ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍បុរីកីឡា ដែលមានសមាជិកចំនួនប្រមាណជា ៤០០ គ្រួសារដែលមិនទាន់ទទួលបានផ្ទះសំណងនោះ បានមកជួបជុំគ្នាធ្វើការទាមទារដើម្បីអោយស្ថាប័នដែលពាក់ព័ន្ធ ជួយធ្វើអន្ដរាគមន៍ទៅប្រធានសហគមន៍បុរីកីឡាទាំង ៦ រូប ព្រមទាំងទាមទារអោយក្រុមហ៊ុនផានអ៊ីម៉ិច គោរពកិច្ចសន្យាសាងសង់អាគារចំនួនពីរបន្ថែមទៀតសំរាប់ពួកគាត់ ដែលពុំទាន់ទទួលផ្ទះសំណង។
ក្រុមប្រជាពលរដ្ឋដែលមានគ្នាប្រមាណជាជិត២០០ នាក់ បានធ្វើការប្រមូលផ្ដុំគ្នាដើម្បីធ្វើការបិទផ្លូវ ប៉ុន្ដែត្រូវបានសមត្ថកិច្ចធ្វើការរារាំង រហូតធ្វើអោយមានការប៉ះទង្គិចគ្នារវាងក្រុមប្រជាពលរដ្ឋ និងកងកំលាំងសមត្ថកិច្ចធ្វើអោយមាននៅភាពច្របូកច្របល់ ហើយបណ្ដាលអោយស្រ្ដីម្នាក់រងរបួសបែកក្បាលខាងក្រោយ។ ស្រ្ដីរងរបួសនោះមានឈ្មោះ ជា សាន អាយុ ៤៤ ឆ្នាំ គាត់ប្រាប់អោយដឹងថា សមត្ថកិច្ចបានមកបំបែកហ្វូងបាតុករ ទើបធ្វើអោយមានការរុញច្រានគ្នាទៅវិញទៅមក ហើយសមត្ថកិច្ចបានយកដំបងមកវាយក្បាលគាត់ទើបបណ្ដាលអោយគាត់រងរបួស។
សារព័ត៌មានសង្គម
No comments:
Post a Comment
yes