សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 10, 2011

យុវជន​ម្នាក់​ត្រូវ​​ជន​ដៃ​ដល់​ដេញ​​វាយនិង​​កាប់រហូត​សន្លប់​នៅក្នុង​​ថ្លុក​ឈាម


 យុវជន​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​វាយ ​និង​កាប់​រហូត​សន្លប់​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ហើយ​ត្រូវ​​ប្រជា​ពលរដ្ឋ​ទូរស័ព្ទ​ហៅ​រថយន្ដ​សា​មុ​យ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដឹក​យក​ទៅ​ព្យាបាល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៣​​រំលង​អធ្រាត្រថ្ងៃ​ទី​៨ តុលា នៅ​ខាងក្រោយ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា តាម​​បណ្ដោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ត្រ​ពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។


 ជន​រង​គ្រោះ​ឈ្មោះយ៉ង់ ឆ​វ័​ន្ដ អាយុ​២០​ឆ្នាំ  រស់​នៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​បានឱ្យ​ដឹង​ថា ​រូបគេ​​ជិះ​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹក​ប៊ិច ជាមួយ​មិត្ដភក្ដិ២​នាក់ទៅ​អង្គុយ​លេង​លើ​បង់​ក្រោយ​សាកល វិទ្យាល័យ​មេគង្គ​កម្ពុជា ហើយ​ស្រាប់តែត្រូវ​យុវជន​មួយ​ក្រុម​ប្រហែល​៤​ ទៅ​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿងឈប់​ក្បែរ ​រួច​ដេញ​វាយ ​និង​កាប់រូបគេ​បណ្ដាល​ឱ្យ​ដេក​ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម ។ ចំណែក​មិត្ដភក្ដិ​របស់​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ទៅ​បាត់​មិន​មាន​រង​របួសទេ ។ បង្ក​ហេតុ​រួច​ជន​ដៃដល់​គេ​ចខ្លួន​បាត់​អស់ ។



ពីគេហទំព័រ៖ កោះសន្តិភាព
ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យដោយ​រង​របួស​រយះ​ក្បាល កំភួនដៃ និង​កដៃ​ឆ្វេង ប៉ុន្ដែ​មិន​មាន​សាច់ញាតិ​ទៅ​មើល​ថែ​​ទាំទេ ៕

No comments:

Post a Comment

yes