កាលពីថ្ងៃពុធម្សិលមិញនេះ លោកស្រី Aung San Suu Kyi និមិត្តរូបប្រជាធិបតេយ្យរបស់ភូមា បានជំរុញឱ្យពិភពលោករក្សាការឃ្លាំមើលប្រទេសភូមា ខណៈដែលប្រទេសនេះ បានបោះជំហានបន្តិចម្តងជាលើកដំបូង ឆ្ពោះទៅរកសេរីភាព។
លោកស្រីបញ្ជាក់ថា «ការរលាយរបបនយោបាយ (political thaw) ត្រូវការការពិនិត្យពិច្ឆ័យយ៉ាងឌិតដល់ពីសំណាក់ពិភពលោកខាងក្រៅ ហើយអ្វីដែលយើងត្រូវការយ៉ាងពិតប្រាកដនោះគឺ ការយល់ដឹងនូវអ្វីដែលនឹងកើតឡើងក្នុងប្រទេសរបស់យើង»។ លោកស្រី Suu Kyi បានបន្តថា «ប្រសិនបើពិភពលោកចង់ជួយភូមា ពិភពលោកចាំបាច់ត្រូវយល់ដឹងពីអ្វី ដែលកំពុងកើតឡើងក្នុងប្រទេសភូមា»។(channelnewsasia.com, ដោយ :ទិវា)
ពីសារព័ត៌មានសង្គម
No comments:
Post a Comment
yes