សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

ប្តី-ប្រពន្ធ រួមជាមួយកូន ក្នុងផ្ទៃ អាយុទើប៨ខែ ត្រូវរន្ទះប្រល័យជីវិត ពេលចូលជ្រកភ្លៀង

  ជីវិតប្តីប្រពន្ធមួយគូ រួមជាមួយកូនក្នុងផ្ទៃ មានអាយុទើប៨ខែ ត្រូវរន្ទះប្រល័យជីវិតយ៉ាង អាណោចអាធ័មជាទីបំផុត ខណៈចូលជ្រកភ្លៀង កាលពីម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១ ស្ថិតនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ។
មេឃុំមេមត់លោក ម៉ែន សំអុល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រលប់ថ្ងៃទី២៩ ខែតុលា ថា ជនរងគ្រោះក្នុងគ្រោះធម្មជាតិខាងលើនេះ បុរសជាប្តីឈ្មោះ សេង ស៊ីណាត អាយុ ២៨ឆ្នាំ ប្រពន្ធឈ្មោះ យុ ណៃស៊ីម អាយុ ២៨ឆ្នាំ មានកូនក្នុងផ្ទៃអាយុទើប៨ខែ។ ជនរងគ្រោះទាំងប្តី-ប្រពន្ធ និងកូននេះ រស់នៅក្នុងភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម។
លោកមេឃុំមេមត់បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ឳពុក-ម្តាយ និងកូនក្នុងផ្ទៃ បាននាំជិះម៉ូតូត្រឡប់មកពីលេងផ្ទះឳពុក-ម្តាយនៅភូមិក្តុល លុះជិតមកដល់ផ្ទះស្រាប់​តែមានភ្លៀងធ្លាក់ ក៏នាំគ្នាចូលជ្រកភ្លៀងក្នុងរោងលក់បបរក្រោមដើមគគីរ ពេលជ្រកបានមួយសន្ទះ ក៏ជួបគ្រោះអកុសលត្រូវរន្ទះបាញ់ស្លាប់ទាំងអស់គ្នា យ៉ាងអាណោចអាធ័មជាទីបំផុត។
បើតាមលោកមេឃុំបានឲ្យដឹងទៀតថា ខណៈដែលជ្រកភ្លៀងនោះ មានគេឃើញជនរងគ្រោះជាប្រពន្ធ បាននិយាយទូរស័ព្ទ ទើបបង្កឲ្យរន្ទះបាញ់ដូច្នេះតែម្តងទៅ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ឪពុក-ម្តាយ និងកូន ត្រូវបានក្រុមគ្រួសារ​យកទៅធ្វើបុណ្យ នៅភូមិក្តុល ឃុំមេមត់ ស្រុកមេមត់៕


ពីគេហទំព័រ៖ ដើមអំពិល

No comments:

Post a Comment

yes