សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 3, 2011

លោក​ហ៊ុន សែន​ ព្រមាន​ការ​ប្រដូច​វាសនា​លោក​ទៅ​នឹង​កាដាហ្វ៊ី


 នាយករដ្ឋមន្ដ្រី​កម្ពុជា​ លោក​ ហ៊ុន ​សែន​ ដែល​កាន់កាប់​អំណាច​យូរ​​ បាន​ព្រមាន​នៅ​ថ្ងៃពុធ​នេះ​ មិន​ឲ្យ​មាន​ការ​ប្រៀបធៀប​វាសនា​របស់​លោក​ទៅ​នឹង​វាសនា​មេដឹកនាំ​ផ្ដាច់ការ​​នៅ​ប្រទេស​លីប៊ី ​គឺ​លោក ​មូអាម៉ា​ កាដាហ្វ៊ី (Moammar Gadhafi)។
លោក​ កាដាហ្វ៊ី​ ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃទី​ ២០​ ខែតុលា ​កន្លង​ទៅ​ដោយ​កំហឹង​កងទ័ព​តស៊ូ​ ដែល​ចាប់​ខ្លួន​រូប​លោក​បាន​ បន្ទាប់​ពី​មាន​អន្ដរាគមន៍​របស់​កងទ័ព​ ណាតូ ​ជា​ច្រើន​ខែ។
៤២​ ឆ្នាំ​ មុននឹង​លោក​ត្រូវ​បណ្ដេញ​ចេញ​ពី​អំណាច​ដោយ​កម្លាំង​ប្រជាជន​​ដែល​ងើប​ឡើង​បះបោរ​តៗ​គ្នា​ក្នុង​ពិភព​នៃ​បណ្ដា​ប្រទេស​អារ៉ាប់។
លោក ​នាយក​រដ្ឋមន្ដ្រី​ខ្មែរ ​ហ៊ុន​ សែន​ មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​ជ្រោយចង្វារ​ទី​ពីរ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​យោង​ទៅ​រក​ការ​រិះគន់​ការ​កាន់​អំណាច​រយៈ​ពេល​យូរ​របស់​លោក។ លោក ​ហ៊ុន ​សែន​ យល់ថា ​ការ​ប្រៀបធៀប​រូបលោក​ជាមួយ​នឹង​វាសនា​របស់​ កាដាហ្វ៊ី ​គឺ​ជា​ចេតនា​​​ចង់​ឲ្យ​មាន​សង្រ្គាម។
«យក​ខ្ញុំ​ទៅ​ប្រៀបធៀប​ជាមួយ ​កាដាហ្វ៊ី!​ ពីព្រោះ ​កាដាហ្វ៊ី​ ស្លាប់​ដោយសារ​គេវាយ​(គេបាញ់)​ ដូច្នេះ​ លោក​ឯង​ចង់​លោក​ឯង​ចង់​វ៉ៃគ្នា? ​លោក​ឯង​ចង់​វ៉ៃគ្នា​ អូខេ។ បើ​អ្នក​ឯង​ចង់​សង្រ្គាម​ ខ្ញុំ​សុំ​ជូន​អាវុធ​ មួយ​ឃ្លាំង។ កុំ​សង្ឃឹម​ថា​ ហ៊ុន​ សែន ​ឆាប់​ងាប់»។
លោក​ ហ៊ុន​ សែន​ បាន​កាន់​កាប់​អំណាច​អស់​រយៈពេល​២៦​ឆ្នាំ​ហើយ​ គិត​មកទល់​នឹង​ឆ្នាំ​២០១១​នេះ។
កាល​ពី​ថ្ងៃ​អាទិត្យ​ទី ​២៣​ ខែតុលា​ ក្នុង​ពិធី​រំលឹក​ខួប​​ទី​២០​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​​លោក​ គង់​ គាំ​ អនុ​ប្រធាន​គណបក្ស ​សម ​រង្ស៊ី ​និង​ជា​សមាជិក​​ព្រឹទ្ធសភា​​ បាន​ថ្លែង​​ដោយ​មិន​បញ្ចេញ​​ចំ​ឈ្មោះ​ ដោយ​សំដៅ​​ទៅ​លើ​ការ​កាន់​អំណាច​យូរ​របស់​មេដឹកនាំ​កម្ពុជា​ នឹង​នាំ​ឲ្យ​មាន​វាសនា​​ដូច​​លោក​ កាដាហ្វ៊ី​ ដែរ។
 លោក​ គង់ ​គាំ ​បាន​បដិសេធ​ថា​ សេចក្ដី​ថ្លែងការណ៍​របស់​លោក​ជា​ចេតនា​ដែល​នឹង​នាំ​ឲ្យ​មាន​​សង្រ្គាម​នោះ។​ ប៉ុន្ដែ​លោក​អះអាង​ថា​ ការ​កាន់​អំណាច​យូរ​ដែល​មិន​សុចរិត​នឹង​នាំ​ទៅ​រក​ទីបញ្ចប់។
«នៅ​កម្ពុជា​បើ​មាន​មេដឹកនាំ​កាន់​អំណាច​យូរ ​ហើយ​ធ្វើ​បាប​ប្រជារាស្ត្រ​ មុខជា​មិន​មាន​វាសនា​យូរ​​អង្វែង​ និង​ល្អទេ»។
លោកស្រី​ជា​ វណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ ​មាន​ប្រសាសន៍​ថា ​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន​ សែន​ នោះ​គឺ​ជា​ប្រតិកម្ម​ធម្មតា​តប​ទៅនឹង​ការ​រិះគន់​លើ​រូបលោក។ ប៉ុន្ដែ​លោកស្រី​កត់​សម្គាល់​ ជា​ទូទៅ​ថា ​នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ​ «មេដឹកនាំ​មិនចង់​ឲ្យ​មាន​ការ​រិះគន់​​លើ​ខ្លួន​ទេ»៕

 BY:VOA

No comments:

Post a Comment

yes