ផ្លូវបរាជ័យកំពុងរង់ចាំក្រុមអាល់កៃដា
លោក Obama បានអរគុណដល់សម្ព័ន្ធមិត្តរបស់អាមេរិក និងសន្យាថានឹងធ្វើសហប្រតិបត្តិការជាមួយប្រទេសទាំងនោះអោយកាន់តែជិតស្និទ្ធ។ លោកបន្ថែមថា«អ្នកដែលបានវាយប្រហារយើង កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ចង់ធ្វើសត្រូវ ជាមួយសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។ ក្នុងឱកាសខួបលើកទី ១០ នេះ យើងបង្រួបបង្រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង និងធ្វើការជាមួយគ្នា យើងបានរារាំងផែនការរបស់ក្រុមអាល់កៃដា បានសម្លាប់លោក Osama Bin Laden និងការដឹកនាំរបស់ Bin Laden យ៉ាងច្រើនហើយ ក្រុមអាល់កៃដាកំពុងស្ថិតនៅលើផ្លូវបរាជ័យ»។ (channelnewsasia.com,ដោយៈ សារ៉ាន់)
No comments:
Post a Comment
yes