សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​មហាសន្និបាត​លើក​ទី​៤ បោះឆ្នោត ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី​

  សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ធ្វើ អង្គ​មហាសន្និបាត​វិសាមញ្ញ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈកម្មការ និង​ថ្នាក់ដឹកនាំ​ថ្មី សម្រាប់​អាណត្តិ​ថ្មី អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​៣០​តុលា ឆ្នាំ​២០១១ នៅ​វត្ត​អង្គ​តា​មិញ ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ១ រសៀល​។ អង្គ​មហាសន្និបាត​នោះ មាន​ការចូលរួម​ពី​និស្សិត និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​។

 ព្រះតេជព្រះគុណ ច័ន្ទ សុផាត ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​សង្ឃដីកា​ថា ការរៀបចំ​អង្គ​មហាសន្និបាត​វិសាមញ្ញ ដើម្បី​បោះឆ្នោត ជ្រើ​តាំង​ថ្នាក់ដឹកនាំ​ថ្មី​នេះ គឺ​មក​ពី​វិញ្ញាបនប័ត្រ​បញ្ជាក់ពី​នីតិសម្បទា នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ត្រូវអស់​អាជ្ញា​យុ​កាល ហើយ​ដែល​តម្រូវ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​សំណុំ​ឯកសារ ស្នើសុំ​បន្ត​​អាជ្ញា​យុ​កាល​ឡើងវិញ ពី​ក្រសួង​ធម្មការ និង​សាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្តទៀតថា ក្នុង​ឱ​កា​នោះ ព្រះអង្គ​ក៏​បាន​ពិគ្រោះ​យោបល់ 
​ជាមួយនឹង​ក្រុម​គណៈកម្មការ ក្នុង​កិច្ចប្រជុំ​ពេញអង្គ កាលពី​ខែ​កក្កដា​កន្លងទៅ ហើយ​អង្គប្រជុំ ក៏​បាន​ឯកភាព​ដោយ​ទទួលបាន​សម្លេង​យល់ស្រប ស្ទើតែ​ទាំងស្រុង ក្នុង​ការរៀបចំ​អង្គ​មហាសន្និបាត​វិសាមញ្ញ​នេះ​ឡើង​។​

​ព្រះ​តេជគុណ ក៏​បាន​បន្ថែមថា ដោយ​លិខិតអនុញ្ញាត​ពី​ក្រសួង​ធម្មការ និង​សាសនា អស់​សុពលភាព ហើយ​ការប្តូរ​នូវ​ឯកសារ អាជ្ញាប័ណ្ណ​ពី​ក្រសួង ក៏​មាន​ការលំបាក ក្នុង​អាណត្តិ​មួយៗ​។ រីឯ​ការ​អស់​សុពលភាព នៃ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ធម្មការ និង​សាសនា ក៏​ត្រូវ​ប្ដូរ​ក្នុង​ខែ​តុលា​នេះ​។ 

​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​ទទួល​ចុះឈ្មោះ និង​ជ្រើសតាំង​បេក្ខជន​ឈរឈ្មោះ​ចំនួន ១៥ រូប សម្រាប់​ការប្រកួតប្រជែង​ដណ្ដើម​យក​បេក្ខភាព​ជា​ប្រធាន​ដឹកនាំ ក្នុង​អាណត្តិ​ថ្មី​នេះ​។​

​ព្រះ​ភិក្ខុ ហ៊ាន ហោ​យ ជា​សមណ​និស្សិត មាន​ដើមកំណើត មក​ពី​ទឹកដី​កម្ពុជា​ក្រោម ដែល​ព្រះអង្គ​បាន​ដាក់​ពាក្យសុំ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន បាន​មាន​ពុទ្ធដីកា​ថា បើ​ព្រះអង្គ​បាន​ជាប់ឆ្នោត ជា​ប្រធាន ព្រះអង្គ​នឹង​ប្រើប្រាស់​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ដឹកនាំ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន​។ 

​សូមជម្រាបថា មហាសន្និបាត​របស់​សម្ព័ន្ធសមណ​និស្សិត -​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ធ្វើឡើង​រយៈពេល ៣​ឆ្នាំ​ម្តង​។ នៅ​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១១​នេះ គឺជា​មហាសន្និបាត​លើក​ទី​៤៕​



CEN

No comments:

Post a Comment

yes