មេដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាក្រោមចំនួន៨នាក់តំណាងឲ្យអង្គការ សមាគមខ្មែរ កម្ពុជា
ក្រោមចំនួន១១នៅក្នុងប្រទេសកម្ពុជាដែលដឹកនាំដោយលោក យន្ត ថារូ អ្នកតំណាងរាស្ត្រ
គណបក្ស សម រង្ស៊ី មណ្ឌលបន្ទាយមានជ័យ និងជាប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម
នៅរសៀលថ្ងៃទី១៩ តុលា បានចូលជួបជាមួយមន្ត្រីផ្នែកលើកស្ទួយសិទ្ធិសង្គមស៊ីវិលរបស់ឧត្តម
ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបមេដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាក្រោមបានថ្លែងពី បញ្ហាខ្មែរកម្ពុជាក្រោមរង
ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម និងការរំលោភសិទ្ធិមនុស្ស រួមទាំងបញ្ហា
ដែលស្ថានទូតវៀតណាមប្រចាំកម្ពុជាមិនទទួលយកញ្ញត្តិរបស់ខ្មែរក្រោមដែលដាក់ទៅលោកប្រធា
នាធិបតីវៀតណាម។
លោក យន្ត ថារ៉ូ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៍មានបន្ទាប់ពីជំនួបចប់ថា មេដឹកនាំអង្គការ
សមាគមខ្មែរកម្ពុជាក្រោមមកជួបជាមួយមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ
កម្ពុជាក្នុងគោលបំណងសុំអោយជួយពាំនាំការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម និងពីបញ្ហា
ស្ថានទូតវៀតណាមដែលមិនទទួលយកញ្ញត្តិអង្គការ សមាគមខ្មែរកម្ពុជាក្រោមដែលបានដាក់កាល
ពីថ្ងៃទី០៧ តុលា និងថ្ងៃ១៤ តុលា និងអោយអង្គការសហប្រជាជាតិយករបាយការណ៍របស់ខ្មែរ
កម្ពុជា ដែលតំណាងអោយជនរួមឈាមខ្មែរកម្ពុជាក្រោមជាង១២លាននាក់ ដើម្បីអោយអង្គការ
សហប្រជាជាតិបានដឹងនិងបានឮជួយអន្តរាគមន៍ដល់ខ្មែរកម្ពុជាក្រោមដេលកំពុងតែរងគ្រោះ ដោយសារតែវៀតណាមបាននិងកំពុងតែរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរជាទីបំផុត។
លោក យន្ត ថារ៉ូ បានបន្តថា របាយការណ៍របស់អង្គការ សមាគមខ្មែរ កម្ពុជាបានលើកឡើងពី
ការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរទាំងពីរអតីតកាលដូចជា សិទ្ធិរៀនសូត្រ ទទួលព័ត៍មាន អប់រំ ដីធ្លី ដែលត្រូវបានរងគ្រោះ ហើយថ្មីៗនេះដូចជា ការប្រមូលឯកសារដែលជាវត្ថុបុរាណដែលជាវប្បធម៌
របស់ជាតិខ្មែរ និងហាមមិនអោយខ្មែរក្រោមស្តាប់ និងមើលទូរទស្សន៍ផ្សាយចេញពីកម្ពុជា និងការ
ប្រើទូរស័ព្ទជាភាសាខ្មែរត្រូវបានបិទ តែបើនិយាយជាភាសាវៀតណាមមិនត្រូវបានបិទទេហើយការ
ប្រើអក្សរខ្មែរនៅតាមវត្តអារាមពីដើមសុទ្ធតែប្រើត្រាជាភាសាខ្មែរ តែឥឡូវគេប្តូរទៅជាអក្សរ
វៀតណាមទាំងអស់។ ដោយលោកបានបញ្ឆាក់ថា នេះជាបញ្ហារំលាយអក្សរសាស្ត្រជាតិខ្មែរ
វៀតណាមវូបនីយ៍កម្ម ដែលអង្គការ សមាគមខ្មែរកម្ពុជាក្រោមមិនអាចនៅស្ងៀមបានទេ ត្រូវតែតវ៉ា
ប្តឹងទៅអង្គការសហប្រជាជាតិ។
លោក យន្ត ថារ៉ូ បានអះអាងថា លិខិតខ្មែរកម្ពុជាក្រោមគឺធ្វើយ៉ាងណាអោយទៅដល់ដៃលោក
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹងយុង ដើម្បីចាត់វិធានការបណ្ធូរបន្ធយរឿងរំលោភសិទ្ធិមកលើ
ខ្មែរកម្ពុជាក្រោម។ ប្រសិនបើរដ្ឋាភិបាលវៀតណាមលើកលែង និងបញ្ឈប់ការរំលោភសិទ្ធិមនុស្ស
អង្គការ សមាគមខ្មែរកម្ពុជាក្រោមមិនផ្ញើរបាយការណ៍ទៅអង្គការសហប្រជាជាតិទេ តែបើសិន
ណាវៀតណាមនៅតែបន្តរំលោភសិទ្ធិមនុស្សមើលងាយដល់ខ្មែរកម្ពុជាក្រោម ដែលជាម្ចាស់ដើម
ទឹកដី អង្គការ សមាគមខ្មែរក្រោមនិងផ្ញើរបាយការន៍ទៅអង្គការសហប្រជាជាតិ។
ចំពោះបញ្ហាលើកឡើងរបស់មេដឹកនាំអង្គការ សមាគមខ្មែរកម្ពុជា ក្រោមត្រូវបានមន្ត្រីអ្នកអង្គការ
សហប្រជាជាតិលោក សឺន សាលីបានសន្យាថា និងពាំនាំនូវសំណូមពរទាំងនេះបញ្ឆូនទៅថ្នាក់លើ
ហើយនិងធ្វើការឆ្លើយតបនៅពេលក្រោយ។
លោក ឡេ មិញង៉ុក មន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាមិនអាចសុំការធ្វើអត្ថាធិប្បាយ
បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕
No comments:
Post a Comment
yes