សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

វៀតណាម​ដាក់គុក​អ្នក​គាំទ្រ​ច្បាប់​បាតុកម្ម

 អាជ្ញាធរ​ក្រុង​ហាណូយ​ចាប់​ឃុំ​បាតុករ​វៀតណាម​យ៉ាង​តិច ១០​នាក់ ដែល​គាំទ្រ​សំណើ​សុំ​ឲ្យ​មាន​ច្បាប់​ថ្មី​ស្ដីពី​ការ​ធ្វើ​បាតុកម្ម។
 ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP ផ្សាយ​ឲ្យ​ដឹង​ថា កង​សន្តិសុខ​វៀតណាម​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន និង​ស៊ីវិល កាល​ពី​ថ្ងៃ​អាទិត្យ បាន​ចុះ​បង្ក្រាប​បាតុកម្ម​សន្តិវិធី​របស់​ក្រុម​បាតុករ​វៀតណាម​ទាំង​នោះ ដែល​មាន​គ្នា​ប្រមាណ ៣០​នាក់ ក្នុង​គ្រា​ដែល​គេ​ដើរ​ធម្មយាត្រា​នៅ​កណ្ដាល​ទីក្រុង​ហាណូយ ដើម្បី​គាំទ្រ​សំណើ​របស់​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន តាន់ យុង (Nguyen Tan Dung) ដែល​បាន​ស្នើ​ឲ្យ​រដ្ឋ​សភា​វៀតណាម មាន​ច្បាប់​ថ្មី​ស្ដីពី​ការ​ធ្វើ​បាតុកម្ម។


សំណើ​របស់​លោក ង្វៀន ធ្វើ​ឡើង​ក្នុង​បំណង​ដាក់​បញ្ចូល​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​ឋិត​នៅ​ក្រោម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។ ព្រោះ​ថា រដ្ឋ​ធម្មនុញ្ញ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម។ ប៉ុន្តែ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​បាន​បញ្ជាក់​ថា សំណើ​នេះ​ក៏​ត្រូវ​ប្រឆាំង​នឹង​ឥរិយាបថ និង​សកម្មភាព​ទាំង​ឡាយ​ណា ដែល​រំខាន​ដល់​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ។ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​ជា​អ្នក​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​នេះ។
អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ (Amnesty International) បាន​ឲ្យ​ដឹង​ថា តាំង​ពី​ចុង​ឆ្នាំ​២០០៩ មក កង​សន្តិសុខ​វៀតណាម​បាន​ចុះ​ចាប់​ពួក​អ្នក​រិះគន់​នយោបាយ​របស់​រដ្ឋាភិបាល​វៀតណាម បើ​ទោះបី​រិះគន់​ដោយ​សន្តិវិធី​ក្ដី ក្នុង​នោះ​មាន​អ្នក​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​យូរ៕



អាស៊ីសេរី

No comments:

Post a Comment

yes