណាក់មួយ ដែលគេមិនដឹងថា នៅ កន្លែងណានោះទេ ។ យុវសិស្សរូបនោះ បាននិយាយថា តាមរយៈរូបភាពនេះ គេ សង្ស័យថា គូសង្សារមួយគូនេះរៀននៅ វិទ្យាល័យស្អាងនេះ ហើយបានស្រឡាញ់ គ្នាយូរឆ្នាំមក ហើយនេះបើតាមពិនិត្យ មើលរូបភាព និងភិនភាគដែលគេ ស្គាល់ និងធ្លាប់រៀនជាមួយគ្នា ជាពិសេស សម្គាល់លើគ្រឿងអលង្ការដូចជា ខ្សែក និងកងដៃជាដើម ។
ប្រភពព័ត៌មានមួយទៀតបាននិយាយ ឱ្យដឹងថា រូបភាពប្រព្រឹត្ដអំពើអនាចារ នៅលើគ្រែរវាងគូសង្សារមួយគូនេះ គឺ ភាគីបុរសជាអ្នកថតរូប ដើម្បីទុកជា អនុស្សាវរីយ៍ និងទុកជាចំណងចងគូ សង្សារមិនឱ្យបែកចិត្ដទៅយកប្រុសថ្មី ។ប្រភពបានបន្ដឱ្យដឹងទៀតថា កាល ពីថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០១១ មានបុរស ម្នាក់រស់នៅទីក្រុងភ្នំពេញជាអ្នកមាន ស្រុក កំណើតនៅជាមួយនាងហ.ស.ហ. បានចូលទៅចែចូវនាងធ្វើជាភរិយា ដោយមានចាស់ទុំចូលរួមយ៉ាងច្រើនកុះករ ។ ការចូលស្ដីដណ្ដឹងនាងហ.ស.ហ. នេះបានធ្វើឱ្យសង្សារមានការក្ដៅក្រហាយ និងបានទូរស័ព្ទគំរាមនាងជាបន្ដបន្ទាប់ ដោយហាមផ្ដាច់មិនឱ្យនាងយកស្វាមី ក្រៅពីរូបគេឡើយ ហើយប្រសិនបើនាង នៅ តែរឹងរូសយកប្ដី រូបគេនឹងបង្ហោះរូប ភាពអាសអាភាស ដែលពួកគេបាន សប្បាយជាមួយគ្នានាពេលកន្លងមកឱ្យ គេឯងឃើញ និងដឹងឮ ។ មែនដូចការ គ្រោងទុកមិនទាន់រំលងបាន១០ថ្ងៃផង ស្រាប់តែមានរូបភាពនេះនៅក្នុងគេហ ទំព័រ Facebook ព្រោងព្រាត ។
ទាក់ទិននឹងព័ត៌មានខាងលើនេះមាន ប្រភពព័ត៌មានមួយទៀតឱ្យដឹងថា គ្រាន់ តែមានភាពភ្ញាក់ផ្អើលភ្លាម សមត្ថកិច្ច នគរ បាលស្រុកស្អាង បានកោះហៅក្រុម គ្រួសារ និងនារីរងគ្រោះទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកស្អាង កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១១ ម្សិលមិញនេះ ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀត ថា នៅចំពោះមុខសមត្ថកិច្ចនារីរងគ្រោះ បានប្រាប់ថា រូបភាពនេះជារូបភាព របស់នាង និងគូសង្សារពិតមែន ហើយ កន្លងមក សង្សារតែងគំរាមនាងតាម រូបភាពនេះម្ដងរួចទៅហើយ តែដោយ នាងខ្មាសគេពេកមិនហ៊ានបញ្ចេញ ឬប្រាប់ដំណឹងឱ្យឪពុកម្ដាយដឹងឡើយ លុះទើប តែមានព័ត៌មានភ្ញាក់ផ្អើល បែបនេះ ទើបនាង និងក្រុមគ្រួសារ ស្រឡាំងកាំងហើយដាច់ចិត្ដទៅដាក់ពាក្យ បណ្ដឹងដើម្បីឱ្យសមត្ថកិច្ចចាត់ការ តាមច្បាប់ ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នក បង្ហោះរូបភាពជាក់ស្ដែង ដើម្បីដាក់ បន្ទុកពីបទបង្ខូចកេរ្ដិ៍ ហើយគេជឿថា អ្នកដែលបង្ហោះរូបភាពនេះអាចនឹងមាន វាសនាដូចអតីតសង្ឃកំហូចនេត ខៃ យ៉ាងដូច្នេះដែរ ។
ទោះយ៉ាងណាគេនៅមិនទាន់ដឹងថា បន្ទាប់ពីបែកធ្លាយរូបភាពសិចតាមរយៈ គេហទំព័រ Facebook នេះរួចមក តើ គូដណ្ដឹងរបស់នាងសម្រេចចិត្ដបែបណា នោះទេ ។ ប៉ុន្ដែគេសង្ស័យថា បន្ទាប់ពី ទទួលរូបភាពអាសអាភាសនេះភ្លាម គូ ដណ្ដឹងទំនងជាផ្ដាច់ពាក្យហើយ ដែលនេះ នឹងធ្វើឱ្យនាងហ.ស.ហ. ខូចអនាគត និង ប៉ះពាល់កិត្ដិយសគ្រួសារមិនខាន ។
នេះជារឿងអាម៉ាស់មួយ ដែលយុវវ័យទាំងឡាយមិនគួរភ្លើតភ្លើនយកភ្លើងស្នេហាដាក់ខ្លួនក្នុងវ័យសិក្សា និងនាំគ្នាប្រឡូកក្នុងការរួមសិច ហើយថតរូបភាពទុកមើលបែបនេះឡើយ៕
ដោយ ៖ ស្អាងជ័យ
ពីគេហទំព័រ៖ នគរវត្ត
អោយខ្ញុំសុំ link to download video សង្សារខាងលើនេះផងមានទេ
ReplyDeleteMy mail:knhumm@gmail.com
Thank..